ខុនដូកម្ពស់៣៥ជាន់ ក្បែរពហុកីឡាដ្ឋានជាតិ ចាប់ផ្តើមលក់គម្រោង




"ខ្មែរដេលី"
អគារខុនដូ និងអាផាតមិនកម្ពស់៣៥ជាន់ នៅប៉ែកអាគ្នេយ៍នៃពហុកីឡាដ្ឋានជាតិដែលទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនចិនតៃវ៉ាន់ បានបើកសម្ពោធគម្រោងលក់នៅមុនពេលការសាងសង់នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំក្រោយ។

ក្រុមហ៊ុន Crystal Orange Group របស់តៃវ៉ាន់បានសម្ពោធគម្រោង “SKY VILLA” ដំបូងបំផុតរបស់ខ្លួន កាលពីល្ងាចថ្ងៃទី០៩ ខែមករា ដើម្បីបង្ហាញគម្រោងដ៏មានសក្តានុពលបំផុតកណ្តាលរាជធានីភ្នំពេញ ដែលប្រជុំទៅទៅដោយមជ្ឈមណ្ឌលកម្សាន្ត តំបន់ពាណិជ្ជកម្ម ការិយាល័យការងារ តំបន់សិក្សាអប់រំ ជាដើម។

លោកChen GuoRuiប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Crystal OrangeConstruction Plc.បានថ្លែងថា គម្រោងនេះ គឺជាការបង្កើតរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅដ្ឋានអន្តរជាតិដែលមានឧត្តមភាពបែបអន្តរជាតិដោយរួមបញ្ចូលជាមួយរចនាបថប្រទេសកម្ពុជាតែមួយគត់ ត្រូវបាននាំចូលមកកាន់រាជធានីភ្នំពេញ ។ លោកឲ្យដឹងថា គម្រោងអគារខុដូននេះ មានកម្ពស់៣៥ជាន់ និងចាក់ទៅផ្នែកខាងអគារ(ក្រោមដី)សម្រាប់ចំណតរថយន្ត។ «សំណង់ក្រោមដី គឺជាចំណតរថយន្ដធំទូលាយ ដោយវាមានកម្ពស់១០ម៉ែត្រ។ ជាន់នីមួយៗមានកម្ពស់៣,៦ម៉ែត្រ ហើយគ្រប់គេហដ្ឋានមានសួនច្បារលើអាកាស ដែលមានកម្ពស់៦ម៉ែត្រ អាចធ្វើការដាំដុះបាន»។ លោកឲ្យដឹងបន្ថែមថា អគារនេះ មានកម្ពស់ពីផ្ទៃដី១៣៩ម៉ែត្រ ដោយត្រូវសាងសង់ឡើងតាមគំរូអគារតៃប៉ិ១០១។

លោក លី ជូយៀន (C,Y,LEE) បណ្ឌិតផ្នែកសំណង់អគារខ្ពស់ៗលំដាប់ពិភពលោក បានបញ្ជាក់បន្ថែមថា អគារនេះ ត្រូវបានរៀបចំផែនការ និងរចនាប្លង់របស់គម្រោងអគារតៃប៉ិ១០១។ លោកថ្លែងថា «គម្រោង SKY VILLA មិនត្រឹមតែជាគម្រោងអគារស្នាក់នៅដែលមានកម្ពស់ខ្ពស់ជាងគេប៉ុណ្ណោះទេ តែវាជាគម្រោងដែលមានចក្ខុវិស័យដ៏ល្អតែមួយគ្មានពីររបស់ក្រុមហ៊ុន Crystal Orange Construction Plc.។ ការសាងសង់ប្រកបដោយចំណុចពិសេសនៅក្នុងលំហរអាកាស ដែលជាហេតុញ៉ាំងឲ្យម្ចាស់លំនៅដ្ឋានទទួលយកបទពិសោធន៍ដ៏ពិសេសនេះ ។ ក្នុងនោះរួមមានអាងហែលទឹកដ៏ធំ សាលប្រជុំថ្នាក់ដឹកនាំ សាលសិល្បៈលំដាប់អន្តរជាតិ សួនច្បារលើអាកាសបែបVersailles ផ្លូវដើរនៅលើអាកាសដែលអាចមើលឃើញទេសភាព៣៦០ដឺក្រេ និងក្លឹបហាត់ប្រាណដ៏ទំនើបសំបូរបែប ។ល។ ទាំងនេះ គឺត្រូវបានប្រមូលផ្តុំនៅក្នុងគម្រោង SKY VILLA »។

បើតាមការិយាផ្នែកលក់របស់គ្រោងSKY VILLA បានឲ្យដឹងថា ៧០ភាគរយនៃលំនៅដ្ឋានសរុប ត្រូវបានកក់រួចជាស្រេច។ «ការបើកសម្ពោធនេះ នឹងបើកចំហរចំពោះប្រជាពលរដ្ឋកម្ពុជាក្នុងតំបន់ ហើយក្រុមហ៊ុនមានជំនឿថា បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនេះ លំនៅដ្ឋានរបស់យើងនឹងលក់អស់១០០ភាគរយ តាមគោលដៅដែលបានកំណត់។ គម្រោង SKY VILLA នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែវិច្ឆិកា ឆ្នាំ២០១៨ ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងលេចត្រដែតឡើងនូវអគារមួយខ្នងលំដាប់ថ្នាក់ពិភពលោក»។

បើតាមការឲ្យដឹងពីក្រុមហ៊ុន ក្នុងកំឡុងធ្វើពិធីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៤ បានឲ្យដឹងថា គម្រោងអគារលំនៅដ្ឋានមួយនេះ ត្រូវបានគ្រោងទុនវិនិយោគក្នុងទំហំទឹកប្រាក់២០០លានដុល្លារអាម៉េរិក ដោយត្រូវសាងសង់អគារខុនដូ និងអាផាតមិន នៅលើផ្ទៃដីទំហំ៦.០០០ម៉ែត្រក្រឡា ក្នុងកុងត្រាជួលរយៈពេល៩៩ឆ្នាំ។

ម្ចាស់ក្រុមហ៊ុន បាននិយាយថា ការសម្រេចចិត្តចូលវិនិយោគវិស័យនេះនៅកម្ពុជា គឺដោយសារមើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសកម្ពុជា និងរាជធានីភ្នំពេញដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់ មានភាពរីកចម្រើនទៅមុខប្រកបដោយស្ថិរភាព ដែលញ៉ាំងឲ្យក្រុមហ៊ុនអចលទ្រព្យអន្តរជាតិកាន់តែច្រើនបើកក្រុមហ៊ុនសំណង់អគារ និងអចលនទ្រព្យនៅភ្នំពេញ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

៣ខែឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករកើនឡើងតិចបំផុត មានតែ៣ភាគរយប៉ុណ្ណោះ

ក្រុមហ៊ុន អ៊ី ស៊ូ ហ្ស៊ុ ចូលរួមរៀបចំកម្មវិធី "Fresh Free Fun"

កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តស្ថិរភាព

សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួននៅខេត្តជាប់តំបន់ឆ្នេរត្រូវភ្ញៀវកក់ជិតអស់

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន ឯកភាពធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 30257
ខែនេះ : 178043
សរុប : 16663997