ជំនន់ទឹកភ្លៀងនៅប្រទេសថៃសម្លាប់មនុស្ស២១នាក់ និងប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្មកៅស៊ូ




ក្រុងបាងកក
មន្ត្រីថៃបាននិយាយកាលពីថ្ងៃចន្ទថា ជំនន់ទឹកភ្លៀងយ៉ាងធំបានវាយលុកភាគខាងត្បូងប្រទេសថៃ ដោយបានសម្លាប់មនុស្ស ២១នាក់ និងធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មកៅស៊ូ ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានបិទទ្វារ គ្រាដែលរដ្ឋាភិបាលយោធាបានបង្កើនជំនួយសង្គ្រោះទៅកាន់តំបន់រងគ្រោះ។

រដូវភ្លៀងនៅក្នុងប្រទេសថៃជាធម្មតាបញ្ចប់នៅក្នុងខែធ្នូ ប៉ុន្តែបែរជាឆ្នាំនេះឈានចូលដល់ខែមករាភ្លៀងធ្លាក់យ៉ាងខ្លាំងបង្កជាជំនន់ទឹកភ្លៀងវាយលុកខេត្តចំនួន១២ ក្នុងចំណោមខេត្តទាំង៦៧ទូទាំងប្រទេស។ លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីបានប្រាប់កាសែតថា "យើងបានបញ្ជូនកងទ័ព និងប៉ូលិស និងមន្ត្រីក្រសួងមហាផ្ទៃទៅកាន់តបន់រងគ្រោះ ដើម្បីធ្វើឲ្យធូរស្រាលស្ថានការណ៍"។

យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថៃបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃចន្ទមានចំនួន២១នាក់ ហើយមានផ្ទះជាង៣៣០.០០០ខ្នង ផ្ទះទទួលរងផលប៉ះពាល់ខូចខាត ឬដួលរលំ។ នាយកដ្ឋានបានបន្តថា ព្រលានយន្តហោះនៅខេត្តណាខនស៊ីថាម៉ារ៉ាតស្ថតិ នៅតែបិទដដែល។ ផ្លូវរថភ្លើងពីទីក្រុងបាងកកទៅកាន់ខេត្តមួយនេះត្រូវបានផ្អាក។

ខេត្តភាគខាងត្បូងប្រទេសថៃគឺជាតំបន់ផលិតកៅស៊ូដ៏សំខាន់។ លោក យូថៃសុនឡាក់ស៊ូប ប្រធានក្រុមប្រឹក្សាជាតិកៅស៊ូបាននិយាយថា ជំនន់ទឹកភ្លៀងកើតមានចំពេលអាក្រក់សម្រាប់កសិករ។ លោកបន្តថា "នេះគឺជាផលប៉ះពាល់ដ៏អាក្រក់បំផុតនៅក្នុងតំបន់កៅស៊ូក្នុងរយៈពេល១០ឆ្នាំនេះ។ ជំនន់ទឹកភ្លៀងមានស្ថានភាពធ្ងន់ធ្ងរ។ បញ្ហាអាក្រក់ក្នុងឆ្នាំនេះ ដែលយើងជួបប្រទះគឺរាំងស្ងួតនិងជំនន់ដូច្នេះវាជាគ្រោះមហន្តរាយចំពោះកសិករដាំកៅស៊ូ"។

លោកបានបញ្ជាក់ថា តម្លៃកៅស៊ូឆ្នាំនេះមានការកើនឡើងខ្ពស់ដោយសារតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់។ លោកបានអះអាងថា "ខ្ញុំបានទទួលការបញ្ជាទិញពីប្រទេសចិន ប៉ុន្តែយើងមិនទាន់ប្រាកដទេ ថា តើអាចបំពេញតាមការបញ្ជាទិញនោះឬអត់ ពីព្រោះផលិតកម្មកៅស៊ូត្រូវបានបំផ្លាញដោយទឹកជំនន់"។ គួររំលឹកថា ទឹកជំនន់នៅថៃកាលពីឆ្នាំ២០១១ បានសម្លាប់មនុស្សជាង៩០០នាក់ និងបានរំខានដល់វិស័យឧស្សាហកម្ម ធ្វើឲ្យកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនោះមានតែ ០,១ ភាគរយតែប៉ុណ្ណោះ៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាហ្រ្វិកខាងត្បូងទទូចដល់ប្រទេសហ្ស៊ីមបាវ៉េដោះស្រាយភាពទាល់ច្រកនយោបាយដោយសន្តិភាព

អាហ្រ្វិកខាងត្បូងទទូចដល់ប្រទេសហ្ស៊ីមបាវ៉េដោះស្រាយភាពទាល់ច្រកនយោបាយដោយសន្តិភាព

រុស្ស៊ីចោទក្រុមចម្រុះដឹកនាំដោយអាមេរិកពីបទធ្វើឱ្យរំខានដល់ប្រតិបត្តិការប្រឆាំង IS របស់ខ្លួននៅស៊ីរី

ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅអ៊ីរ៉ង់ឡើងដល់៤៤៥នាក់ និង៧.១០០នាក់របួស

អាស៊ាន និងហុងកុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 53
សប្ដាហ៍នេះ : 2324
ខែនេះ : 43406
សរុប : 17608058