ព្រះសង្ឃមួយអង្គដុតសម្លាប់ខ្លួនប្រឆាំងកិច្ចព្រមព្រៀងកូរ៉េខាងត្បូង-ជប៉ុន




ក្រុងសេអ៊ូល
ព្រះសង្ឃកូរ៉េខាងត្បូងមួយអង្គបានចូលទិវង្គតបន្ទាប់ពីព្រះអង្គដុតសម្លាប់ខ្លួន ដើម្បីប្រឆាំងទៅនឹងកិច្ចព្រមព្រៀងកូរ៉េខាងត្បូង និងជប៉ុនស្តីពីអតីតស្ត្រីទាសករផ្លូវភេទ នេះបើយោងតាមមន្ទីពេទ្យប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារ។

ព្រះសង្ឃព្រះជន្ម៦៤ព្រះវស្សា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍បានដុតខ្លួន អំឡុងពេលធ្វើបាតុកម្មប្រឆាំងប្រធានាធិបតី ប៉ាក ហ្គឺនហេ។ នៅក្នុងសៀវភៅដែលបានរកឃើញនៅកន្លែងដុតខ្លួន ព្រះសង្ឃបានរិះគន់កិច្ចព្រមព្រៀងឆ្នាំ២០១៥របស់ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីដោះស្រាយភាពទាល់ច្រកអំពីស្ត្រីកូរ៉េដែលត្រូវបានបង្ខំឲ្យធ្វើទាសករផ្លូវភេទសម្រាប់ទាហានជប៉ុន អំឡុងសង្គ្រាមលោកលើកទីពីរ ជាថ្នូរមកវិញពីការសុំទោសរបស់នាយករដ្ឋមន្ត្រីជប៉ុន និងការសន្យាផ្តល់ប្រាក់រាប់រយលានដុល្លារ។

មន្ទីរពេទ្យនៃសាកលវិទ្យាល័យជាតិក្នុងទីក្រុងសេអ៊ូលបានប្រកាសថា ព្រះសង្ឃបានចូលទិវង្គតកាលពីយប់ថ្ងៃចន្ទ ដោយសារសរីរាង្គជាច្រើនរបស់ព្រះសង្ឃត្រូវឆេះខ្លោច។ ទាសករផ្លូវភេទគឺជាកេរ្តិ៍ដំណែលនៃការកាន់កាប់របស់ជប៉ុនពីឆ្នាំ១៩១០-៤៥ នៅលើឧបទ្វីបកូរ៉េ។ ប្រជាជនកូរ៉េទាំងពីរ ដែលបានបែងចែកទឹកដីនៅពេលបញ្ចប់ការត្រួតត្រារបស់ជប៉ុននៅតែដិតដាមក្នុងចិត្ត ភាពមិនសប្បាយរីករាយប្រឆាំងជប៉ុន។   

កិច្ចព្រមព្រៀងនោះបានបង្កើតឲ្យមានការរិះគន់ពីព្រោះមិនមានការទទួលយល់ព្រមពីអតីតស្ត្រីទាសករផ្លូវភេទដែលនៅរស់រានមានជីវិតឡើយ។ នៅក្រោមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរពិពណ៌នាថា "កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ និងពុំអាចកែប្រែបាន" នៅពេលចុះហត្ថលេខា ប្រទេសជប៉ុនបានសន្យាផ្តល់ប្រាក់ដល់មូនិធិដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ដែលមានគោលបំណងគាំទ្រដល់ជនរងគ្រោះទាសករផ្លូវភេទ។

កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងទប់ទល់មិនឲ្យមានការរិះគន់ដល់ប្រទេសជប៉ុនអំពីបញ្ហានេះ ដោយបានប្រឹងប្រែងដោះស្រាយបញ្ហារូបសំណាកធ្វើពីសំរិទ្ធដែលតំណាងឲ្យស្ត្រីទាសករផ្លូវភេទដែលបានដាក់តាំងនៅពីមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល។

កាលពីដើមខែមករានេះ ជប៉ុនបានហៅមកវិញ ឯកអគ្គរាជទូតរបស់ខ្លួនប្រចាំប្រទេសកូរ៉េខាងត្បូង និងផ្អាកកិច្ចពិភាក្សាសេដ្ឋកិច្ចជាការឆ្លើយតបទៅនឹងការដាក់តាំងរូបសំណាកមួយនៅក្នុងទីក្រុង ប៊ូសាន។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងតូក្យូជាប្រការគួរឲ្យសោកស្តាយណាស់៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អាហ្រ្វិកខាងត្បូងទទូចដល់ប្រទេសហ្ស៊ីមបាវ៉េដោះស្រាយភាពទាល់ច្រកនយោបាយដោយសន្តិភាព

អាហ្រ្វិកខាងត្បូងទទូចដល់ប្រទេសហ្ស៊ីមបាវ៉េដោះស្រាយភាពទាល់ច្រកនយោបាយដោយសន្តិភាព

រុស្ស៊ីចោទក្រុមចម្រុះដឹកនាំដោយអាមេរិកពីបទធ្វើឱ្យរំខានដល់ប្រតិបត្តិការប្រឆាំង IS របស់ខ្លួននៅស៊ីរី

ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនៅអ៊ីរ៉ង់ឡើងដល់៤៤៥នាក់ និង៧.១០០នាក់របួស

អាស៊ាន និងហុងកុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 90
សប្ដាហ៍នេះ : 2361
ខែនេះ : 43444
សរុប : 17608095