រោងចក្រកាត់ដេរ និងស្បែកជើងចំនួន ១៤១ បានបិទទ្វារនៅឆ្នាំ ២០១៦




"ខ្មែរដេលី"
រោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជា កាន់តែច្រើនឡើងបានបិទទ្វារនៅឆ្នាំ ២០១៦ដែល មានរហូតដល់ ១៤១រោងចក្រ។ តួលេខនេះបានកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំ ២០១៥ ដែល កាលនោះចំនួនរោងចក្របិទទ្វារមានប្រមាណ ៧៧រោងចក្រប៉ុណ្ណោះ។ នេះបើតាមតួលេខពី ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈទទួលបានកាលពីម្សិលមិញ។

លោក ហេង សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាបាលនៃក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈបានមានប្រសាសន៍ថា ថ្វីត្បិតចំនួនរោងចក្រនៅឆ្នាំ ២០១៦ ត្រូវបានបិទទ្វារច្រើន គួរកត់សម្គាល់ក៏ពិតមែន ក៏ប៉ុន្តែចំនួនរោងចក្រដែលបើកថ្មីក៏មានចំនួនច្រើនដែរ។ ដូច្នេះស្ថាន ភាពនៃឧស្សាហកម្មនេះនៅតែបង្ហាញពីភាពរឹងមាំ។

លោកថ្លែងថា ផ្អែកតាមការព្យាករកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិ បង្ហាញថា ការនាំចេញរបស់វិស័យកាត់ដេរនៅតែបន្តកើនឡើងនៅឆ្នាំនេះ ដែលមានសន្ទុះប្រ ហាក់ប្រហែលកាលពីឆ្នាំមុនដែរ។

លោកជឿថា កំណើនប្រាក់ឈ្នួលនឹងធ្វើអោយមានការកើនឡើងនៃផលិតភាព ដែលជំរុញ អោយវិស័យនេះមានភាពប្រកួតប្រជែងថែមមួយកម្រិតទៀតជាពិសេសការខិតខំភ្ជាប់បណ្តាញ អោយមានការនាំចេញសម្លៀកបំពាក់ពីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសហជីពកាន់តែយល់ ច្បាស់អំពីតួនាទី និងសារវិជ្ជមាននានាដែលខ្លួនត្រូវពន្យល់ទៅអ្នកបញ្ជាទិញអោយមានទំនុក ចិត្តលើផលិតផលកម្ពុជា។
លោកបន្ថែមថា ក្រសួងការងារនឹងខិតខំធ្វើអោយមានសុខដុមរម្យនាជាមួយគ្នារវាងកម្មករ និយោជិក និងនិយោជក់ ដែលក្នុងនោះជំរុញអោយភាគីទាំងពីរយល់ពីសារៈសំខាន់នៃការគោ រពសិទ្ធិងារការ ច្បាប់ការងារ និងតួនាទីការងាររបស់ខ្លួន ដើម្បីរក្សាឆ្នាំងបាយរួមនេះ។

វិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺជាឧស្សាហកម្មនាំចេញដ៏សំខាន់ របស់ប្រទេសកម្ពុជា។ ឧស្សាហម្មនេះមានរោងចក្រប្រមាណជាង ១០០០សហគ្រាស ដែល ផ្តល់ឳកាសការងារដល់ពលរដ្ឋខ្មែរដោយផ្ទាល់ប្រមាណជាង ៧០ម៉ឺននាក់។

ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងរយៈពេល ៧ខែ ឆ្នាំ ២០១៦ មានតម្លៃ ទឹកប្រាក់សរុប ៣,៨៨ពាន់លានដុល្លារ កើនឡើង ៨,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៥៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទុនវិនិយោគកូរ៉េខាងត្បូងមកកាន់កម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាម៉េរិក

កសិករចំនួន១២ខេត្តទទួលគម្រោងលើកកម្ពស់ទីផ្សារកសិកម្មខ្នាតតូច

សម្ដេចតេជោ ហ៊ុន សែនដាក់បទបញ្ជាឱ្យបញ្ឈប់ការប្រើប្រាស់រថយន្ត កែច្នៃខុសបច្ចេកទេសតទ្រុងនិងដឹកលើសទម្ងន់

សម្ដេតេជោថ្លែងថាតម្រូវការស៊ីម៉ង់ត៍របស់ប្រជាពលរដ្ឋមាន ការកើនឡើងជាលំដាប់

សម្ដេចតេជោប្រាប់កម្មករកម្មការិនីត្រូវធានាធ្វើយ៉ាងណាឱ្យរោងចក្រ ក្លាយជាសហគមន៍មួយដែលមានសុវត្ថិភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2004
សប្ដាហ៍នេះ : 4666
ខែនេះ : 38283
សរុប : 17831905