ក្រុមហ៊ុននាំចេញអង្ករពីកម្ពុជាចំនួន២៦អនុញ្ញាតឲ្យនាំចូលទៅកាន់ប្រទេសចិន




"ខ្មែរដេលី"
ប្រទេសចិន បានសម្រេចទទួលយកក្រុមហ៊ុនកែច្នៃអង្ករពីកម្ពុជាចំនួន២៦ សម្រាប់នាំចេញអង្ករដែលមានគុណភាព និងស្តង់ដារចូលទៅកាន់ប្រទេសខ្លួន។

រដ្ឋាភិបាលប្រទេសចិន បានកំណត់ស្តង់ដារ និងគុណភាពអង្ករសម្រាប់នាំចូលប្រទេសខ្លួនដោយអនុលោមតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យមានជាអាទិ៍៖ អង្ករមិនបង្ករផលប៉ះពាល់ដល់សុខភាពអ្នកហូបចុក និងមិនចម្លងទៅជាមួយនូវសមាសភាពចង្រៃ អង្ករត្រូវមានភាពរលោង  មិនបាក់ មិនឆ្នូតគ្រាប់អង្ករ ជាដើម។

លោក ហ៊ាន វណ្ណហន ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថាមានតែរោងម៉ាស៊ីនកិនស្រូវ២៨ដែលមានសមត្ថភាពអនាម័យនិងភូតគាមអនាម័យ ប៉ុន្តែភាគីចិនសម្រេចយកតែក្រុមហ៊ុនចំនួន២៦ប៉ុណ្ណោះ សម្រាប់នាំចេញអង្ករទៅកាន់ ប្រទេសខ្លួន។ លោកបានថ្លែងថា «ក្នុងចំណោមរោងម៉ាស៊ីនកិនស្រូវ-កែច្នៃអង្ករកម្ពុជាជាង៥០ដែលបានស្នើសុំនោះ គឺមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកសិកម្មបានវាយតំលៃថាមានតែ២៨ដែលមានសមត្ថភាពអនាម័យនិងភូតគាមអនាម័យ។ ប៉ុន្តែចំណោម២៨នោះអគ្គរដ្ឋបាលត្រួតពិនិត្យអនាម័យ ភូតគាមអនាម័យ នៃប្រទេសចិន បានមកវាយតម្លៃធ្លាក់តែ២ក្រុមហ៊ុន»។ លោក ហ៊ាន វណ្ណហន បញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧តទៅ ក្រុមហ៊ុន២៦នោះ អាចនាំអង្ករចេញពីកម្ពុជាទៅប្រទេសចិន។

ក្រុមហ៊ុនទាំង២៦នោះមាន៖ ក្រុមហ៊ុនAmru Rice Cambodia Co., Ltd., ក្រុមហ៊ុនApsara Rice (Cambodia) Co., Ltd., ក្រុមហ៊ុនBaitang (Kampuchea) Plc., ក្រុមហ៊ុនBattambang Rice Investment Co., Ltd., ក្រុមហ៊ុន Capital Food Investment Imp-Exp Co., Ltd., ក្រុមហ៊ុនCity Rice Import Export Co., Ltd.,ក្រុមហ៊ុន Khmer Food Group Co., Ltd.,ក្រុមហ៊ុន Golden Rice (Cambodia) Co., Ltd.,ជាដើម។

ក្នុងឆ្នាំ២០១៦ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិនដោយផ្ទាល់ក្នុងបរិមាណ ១២៧.៤៦០តោន ក្នុងចំណោមបរិមាណនាំចេញទៅកាន់ទីផ្សារអន្តរជាតិសរុប៥៤២.១៤៤តោន។ ប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១៥-២០១៦ ដែលបានទទួលទិញអង្ករក្រអូបពីប្រទេសកម្ពុជា។

ក្រុមអ្នកជំនួញ បាននិយាយថា អង្ករកម្ពុជានឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីភាគីចិនបានបន្ថែមកូតានាំចូល។ អ្នកនាំចេញ បញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារធំរបស់កម្ពុជា ប៉ុន្តែគេត្រូវការតែប្រភេទអង្ករក្រអូបដែលមានគុណភាពខ្ពស់។

កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលប្រទេសចិន បានព្រមព្រៀងពង្រីកកូតាការនាំចូលអង្ករពីប្រទេសកម្ពុជាចំនួន២០ម៉ឺនតោន ស្របតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយថា គោលដៅនៃការនាំចេញទៅកាន់ប្រទេសចិន២០ម៉ឺនតោន នឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០១៧នេះ។

កាលពីចុងឆ្នាំ២០១៦រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួន២៧លានដុល្លារអាម៉េរិក ដែលក្នុងនោះ៧លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍ជនបទ(RDB) សម្រាប់ផ្តល់កម្ចីដល់ក្រុមហ៊ុនឯកជនយកទៅវិនិយោគលើគម្រោងបង្កើតឃ្លាំងស្តុកស្រូវដែលមានលទ្ធភាពស្តុក២០ម៉ឺនតោន និងឡសម្ងួត៣.០០០ តោនក្នុងមួយថ្ងៃដើម្បីត្រៀមដោះស្រាយបញ្ហាកង្វះឃ្លាំងស្តុក និងឡសម្ងួតនៅរដូវប្រមូលផល និងបំពេញតម្រូវការនាំចេញទៅក្រៅប្រទេស។

បើតាមធនាគារអភិវឌ្ឍន៍ជនបទ(RDB) បានឲ្យដឹងថា ទើបតែមានក្រុមហ៊ុនក្នុងស្រុកចំនួន៤ប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំខ្ចីទឹកប្រាក់១០លានដុល្លារអាម៉េរិក សម្រាប់សាងសង់ឃ្លាំងស្តុកនិងឡសម្ងួតនៅក្នុងខេត្តបាត់ដំបង៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋមន្ត្រីសាធារណការ ជំរុញឲ្យក្រុមហ៊ុនឡូជីស្ទីកជប៉ុនវិនិយោគ បង្កើតជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសនៅកម្ពុជា

សភាពាណិជ្ជកម្មអាមេរិកផ្តល់ឱកាសឲ្យយុវជនកម្ពុជា សាកម្តងការងារតាមបណ្តាក្រុមហ៊ុនរបស់ខ្លួន

អ្នកលក់ថ្នាំខ្មែរ នឹងតម្រូវឲ្យសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម

កម្ពុជាសល់ម្រេចកំពតប្រមាណ១០០តោន សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជាគ្រោងស្នើឥណទានពីរដ្ឋចិនលើគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 74
សប្ដាហ៍នេះ : 2345
ខែនេះ : 43427
សរុប : 17608079