ស៊ិនយូប៊ីននិងខាត់វ៉ៃហាំងភ្ជាប់ស្នេហ៍ក្រៅឆាក




"ខ្មែរដេលី"
ភ្នំពេញ៖ តារាសម្តែងស្រស់សោភា ស៊ិន យូប៊ីន និងកំឡោះសង្ហា ខាត់ វ៉ៃហាំងធ្លាប់ទទួលបានការគាំទ្រនិងសរសើរជាច្រើនពីសំណាក់ទស្សនិកជនក្រោយពីពួកគេសម្តែងរួមគ្នាជាច្រើនលើកច្រើនសារ។ ដំណឹងចុងក្រោយបានទម្លាយថាអ្នកទាំងពីរកំពុងបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកយ៉ាងផ្អែមល្ហែមនៅពីក្រោយឆាក។

មួយរយៈចុងក្រោយនេះតារាសម្តែង ទាំងពីររូបខាងលើបានបង្ហាញពីភាពស្និទ្ធិស្នាលប្លែកខុសពីធម្មតា ពិសេសគឺអ្នកទាំងពីរតែធ្វើដំណើរទៅណាមកណាជាញឹកញាប់ជាមួយគ្នាផងដែរ។ ប្រភពពីអ្នកសិល្បៈម្នាក់បានលើកឡើងថា តារាសម្តែងវ័យក្មេង ខាត់ វ៉ៃហាំ និងកញ្ញា ស៊ិន យូប៊ីនបានភ្ជាប់ទំនាក់ទំនងគ្នាយូមកហើយពោលគឺក្រោយពួកគេបានសម្តែងរួមគ្នាជាច្រើនរឿង។ ប្រភពបញ្ជាក់ដែរថាពន្លកស្នេហានេះបានរីដុះកាន់តែខ្លាំងក្រោយពួកគេមានឱកាសចេញទៅសម្តែងរួមគ្នាទាំងការថតខ្សែភាពយន្ត ឈុតផ្សព្វផ្សាយពាណិជ្ជកម្មនានាជាដើម ហើយសូម្បីតែអ្នកផលិតកម្មវិធីក៏ចាត់ទុកពួកគេថាជាគូស្នេហ៍សាកសមឥតខ្ចោះនោះដែរ។ ប្រភពបន្តថា ក្នុងចង្កោមអ្នកសិល្បៈភាគច្រើនបានដឹងអំពីដំណឹងនេះប៉ុន្តែពួកគេក៏ព្យាយាមគេចចេញពីការចោទសួរជានិច្ច។

ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ អតីតFreshie Girlsចំណាត់ថ្នាក់លេខមួយរូបនេះបានច្រានចោលដំណឹងខាងលើ។ ប៉ុន្តែនាងទទួលស្គាល់ថាកន្លងមពិតជាមានការនិយាយជាច្រើនអំពីនាងនិងលោក ខាត់វ៉ៃហាំងថាបានភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា។ នាងបន្តថា នាងនិង ខាត់ វ៉ៃហាំងគ្រាន់តែជាដៃគូសម្តែងនៅរឿងតែប៉ុណ្ណោះបើទោះបីជាពេលខ្លះនាងរួមដំណើរជាមួយគ្នាក៏ពិតមែនគឺមានត្រឹមតែជាមិត្តភ័ក្កិប៉ុណ្ណោះ។ ទោះជាយ៉ាងណានាងបានសរសើរអំពីចំណុចល្អជាច្រើនរបស់ខាត់ វ៉ៃហាំង ពិសេសគឺបុរសម្នាក់នេះចិត្តល្អនិងតែងជួយយកអាសានាងពេលជួបការលំបាកមួយចំនួននោះ។ នាងបញ្ជាក់ដែរថា នៅថ្ងៃអនាគតគឺជារឿងដែលមើលមិនឃើញថានឹងមានស្នេហាឬមួយយ៉ាងណាប៉ុន្តែពេលនេះគឺមានត្រឹមជាមិត្តរួមអាជីពប៉ុណ្ណោះ។នាងលើកឡើងដែរថាកន្លងមកអ្នកគាំទ្រពិតជាបានផ្គូរផ្គងនាងនិងលោកខាត់ វ៉ៃហាំងពិតប្រាកដមែនប៉ុន្តែវាគឺជារឿងមិនអាចទៅរួច។ នាងបញ្ជាក់ដែរថា មិនទាន់ចង់គិតគូអំពីរឿងស្នេហានៅឡើយទេខណៈដែលនាងនៅមានវ័យក្មេងខ្ចីនៅឡើយ។ តារាស្រីរូបនេះសារភាពដែរថា កន្លងមកពិតជាមានបុរសមួយចំនួនបានព្យាយាមតាមស្នេហ៍ និងរំខាននាងជាញឹកញាប់រហូតដល់នាងសម្រេចចិត្តផ្លាស់ប្តូរលេខទូរស័ព្ទមិនតិចនោះទេ។

ទោះជាយ៉ាងណាការឆ្លើយរបស់នាងត្រូវបានអ្នករួមអាជីពលើកឡើងថាគឺជាការបង្វែការចាប់អារម្មណ៍ និងមិនចង់ឲ្យគេធ្វើការគាស់កកាយច្រើនជុំវិញចំណងស្នេហានេះបើទោះបីជាក្រុមគ្រួសារទាំងសងខាងបានដឹងលឺរួចមកហើយក្តី។ ប្រសិនបើអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដមែន ពួកគេនឹងអាចជាគូស្មេហ៍សិល្បៈមានសម្រស់ស្រស់ស្អាត់ស្រស់សង្ហាញមិនចាញ់គូស្នេហ៍គឹម សីហា និងគង់ ច័ន្ទស្រីមុំទេ ប៉ុន្តែពួកគេនៅមិនទាន់ដល់ពេលដែលត្រូវបង្ហាញជាសាធារណៈ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រឿង"មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ"របស់Angelina Jolie នឹងចាក់បញ្ចាំងនៅភ្នំពេញនៅថ្ងៃអង្គារនេះ

អ៊ឹម ជីវ៉ា ជួបគ្រោះថ្នាក់ចរាចរណ៍

ម៉ៅ គឹមធីតា ទទួលស្គាល់ថាភ្ជាប់ចំណងស្នេហ៍មួយហង្ស សម្បើមស័ក្កិ១ឆ្នាំហើយ

ពេជ្រ សោភា និងឆឹម សក្កដា លេងឆាកស្នេហាលើកឆាកតន្ត្រី

អ៊ិន ទីតូឈិត សុវណ្ណបញ្ញា និងយក់ ថិតរដ្ឋា បង្ហាញមុខនៅថោនក្រោយចេញពីហង្សមាស


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2926
សប្ដាហ៍នេះ : 36889
ខែនេះ : 271696
សរុប : 16142424