តារាចម្រៀងស្រីបីរូបទទួលបានមេដាយពីរដ្ឋាភិបាល




"ខ្មែរដេលី"
ភ្នំពេញ៖យ៉ាងយោចណាស់មានតារាចម្រៀងស្រីល្បីឈ្មោះ៣រូបគឺកញ្ញាសុគន្ធនិសាកញ្ញាមាសសុខសោភានិងកញ្ញាញឹមចាន់ថនទទួលបានគ្រឿងឥស្សរិយយសពីរដ្ឋាភិបាល។ ការទទួលបាននេះគឺបន្ទាប់ពីពួកគេបានចំណាយកម្លាំងកាយចិត្តនិងពេលវេលាចូលរួមលើកកម្ពស់សកម្មភាពមនុស្សធម៌នៅក្នុងសង្គមពិសេសជុំវិញការជំរុញនិងផ្សព្វផ្សាយប្រឆាំងនឹងអំពើពុករលួយក្នុងសង្គម។

 

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ខែមករាឆ្នាំ២០១៧នេះនៅក្នុងទិវាបុណ្យជាតិ៧មករានិងទិវាអន្តរជាតិប្រឆាំងអំពើពុករលួយដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមវត្តមានមន្ត្រីក្រសួងស្ថាប័ននានាចូលរួម។


លោកទេសរដ្ឋមន្ត្រីឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាសន៍ថាសិល្បករបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងស្មារតីបម្រើអារម្មណ៍មនោសញ្ចេតនាចាប់តាំងពីកម្ពុជាបញ្ចប់សង្គ្រាមភ្លាមៗមកម្ល៉េះ។លោកបន្តថាការចូលរួមចំណែកពីសំណាក់សិល្បករពិតជាបង្កើតឲ្យមានបរិយាកាសសប្បាយរីករាយនិងបំពេរមនុស្សឲ្យសុខសាន្តបាន។លោកទេសរដ្ឋមន្ត្រីលើកឡើងថាគ្មានសិល្បករគឺគ្មានមនោសញ្ចេតនាគ្មានព្រលឹងហើយរដ្ឋាភិបាលពិតជាត្រូវការសិល្បករដើម្បីចូលរួមចំណែកជួយដល់សង្គម។លោករំពឹងដែរថាសិល្បករនឹងបន្តចូលរួមចំណែកជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចូលរួមផ្សព្វផ្សាយនិងបញ្ជ្រាបពីបញ្ហានេះព្រោះតែសិល្បករបានផ្ញើសារយ៉ាងត្រជាក់ទៅដល់មហាជនតារាចម្រៀងញឹមចាន់ថនបញ្ជាក់ថាឆ្នាំនេះនាងទទួលបានគ្រឿងឥស្សរិយយសមុនីសារាភណ្ឌថ្នាក់ធិបឌិន្ទដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។នាងបន្តថាកម្លងមកនាងបានធ្វើការស្ម័គ្រចិត្តសកម្មភាពសិល្បៈជាមួយអង្គភាពប្រឆាំងអំពើពុករលួយរយៈពេល៤ឆ្នាំមកហើយនោះទទួលបានគ្រឿងឥស្សរិយយសបន្តបន្ទាប់។នាងលើកឡើងថានាងពិតជារំភើបរកអ្វីប្រៀបផ្ទឹមមិនបានក្រោយពីទទួលគ្រឿងឥស្សរិយយសពីរដ្ឋាភិបាល។នាងថាវាគឺជាអ្វីដែលចេញពីទឹកចិត្តចូលរួមដល់កិច្ចការសង្គមដោយមិនគិតពីការនឿយហត់។នាងលើកឡើងថាកន្លងមកនាងធ្លាប់បានចូលរួមសកម្មភាពនានាពិសេសទាក់ទិននឹងការដឹកនាំរៀបចំឲ្យមានព្រឹត្តិការណ៍ប្រគុំតន្ត្រីនានាហើយនាងពិតជាចង់ឲ្យសិល្បករដទៃបានចូលរួមសកម្មភាពសង្គមនេះជាមួយនាងផងដែរ៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

មន្ត្រីទូរទស្សន៍ជាតិកម្ពុជា ថា ការនាំយកភាពយន្តចិនមកចាក់បញ្ចាំ ងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1882
សប្ដាហ៍នេះ : 4544
ខែនេះ : 38161
សរុប : 17831783