ខេត្តស៊ីនជាំងប្រទេសចិនរឹតបន្តឹងសន្តិសុខព្រំដែនក្នុងពេលមានការគំរាមកំហែងភេរវកម្ម




ក្រុងប៉េកាំង
ប្រទេសចិនកំពុងរឹតបន្តឹងការត្រួតពិនិត្យព្រំដែននៅតំបន់ពាយ័ព្យក្នុងខេត្តស៊ីងជាំងក្នុងពេលមានការកើនឡើងនៃគ្រោះគំរាមកំហែងភេរវកម្ម នេះបើយោងតាមអភិបាលតំបន់បាននិយាយកាលពីថ្ងៃអង្គារ។ កាសែត China Daily បានរាយការណ៍ថា លោក ស័ររ៉ាត ហ្សាគៀ អភិបាលតំបន់ស្វយ័តស៊ីនជាំងបានសន្យាថា វិធានការដែលបានដាក់ចេញកាលពីឆ្នាំទៅត្រូវបានពង្រឹងបន្ថែមទៀត។

លោកបាននិយាយថា វិធានការទាំងនោះគឺដើម្បីប្រឆាំងពួកបះបោរដែលសង្ស័យគឺពួកបះបោរដែលចាកចេញពីខេត្តស៊ីនជាំងទៅប្រយុទ្ធនៅក្រៅប្រទេស និងពួកបះបោរដែលត្រឡប់ពីក្រៅប្រទេសចូលមកក្នុងតំបន់វិញ បន្ទាប់ពីទទួលបានការហ្វឹកហាត់នៅក្រៅប្រទេស។
    តំបន់ស៊ីនជាំងគឺជាមូលដ្ឋាននៃចលនាបះបោរប្រឆាំងការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងដោយពួកគេបានទទួលមូលនិធិពីពួកជ្រុលនិយមនៅក្រៅប្រទេសក្នុងចំណោមនោះមានក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ ដែលជាក្រុមមូស្លីមដ៏ធំមួយមានវប្បធម៌ សាសនា និងភាសាផ្សេងពីប្រជាជនចិនភាគច្រើន។ ជនជាតិអ៊ុយហ្គ័រជាច្រើនត្រូវបានកម្រិតអំពីទីកន្លែងដែលពួកគេត្រូវទៅ។

តំបន់ស៊ីនជាំងមានព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងប្រទេស៤ទៀតនៅអាស៊ីកណ្តាលដែលប្រជាជនរបស់ប្រទេសទាំងនោះមានទំនាក់ទំនងគ្នាផ្នែកភាសា ជនជាតិ និងសាសនាជាមួយជនជាតិអ៊ុយហ្គ័រ។ ពួកជ្រុលនិយមអ៊ុយហ្គ័រត្រូរបានគេរាយការណ៍ថា បានចូលរួមប្រយុទ្ធនៅក្នុងប្រទេសស៊ីរី និងត្រូវបានចោទប្រកាន់ថា បានវាយប្រហារទៅលើព្រះវិហារព្រះពុទ្ធសាសនាមួយនៅក្នុងប្រទេសថៃ។

តំបន់ស៊ីនជាំងត្រូវបានរឹតបន្តឹងសន្តិសុខចាប់តាំងពីមានកុប្បកម្មឆ្នាំ២០០៩ ដែលពួកជនជាតិអ៊ុយហ្គ័របានប្រឆាំង ជនជាតិហានដែលចំណាកស្រុកចូលមករស់នៅក្នុងទីក្រុងអ៊ុយរុំហ្គី។ វិធានការរឹតបន្តឹងបន្ថែមត្រូវបានធ្វើឡើងបន្ទាប់ពីរលកនៃការវាយប្រហារពីពួកបំបែកខ្លួនអ៊ុយហ្គ័រ នៅក្នុងខេត្តស៊ីនជាំង និងផ្នែកខ្លះទៀតនៃប្រទេសចិនរួមមានរដ្ឋធានីប៉េកាំងផងដែរ។

កាលពីខែធ្នូមានឃាតករបីនាក់កាន់កាំបិតបានវាយប្រហារទៅលើបុគ្គលិកការិយាល័យរបស់បក្សកុម្មុយនីស្តនៅតំបន់ហូតាន ក្នុងខេត្តស៊ីជាំង និងបានបំផ្ទុះគ្រឿងផ្ទុះសម្លាប់មនុស្ស២នាក់ និងរបួស៣នាក់។ អ្នកវាយប្រហារទាំងបីនាក់នោះត្រូវប៉ូលិសបាញ់ស្លាប់៕ លោក នរៈ


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

គណប្រតិភូចិនដែលធ្វើការបង្ហាញនូវជោគជ័យសមាជជាតិលើកទី១៩ CPC បញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង

ចិនសង្ឃឹមថាកូរ៉េខាងត្បូងនឹងបន្តដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហា THAAD

ចិនអំពាវនាវឱ្យបន្ធូរបន្ថយភាពតានតឹងស្តីពីបញ្ហាឧបទ្វីបកូរ៉េ

បក្សកាន់អំណាចចិន និងកូរ៉េខាងជើងព្រមព្រៀងជំរុញទៅមុខចំណងទាក់ទងគ្នា

រដ្ឋមន្រ្តីការបរទេសចិនអំពាវនាវដល់បង់ក្លាដែស និងមីយ៉ាន់ម៉ាដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហារ៉ូហ៊ីងយ៉ា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 850
សប្ដាហ៍នេះ : 21317
ខែនេះ : 62399
សរុប : 17627096