ឆ្នាំ២០១៤ កំណើតពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កើនឡើង ជិត ៣០ពាន់លានដុល្លារ




"ខ្មែរដេលី"
ភ្នំពេញ៖ ចាប់ពីឆ្នាំ ២០១១ដល់ ឆ្នាំ២០១៤ កំណើនពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានកើនឡើងពី ១៣ពាន់លានដុល្លារ   កំណើននេះបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រនិងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើយោងតាមការបញ្ជាក់ របស់លោក ប៉ាន សូសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសន្និសិទ្ធសារពត៍មាន កាលពីថ្ងៃទី៦មករា ឆ្នាំ២០១៧កន្លងមកនេះ ។

លោក រដ្ឋមន្ត្រី បានបន្ថែមថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលកម្ពុជាបានដាក់សំណើសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មលោក (WTO)។ក្រោយពីឆ្លងកាត់ការចរចាជាច្រើនដំណាក់កាល អស់រយៈពេលជាង ១០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចដំបូងគេ ដែលទទួលបានជោគជ័យក្នុងការចូលសមាជិកទី ១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤។ ក្នុងឋានៈជាសមាជិកកម្ពុជាត្រូវមានកាតព្វកិច្ចអនុវត្តន៍កិច្ចសន្យា និងកិច្ចព្រមព្រៀងនានា នៅក្រោមក្របខណ្ឌអង្គការ WTOដើម្បីពន្លឿនការអភិវឌ្ឍវិស័យពាណិជ្ជកម្ម សំដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។

ក្រសួងពាណិជ្ជកម្មបានកសាងនិងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រវិភាគសមាហរណកម្មពាណិជ្ជកម្ម (DTIS) លើកដំបូងនៅក្នុងឆ្នាំ ២០០៧ធ្វើជាផែនទីបង្ហាញផ្លូវព្រមទាំងបង្កើតឲ្យមានអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp)ធ្វើជាយន្តការកៀងគរជំនួយសម្រាប់ពាណិជ្ជកម្ម និងជំនួយបច្ចេកទេសពាក់ព័ន្ធវិស័យពាណិជ្ជកម្មផ្តល់ដោយដៃគូអភិវឌ្ឍន៍អន្តរជាតិ សំដៅអនុវត្តន៍គោលដៅរបស់យុទ្ធសាស្ត្រ DTISនិងកាតព្វកិច្ចមួយចំនួនរបស់អង្គការ WTO។ ជំនួយសម្រាប់ពាណិជ្ជកម្ម បានជួយពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំ និងធ្វើពិពិធកម្មវិស័យនាំចេញ ក៏ដូចជាការកសាង និងបញ្ជ្រាបគោលនយោបាយពាណិជ្ជកម្មទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NDSP) និងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុវត្តន៍សម្រេចនូវសមិទ្ធផលធំៗ គួរឲ្យកត់សម្គាល់ក្នុង នោះកំណើនពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា បានកើនឡើងពី ១៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១១ ដល់ជិត ៣០ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៤ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្រនិងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ កំណើននៃការនាំចេញនេះរួមផ្សំជាមួយការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ៧% រៀងរាល់ឆ្នាំ ក្នុងកំឡុង ១ ទសវត្សចុងក្រោយបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសគំរូឈានមុខគេ និងត្រូវបានក្រុមប្រទេស LDCs ផ្តល់ទំនុកចិត្តជ្រើសរើសធ្វើជាតំណាងរបស់ខ្លួន នៅអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់ឆ្នាំ ២០១៧ដែលនេះ គឺជាកិត្តិយស និងមោទនភាពក្រៃលែងសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនយើងទាំងអស់។

លោករដ្ឋមន្ត្រី បញ្ជាក់ថា ដោយសារមានវឌ្ឍនភាពល្អលើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧%រៀងរាល់ឆ្នាំក្នុង១ទសវត្សចុងក្រោយ ព្រះរាជាណាចក្រកម្ពុជាត្រូវបានក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)ដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជ្រើសរើសជាឯកច្ឆន្ទ កាល ពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៦ ឱ្យធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) ដែល មានសមាជិកចំនួន ៣៦និងសមាជិកសង្កេតការណ៍ចំនួន ៨សម្រាប់អណត្តិ ១ឆ្នាំ គិតចាប់ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៧ដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៨។


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ នឹងស្នើឱ្យប្រទេសចិនពង្រីកទីផ្សារនាំចូល ផលិតផលកម្ពុជាឱ្យកាន់តែធំបន្ថែមទៀត

ធនាគាររបស់ម៉ាឡេស៊ី ប្រតិបត្តិការសាខាទី១៣នៅភ្នំពេញ

ក្រុមហ៊ុនចិន បោះទុនវិនិយោគសណ្ឋាគារលំដាប់អន្តរជាតិនៅភ្នំពេញ

ត្រឹមរយៈពេល៨ខែ តំបន់អង្គរប្រមូលចំណូលបានជាង៦៩ដុល្លារ

ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឲ្យសាធារណជនស្រលាញ់ប្រាក់រៀល


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 576
សប្ដាហ៍នេះ : 7982
ខែនេះ : 35023
សរុប : 17440926