អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម




"ខ្មែរដេលី"
អាជ្ញាធររាជធានីភ្នំពេញ សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌទាំងអស់ ប្រមូលផ្តុំកម្លាំងកីឡាករគ្រប់វិញ្ញាសារនៅតាមមូលដ្ឋាន ក្នុងភូមិ សង្កាត់ ខណ្ឌ បង្កើតជាក្រុមនឹងបានចូលរួមហ្វឹកហាត់នៅក្នុងខណ្ឌរបស់ខ្លួននីមួយៗ ដើម្បី ធ្វើការប្រកួតប្រជែងគ្នា ត្រៀមប្រឡងសម្រាប់អបអរសាទរ ទិវាជ័យជំនៈ ៧មករាជារៀងរាល់ឆ្នាំ។       

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមានប្រសាសន៏លើកឡើងនៅក្នុងពិធីបិទការប្រកួតកីឡាបាលទាត់ដណ្តើមពានរង្វាន់ សម្រាប់អបអរសាទរខួបលើកទី៣៨ នៃទិវាជ័យជំនៈ៧មករា ១៩៧៩-៧មករា ២០១៧ កាលពីល្ងាចថ្ងៃទី០៥ មករា នៅវិទ្យាល័យបឹងកេងកងជាស៊ីមថា ការ ប្រកួតកីឡាករវ័យចំណាស់រវាងមន្ទីរ និងបណ្តាខណ្ឌសម្រាប់យកពានរង្វាន់ ដើម្បីអបអរសាទរទិវាជ័យជំនៈ៧មករានេះ ពិតជាបង្កើតនូវសាមគ្គីភាព សុខភាព និងបានធ្វើជាគំរូដ៏ល្អសំរាប់ក្មេងជំនាន់ក្រោយ។ លោក អភិបាលបន្តថា ដើម្បី ប្រើពេលវេលាឲ្យចំគោលដៅ ក្នុងការប្រកួតប្រជែងយកពានរង្វាន់៧មករា នេះឲ្យមានភាពខ្លាំងក្លា គ្រប់ខណ្ឌទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំងកីឡាករគ្រប់វិញ្ញាសារ រៀបចំជាក្រុម  ដើម្បីឲ្យយុវជនរស់នៅតាមមូលដ្ឋានមានឱកាស ចូលប្រកួតសម្រាប់កិត្តិយសឈ្មោះខណ្ឌរបស់គេផងដែរ។ លោក អភិបានលបញ្ចាក់ថា ពានរង្វាន់៧មករានេះ ត្រូវរៀបចំឲ្យដាក់ចូលក្នុងផែនការ ដើម្បី ឲ្យរាជរដ្ឋាភិបាលទទួលស្គាល់ថា ពាន៧មករា  សម្រាប់ផ្តល់ការលើកទឹកចិត្តក្នុងការប្រកួតកីឡាគ្រប់វិញ្ញាសារនៅរាជធានីភ្នំពេញ។ ម្យ៉ាងទៀត ពានការប្រកួតនេះ ត្រូវផ្សព្វផ្សាយឲ្យទូលំទូលាយ ដើម្បីឲ្យគណកម្មាធិការអូរឡាំពិក ឬសហព័ន្ធកីឡាផងដែរ។ការធ្វើបែបនេះ អាចមានកម្លាំងក្នុងការលើកទឹកចិត្តចលនាឲ្យសិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចូលរួមកុះករនឹងគាំទ្រ។ ពិសេសជួយផ្តល់ឱកាសដល់យុវជនតាមមូលដ្ឋាន បានចូលរួមប្រកួតផងដែរ ខណៈដែលពួកគេបច្ចុប្បន្នលេងនៅតាមរាងឯកជនមានការបង់លុយទៀតផង។លោក អភិបាលបញ្ជាក់ថា អភិបាលគ្រប់ខណ្ឌទាំងអស់ត្រូវប្រមូលផ្តុំកម្លាំងកីឡាការ គ្រប់ វិញ្ញាសារនៅមូលដ្ឋាន រៀបចំឲ្យមានជាក្រុម ជាអេគីប ត្រូវចលនាបញ្ហានេះឲ្យបានល្អ ដែលនេះជាការងារមួយដែល ត្រូវធ្វើបន្តទៅទៀត ហើយចាប់ពីឆ្នាំក្រោយទៅត្រូវរៀបចំពានរង្វាន់ជាលក្ខណៈពិសេស១ដោយមានការទទួលស្គាល់ពីថ្នាក់ជាតិ ឲ្យទៅជាពានរង្វាន់៧មករារបស់រាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តឲ្យគ្រប់កីឡាករគ្រប់វិញ្ញាសារ។

 លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានលើកឡើងថា ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ សំរាប់អបអរសាទរខួបលើកទី៣៨ នៃទិវាជ័យជំនៈ៧មករានេះ ចំណាត់ថ្នាក់លេខ១បានទៅក្រុមកីឡាករអាស៊ានទទួលបានពាន១ និងថវិកា៣លានរៀល។ចំណាត់ថ្នាក់លេខ២បានទៅក្រុមកីឡាករខណ្ឌដង្កោ ថវិកា២លានរៀល និងចំណាត់ថ្នាក់លេខ៣បានទៅមន្ទីរអប់រំរាជធានីភ្នំពេញថវិកា១លានរៀល។       

សូមបញ្ជាក់ថា៖ នេះជាឆ្នាំទីពីរហើយ ដែលសាលារាជធានី និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បង្កើតឲ្យមានការប្រកួតកីឡាបាល់ទាត់របស់មន្ត្រីរាជការ សម្រាប់អបអរសាទរ ថ្ងៃជ័យជំនៈ ៧កមរា៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 80
សប្ដាហ៍នេះ : 2351
ខែនេះ : 43434
សរុប : 17608085