ចិនព្រមានលោក ត្រាំ ថា នឹងសងសឹកវិញ បើហ៊ានប្រព្រឹត្តកំរោលលើនយោបាយចិនតែមួយ




ក្រុងសៀងហៃ
កាសែត Global Times របស់ចិនបានព្រមានប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ ថាចិននឹងសងសឹកវិញ បើលោកត្រាំហ៊ានប្រព្រឹត្តកំរោលទៅលើនយោបាយចិនតែមួយដែលការព្រមាននេះធ្វើដឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីកោះតៃវ៉ាន់បានឈប់សំចតនៅទីក្រុងហោស្តុន។

លោកស្រី ធី សៃអ៊ីងវេន បានជួបជាមួយសមាជិកព្រឹទ្ធសភារដ្ឋតិចសាស់ អំឡុងពេលឈប់សំចតកាលពីថ្ងៃអាទិត្យ (ត្រូវនឹងថ្ងៃចន្ទនៅកម្ពុជា) ក្នុងដំណើរឆ្ពោះទៅកាន់អាម៉េរិកណ្តាលដែលលោកស្រីត្រូវបំពេញទស្សនកិច្ចនៅប្រទេសហុងឌុយរ៉ាស នីការ៉ាហ្គា ហ្កាតេម៉ាឡា និងប្រទេសអែលសាវ៉ាដ័រ។

ទីក្រុងប៉េកាំងបានស្នើសុំទៅទីក្រុងវ៉ាស៊ីនតោនមិនត្រូវអនុញ្ញាតឲ្យលោកស្រីប្រធានាធិបតីកោះតៃវ៉ានចូលទឹកដីអាម៉េរិក ហើយថា លោកស្រីគ្មានរដ្ឋាភិបាលផ្លូវការ ដើម្បីធ្វើកិច្ចប្រជុំក្នុងទឹកដីអាម៉េរិកនៅក្រោមនយោបាយចិនតែមួយនោះទេ។

រូបភាពនៅក្នុងទ្វីតធឺររបស់អភិបាលរដ្ឋតិចសាស់លោក Greg Abbolt បានបង្ហាញឲ្យឃើញរូបលោកជួបប្រជុំជាមួយលោកស្រី ធីសៃ មានតុតូចមួយមានទង់ជ័យអាម៉េរិក និងទង់ជ័យតៃវ៉ាន់។ ក្នុងបទវិចារណកថាកាលពីថ្ងៃអាទិត្យកាសែត Global Times បានសរសេរថា "ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ចិនមិនបានស្នើទៅអាម៉េរិកទេ ប៉ុន្តែកាតព្វកិច្ចប្រធានាធិបតីអាម៉េរិកត្រូវថែរក្សាទំនាក់ទំនងចិន-អាម៉េរិក និងគោរពទៅដល់របៀបរបបដែលមានស្រាប់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិក។

លោក ត្រាំ បានធ្វើឲ្យប្រទេសចិនខឹងយ៉ាងខ្លាំងកាលពីខែធ្នូតាមរយៈការទូរសព្ទអបអរសាទរលោកស្រី ធីសៃ អ៊ីនវេន ឈ្នះឆ្នោតប្រធានាធិបតី ហើយកាសែតក៏បានចោទសួរអំពីការសន្យារបស់ក្រុងវ៉ាស៊ីនតោនចំពោះគោលជំហរចិនដែលថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន។ កាសែតបានព្រមានថា "បើលោក ត្រាំ ប្រព្រឹត្តទាំងកំរោលទៅលើនយោបាយចិនតែមួយ ក្រោយពេលចូលកាន់អំណាច ប្រជាជនចិន នឹងទាមទារឲ្យរដ្ឋាភិបាលធ្វើការសងសឹកវិញភ្លាម។ គ្មានទេបន្ទប់សម្រាប់ការតថ្លៃ"។

លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងមិនជួបមេដឹកនាំបរទេសមុនពេលចូលកាន់អំណាច។ លោក តេត គ្រូស សមាជិកព្រឹទ្ធសភារដ្ឋតិចសាស់និយាយថា សមាជិកសភាអាម៉េរិកបានទទួលលិខិតពីស្ថានកុងស៊ុលចិន ដែលសុំមិនឲ្យមានជំនួបជាមួយលោកស្រី ធីសៃ អ៊ីងវេន អំឡុងពេលឈប់សំចត៕ លោក

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនប្រកាសជោគជ័យ "នយោបាយកូនពីរ" ដែលអត្រាកំណើតកើនឡើងក្នុងឆ្នាំ២០១៦

លោក ស៊ី ជីនភីង នឹងដឹកនាំគណៈកម្មការថ្មី ដើម្បីអភិវឌ្ឍន៍វិស័យយោធា-ស៊ីវិល

ចិនស្នើសុំអ្នកការទូតបរទេសសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយ

ចិននិយាយថា "ប៉ូលិស និងចៅក្រមដាច់ខាតត្រូវតែស្មោះត្រង់ចំពោះបក្ស"

លោក ស៊ី ជិនភីង និយាយថា ពិភពលោកចង់ឲ្យចិន និងអាម៉េរិកមានទំនាក់ទំនងប្រកបដោយស្ថិរភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 15625
ខែនេះ : 237155
សរុប : 15769080