រោងម៉ាស៊ីនកិនស្រូវ កែឆ្នៃអង្ករកម្ពុជា ចំនួន២៦ត្រូវបានអនុញ្ញាតឲ្យនាំ ចេញពីកម្ពុជា ទៅប្រទេសចិន




"ខ្មែរដេលី"
 ភ្នំពេញ៖រោងម៉ាស៊ីនកិនស្រូវ កែឆ្នៃអង្ករកម្ពុជា ចំនួន២៦ក្នុងចំណោម ៥០ ត្រូវបានអគ្គនាយកដ្ឋាន កសិកម្មបានវាយតំលៃ អនុញ្ញាតឲ្យនាំ អង្ករទៅកាន់ប្រទេសចិន បានដោយសារ ក្រុហ៊ុននិង រោងម៉ាស៊ីនកិនស្រូវ កែឆ្នៃអង្ករកម្ពុជាទាំងនោះ មានសមត្ថភាពអនាម័យ និងភូតគាមអនាម័យត្រឹមត្រូវ។

យោងតាមរបាយការណ៏ របស់ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្ហាញនូវបញ្ជីរាយនាម ឈ្មោះក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជាចំនួន២៦ ដែលត្រូវបានភាគីចិន វាយតម្លៃថាអាចមានសមត្ថភាព នាំចេញអង្ករទៅកាន់ប្រទេសចិន បានដោយគោរពតាមគោលការណ៍អនាម័យភូតគាមអនាម័យ នៃប្រទេសចិន ។

អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន បានឲ្យដឹងថា ក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវ កែឆ្នៃអង្ករកម្ពុជា ជាង៥០  បានស្នើ បានស្នើរសុំ នាំអង្ករទៅកាន់ប្រទេស ចិន  បន្ទាប់មក  មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន កសិកម្មត្រួតពិនិត្យ អនាម័យ ភូតគាមអនាម័យ នៃប្រទេសចិន។លោកបញ្ជាក់ទៀថា «ចាប់ពីថ្ងៃទី២៧ ខែមករា ២០១៧តទៅ មានតែ២៦ ក្រុមហ៊ុន ដែលអាចនាំអង្ករចេញពីកម្ពុជា ទៅប្រទេសចិនបាន»។

ក្រុមហ៊ុនទាំង២៦នោះរួមមាន៖១៖ ក្រុមហ៊ុន Amru Rice Cambodia Co.,Ltd២៖ ក្រុមហ៊ុន Apsara Rice Cambodia Co.,Ltd៣៖ ក្រុមហ៊ុន Baitnag (Kampuchea) Plc៤៖ ក្រុមហ៊ុន Battambang Rice Investment Co.,Ltd ៥៖ ក្រុមហ៊ុន Capitla Food Investment Imp-Exp Co.,Ltd៦៖ ក្រុមហ៊ុន City Rice Import Export Co.,Ltd ៧៖ក្រុមហ៊ុន Crystal Rice (Kampuchea) Co.,Ltd ៨៖ រោងម៉ាស៉ីនកិនស្រូវ Chhum Thom Rice Mill ៩៖ ក្រុមហ៊ុន Eang Heng Import Export Co., Ltd ១០៖ ក្រុមហ៊ុនGolden DaunKeo Rice Mill Co.,Ltd ១១៖ ក្រុមហ៊ុន Golden Rice Cambodia Co.,Ltd១២៖ ក្រុមហ៊ុន Golden Star Rice Mill & Imp.Exp Co.,Ltd
១៣៖ ក្រុមហ៊ុន Great Grain & Garment Asia Pacifice Cambodia Co.,Ltd១៤៖ ក្រុមហ៊ុន Green Trade Company ១៥៖ ក្រុមហ៊ុន Guohoung Cambodia Industry Co.,Ltd ១៦៖ ក្រុមហ៊ុន Indo China Rice Mill Limited១៧៖ ក្រុមហ៊ុន Khmer Food Group Co.,Ltd១៨៖ ក្រុមហ៊ុន LorEakHeng SekMeas Rice Co.,Ltd១៩៖ ក្រុមហ៊ុនNicoline Investment Co.,Ltd  ២០៖ ក្រុមហ៊ុន Plam Rice Co.,Ltd២១៖ ក្រុមហ៊ុន Sarykunthear ២២៖ ក្រុមហ៊ុន Sokkeo Import Export Co.,Ltd២៣៖ ក្រុមហ៊ុន Thmorkorl Rice Import Export Co.,Ltd ២៤៖ ក្រុមហ៊ុន TOT (Trust Our Trade) Co.,Ltd ២៥៖ក្រុមហ៊ុន Vong Bun Heng Import Export Co.,Ltd២៦៖ក្រុមហ៊ុន White Golde Import Export Co.,Ltd។

សូមរំលឹកថា រយៈពេល១២ខែ ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជា បានចេញអង្ករបានចំនួន ៥៤២,១៤៤តោន កើនឡើងត្រឹមតែ ០.៧ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន ៥៣៨,៣៩៦តោន។បើតាមរបាយការណ៍ក្នុង ចំណោមប្រទេសទាំង៦៦ ដែលនាំចូលអង្ករពីកម្ពុជា មានប្រទេសចិនឈរលើលំដាប់លេខ១ ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ ១២៧,៤៦០តោន ខណៈឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀងផ្តល់កូតានាំចេញចំនួន២០ម៉ឺនតោន។

យ៉ាងណាក៏ដោយបើទោះបី ប្រទេសចិនជាទីផ្សារដ៏មានសក្តានុពលយ៉ាងក្តី ប៉ុន្តែគេនៅមិនភ្លេចទីផ្សារដ៏ធំ និងសំខាន់បំផុតរបស់កម្ពុជា គឺសហគមន៍អឺរ៉ុបឡើយ។ នៅឆ្នាំ២០១៦ ប្រទេសចំនួន២៥នៅតំបន់អឺរ៉ុប បាននាំចូលអង្ករពីកម្ពុជា ចំនួន៣៤១,០៦៦តោន ក្នុងនោះប្រទេសបារាំងនាំមុខគេ នាំចូលបានជិត៨ម៉ឺនតោន។នៅឆ្នាំ២០១៦នេះ អង្កររបស់កម្ពុជា បានជាប់លេខ២ បានជាប់ជាអង្ករដែលមានរសជាតិឆ្ងាញ់បំផុតនៅលើពិភពលោក ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ឆ្នាំ២០១៦ ខណៈម្ចាស់ជយលាភីលេខ១ បានទៅម្ចាស់ផ្ទះថៃ។

កម្ពុជាធ្លាប់ឈ្នះពានអង្ករល្អបំផុត ដំបូងបំផុតនៅឆ្នាំ ២០១២ ដែលគេរៀបចំឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយជាប់លេខ១ ពីរឆ្នាំបន្តបន្ទាប់គឺ ឆ្នាំ២០១៣ នៅទីក្រុងហុងកុង និង ឆ្នាំ២០១៤ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ (The World RiceConference) នៅក្នុងខែវិច្ឆិកាដូចគ្នានេះ។ជាមួយគ្នានេះ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយផលិតកម្មស្រូវ និងជំរុញការនាំចេញអង្ករ កាលពីឆ្នាំ២០១១ ដើម្បីជំរុញកម្ពុជានាំចេញអង្ករបាន១លានតោនក្នុងឆ្នាំ២០១៥ ។ បើទោះបីជាការនាំចេញអង្ករមិនសម្រេចបាន១លានតោនក្តី ប៉ុន្តែការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងជាលំដាប់៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ក្រោយដំឡូងមីនិងស្រូវធ្លាក់ថ្លៃប្រជាកសិករក្នុងស្រុកបាណន់ងាកមកដាំដំណាំស្អំដែលកំពុងត្រូវប៉ាន់លើទីផ្សារសព្វថ្ងៃ

តំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែតទិញភ្លើងអគ្គិសនីពីក្រុមហ៊ុនថៃ

ស្ថិរភាពវិស័យអាកាសចរកម្ពុជាក្នុងកំណើនអក្សរ”V”

ថៃបន្តយុទ្ធសាស្ត្រទីផ្សារទំនិញOTOPនៅកម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

សណ្ឋាគារលំដាប់ផ្កាយ៥អណ្តែតលើអាកាសកណ្តាលភ្នំពេញ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2995
សប្ដាហ៍នេះ : 36957
ខែនេះ : 271764
សរុប : 16142493