អាម៉េរិកបាននិយាយថា មិនបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងទេ




ក្រុងវ៉ាស៊ីនតោន
រដ្ឋមន្ត្រីការពារជាតិអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារ (ត្រូវនឹងថ្ងៃពុធនៅកម្ពុជា) ថា យោធាអាម៉េរិកអាចធ្វើការត្រួតពិនិត្យមើលការបាញ់សាកល្បងមីស៊ីបាលីស្ទីកអន្តរទ្វីបរបស់កូរ៉េខាងជើង និងប្រមូលផ្តុំពត៌មានចារកម្មជាជាងការបាញ់បំផ្លាញចោល ដរាបណាការសាកល្បងនោះមិនបង្ហាញនូវការគំរាមកំហែង។

កូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនអាចបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM នៅពេលណាមួយចេញពីទីកន្លែងណាមួយដែលកំណត់ដោយមេដឹកនាំលោក គីម ជុងអ៊ុន ដែលបាននិយាយថានយោបាយប្រទូស្តរាយរបស់អាម៉េរិកត្រូវបានថ្កោលទោសដោយការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង។

លោក អាស ខាតធឺរ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកបាននិយាយនៅក្នុងសន្និសីទកាសែតចុងក្រោយរបស់លោកមុនពេលរដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករាខាងមុខថា "ប្រសិនបើមីស៊ីលនោះមានការគំរាមកំហែងមែន យើងត្រូវតែរាំងស្កាត់ដោយបាញ់ទម្លាក់។ តែបើមិនគំរាមកំហែងទេ យើងមិនចាំបាច់ធ្វើការបាញ់ទម្លាក់ឡើយ"។

ការកត់សម្គាល់របស់លោក ខាតធឺរ ធ្វើឡើងមួយសប្តាហ៍ក្រោយពេលប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា "កូរ៉េខាងជើងមិនមានសមត្ថភាពផលិតមីស៊ីលអន្តរទ្វីបបាញ់ដល់ទឹកដីអាម៉េរិកទេ... វាមិនអាចកើតឡើងបានឡើយ"។ លោក ត្រាំ បាននិយថា ការបាញ់សាកល្បងមីស៊ីល ICBM និយាយវាងាយស្រួលជាងការអនុវត្តជាក់ស្តែង ហើយលោកក៏មិនបានប្រាប់អំពីវិធីរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែរ ក្រោយពេលចូលកាន់តំណែង។ ប៉ុន្តែបញ្ហាទាំងនោះរដ្ឋាភិបាលអាម៉េរិកជាបន្តបន្ទាប់ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋមិនដែលសម្រេចជោគជ័យទេ។

នៅពេលណាដែលអភិវឌ្ឍបានពេញលេញ មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងអាចគំរាមដល់ទឹកដីអាម៉េរិកដែលមានចម្ងាយប្រមាណ ៩.០០០គីឡូម៉ែត្រពីកូរ៉េខាងជើង។ មីស៊ីល ICBM នេះមានរយៈចម្ងាយខ្លីបំផុត ៥.៥០០ គីឡូម៉ែត្រ ប៉ុន្តែមីស៊ីមួយចំនួនត្រូវបានគេរចនាឲ្យបាញ់បានចម្ងាយ១០.០០០គីឡូម៉ែត្រ ឬឆ្ងាយជាងនោះ៕ លោក នរៈ


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឥណ្ឌូណេស៊ីនិយាយថា ជនសង្ស័យកូរ៉េខាងជើងបីនាក់បានជិះយន្តហោះទៅកាន់ទីក្រុងឌូបៃ

ការរុញច្រានគ្នាទៅវិញទៅមករវាងព្រះសង្ឃ និងប៉ូលិសថៃ ដែលតាមចាប់ខ្លួនអតីតព្រះចៅអធិការវត្ត

សភាអាម៉េរិកចង់ដាក់បន្ថែមកូរ៉េខាងជើងចូលក្នុងបញ្ជីខ្មៅភេរវកម្ម

អ្នកស្នងមរតកក្រុមហ៊ុនសាមស៊ុងត្រូវបានចាប់ខ្លួនពីបទពុករលួយ

ទូតអាម៉េរិកប្រចាំអ.ស.បនិយាយថា លោក ត្រាំ គាំទ្រដំណោះស្រាយរដ្ឋពីររវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2889
សប្ដាហ៍នេះ : 36851
ខែនេះ : 271658
សរុប : 16142387