វ៉ាន់នីឡានៅទន្ទឹងរងចាំរយុត្តិធម៌ពីតុលាការ




"ខ្មែរដេលី"
ភ្នំពេញ៖មិនតិចជាង៦ខែទេដែលពាក្យបណ្តឹងរកយុត្តិធម៌រកអ្នកបង្ហោះរូបអាកា្រតកាយរបស់កញ្ញា សុខ ចិន្តា ហៅវ៉ាន់ នីឡានៅមិនទាន់មានពន្លឺនៅឡើយ។ គ្រាដែលកន្លងទៅថ្មីៗនេះមានដីការកោះហៅលើកទី៦ឲ្យអតីតសង្សានាងចូលទៅបំភ្លឺនៅតុលាការក្តីក៏ពន្លឺយុត្តិធម៌សម្រាប់នាងនៅមិនទាន់បានឃើញនៅឡើយ។

    រហូតមកដល់ពេលនេះគេនៅមិនទាន់បានដឹងនៅឡើយទេថាចំណាត់ការផ្នែកផ្លូវច្បាប់ចំពោះជននៅពីក្រោយការទម្លាយរូបថតអាក្រាតកាយរបស់តារាចម្រៀងវ៉ាន់នីឡាជាអ្នកណានៅឡើយខណៈដែលសាមីខ្លួននៅបន្តរំពឹងខ្ពស់នៅឡើយថាច្បាប់នៅកម្ពុជានិងរកយុត្តិធម៌សម្រាប់រូបនាង។វ៉ាន់នីឡាបញ្ជាក់ថានាងនៅតែទទូចចង់បានយុត្តិធម៌ខណៈដែលកិត្តិយសនាងត្រូវគេបំផ្លាញដែលនាងស្ទើរតែមិនហ៊ានដើរចេញក្រៅផ្ទះ។

តារាស្រីវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថាថ្មីៗនេះមានដីការកោះហៅលើកទី៦ឲ្យអតីតសង្សានាងគឺលោកកុយ សិទ្ធិស័ក្តិឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមពាក្យបណ្តឹងរបស់នាង។ នាងបញ្ជាក់ដែរថានឹងនៅតែទន្ទឹងរងចាំចំណាត់ការស្វែងរកយុត្តិធម៌សម្រាប់នាងពីសំណាក់មន្ត្រីតុលាការ។ ជាមួយគ្នានេះនាងបានថ្លែងអំណរគុណចំពោះសមាគមសិល្បៈនានា ក៏ដូចជាទស្សនិកជន ដែលបានជួយលើកទឹកចិត្តសម្រាប់នាងបន្តការស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯងផងដែរ។

បើទោះបីជាមានញតិដែលមានស្នាមមេដៃជាង៣០០របស់សិល្បករត្រូវបានប្រគល់ជូនក្រសួងវប្បធម៌ដើម្បីឲ្យក្រសួងជួយជំរុញនិតិវិធីនេះយ៉ាងណាក្តីក៏គេនៅមិនទាន់ដឹងនៅឡើយដែរថាតើតុលាការសាដំបូងរាជធានីភ្នំពេញនឹងធ្វើចំណាត់ការលើកការណីនេះយ៉ាងណានៅឡើយគ្រាដែលដីការកោះហៅជនខាងលើចូលខ្លួនទៅបំភ្លឺមានជាច្រើនលើកច្រើនសារទៅហើយក៏ដោយ។

គួរបញ្ជាក់ដែរថាលោកកុយ សិទ្ធិស័ក្តិអាយុ២៦ឆ្នាំមានតួនាទីជាប៉ូលិសស័ក្តិ៤កន្លះត្រូវជាកូនឧត្តមសេនីយ៍ប៉ូលិសផ្កាយ៣ក្រសួងមហាផ្ទៃ ទទួលរងបណ្តឹងពីសំណាក់តារាចម្រៀងប្រចាំផលិតកម្ម Pleng Record គឺកញ្ញា វ៉ាន់ នីឡាថាបានទម្លាយរូបថតអាក្រាតកាយជាច្រើនសន្លឹក។ វ៉ាន់ នីឡាបញ្ជាក់កន្លងមកថាបើទោះពីជារងការគំរាមគៀបសង្កត់ឬផ្តល់ប្រាក់ឲ្យនាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយក៏នាងមិនបោះបង់ឬដកពាក្យបណ្តឹងទៅកាន់អ្នកធ្វើឲ្យនាងបាត់បង់កិត្តិយសដែរ។នាងរំពឹងថានឹងទទួលបានការលើកទឹកចិត្តច្រើនពីប្រជាជនខ្មែររស់នៅទីនោះដែលមិនខុសគ្នានឹងប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសកម្ពុជាហើយការប្រឈមមុខនឹងបញ្ហាផ្សេងៗគឺនាងបានត្រៀមខ្លួនរួចជាស្រេចផងដែរ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 425
សប្ដាហ៍នេះ : 1752
ខែនេះ : 86188
សរុប : 17300112