កោះតៃវ៉ានប្រញាប់រៀបចំយន្តហោះប្រយុទ្ធ និងនាវាចម្បាំង គ្រាដែលនាវាផ្ទុកយន្តហោះចិនឆ្លងកាត់ច្រកសមុទ្រ ក្រុងតៃប៉ិ




កោះតៃវ៉ានកាលពីថ្ងៃពុធម្សិលមិញបានប្រញាប់ប្រញាល់រៀបចំយន្តហោះប្រយុទ្ធ និងនាវាចម្បាំងគ្រាដែលកងនាវាចម្បាំងរបស់ចិនដឹកនាំដោយនាវាផ្ទុកយន្តហោះបានឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន ដែលជាសញ្ញាចុងក្រោយនៃការកើនឡើងភាពតានតឹងរវាងក្រុងប៉េកាំង និងកោះតៃវ៉ាន់។

នាវាផ្ទុកយន្តហោះ Liaoning ស្ថាបនាក្នុងសម័យអតីតសហភាពសូវៀត បានវិលត្រឡប់ពីការធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងមិនបានចូលក្នុងតំបន់ហាមឃាត់នៃទឹកដីកោះតៃវ៉ាន់ទេ ប៉ុន្តែក្រសួងការពារជាតិកោះតៃវ៉ាននិយាយថា បានចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន។

លោក ចេន ជុងជី អ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា ដោយឃើញហេតុការណ៍បែបនេះ កោះតៃវ៉ាន់បានប្រញាប់ប្រញាល់បញ្ជូនយន្តហោះប្រយុទ្ធនិងនាវចម្បាំងទៅ "ឈ្លបមើល និងត្រួតពិនិត្យមើល" ការឆ្លងកាត់នៃកងនាវាចម្បាំងរបស់ចិននៅក្បែរៗខ្សែទឹកបែងចែកចិន និងកោះតៃវ៉ាន់។ លោកបានបន្តថា យន្តហោះ និងនាវាចម្បាំងត្រូវបានបញ្ជូនទៅភ្លាមដើម្បីតាមដានមើលកងនាវារបស់ចិនដែលបានបើកកាត់ខ្សែបន្ទាត់ច្រកសមុទ្រភាគអាគ្នេយ៍កោះតៃវ៉ាន់។

មន្ត្រីជាន់ខ្ពស់កិច្ចការនយោបាយកោះតៃវ៉ាន់កាលពីថ្ងៃពុធបានជំរុញទីក្រុងប៉េកាំងឲ្យបន្តការពិភាក្សាជាមួយទីក្រុងតៃប៉ិ បន្ទាប់ពីបណ្តាញទំនាក់ទំនងផ្លូវការត្រូវបានកាត់ផ្តាច់កាលពីខែមិថុនា ឆ្នាំ២០១៦។ ប៉ុន្តែលោក ចាង សាវយូស រដ្ឋមន្ត្រីកោះតៃវ៉ាន់ទទួលបន្ទុកកិច្ចការចិនដីគោកបាននិយាយថា "ខ្ញុំចង់បញ្ជាក់ថា រដ្ឋាភិបាលយើងមានសត្ថភាពគ្រប់គ្រាន់ដើម្បីការពារសន្តិសុខជាតិ យើងគ្មានការភ័យខ្លាចអ្វីទេ"។ លោកបានបន្តថា "ម្យ៉ាងវិញទៀតការគំរាមកំហែងណាមួយនឹងធ្វើឲ្យខូចខាតផលប្រយោជន៍នៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ"។

ប្រទេសចិនបាននិយាយថា នាវាផ្ទុកយន្តហោះ Liaoning បានចូលរួមក្នុងសមយុទ្ធដើម្បីសាកល្បងសមត្ថភាពយោធានៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះហើយសមយុទ្ធនេះគឺជាការអនុវត្តទៅតាមច្បាប់អន្តរជាតិ។ កាលពីចុងសប្តាហ៍កន្លងមកយន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់ចិនបានហោះក្រឡឹងជុំវិញប្រជុំកោះស្ព្រាតលីជាការបង្ហាញឲ្យឃើញពីកម្លាំងយុទ្ធសាស្ត្រ៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋាភិបាលប៉ាឡេស្ទីនរិះគន់ខ្លាំងចេតនាអ៊ីស្រាអែលចង់ធ្វើឧបសម្ព័ន្ធការតាំងទីលំនៅនៅវេសបែង

ក្រុមចម្រុះជួបប្រជុំគ្នានៅគុយវ៉ែតពិនិត្យមើលយុទ្ធសាស្រ្តប្រឆាំង IS

ចំណងទាក់ទងតួកគី-អាមេរិកប្រឈមមុខនឹងការបែកបាក់គ្នាទាំងស្រុង

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងសាទរទស្សនកិច្ចគណប្រតិភូថ្នាក់ខ្ពស់កូរ៉េខាងជើងនៅកូរ៉េខាងត្បូង

អត្តពលិកកូរ៉េខាងត្បូង និងកូរ៉េខាងជើងដើរក្បួនរួមគ្នានៅពិធីបើកកីឡាអូឡាំពិករដូវរងា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1884
សប្ដាហ៍នេះ : 4546
ខែនេះ : 38163
សរុប : 17831785