ការនាំចេញជ័រកៅស៊ូរបស់កម្ពុជានៅឆ្នាំ ២០១៦កើនឡើង




"ខ្មែរដេលី"
 ប្រទេសកម្ពុជានាំចេញជ័រកៅស៊ូចំនួន ១៤ម៉ឺន ៥ពាន់ ២០០តោន ទៅកាន់ទីផ្សារក្រៅប្រទេស នៅឆ្នាំ ២០១៦ បានកើនឡើង ១៣,៤០ភាគរយ បើធៀបកាលពីឆ្នាំ ២០១៥។ នេះបើតាមទិន្ន ន័យដែលផ្តល់ដោយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជាពីម្សិលមិញ។
ទោះជាយ៉ាងណាតម្លៃកៅស៊ូនាំចេញបានកើនឡើងតែបន្តិចបន្តួចប៉ុណ្ណោះនៅអំឡុងពេល ១២ ខែឆ្នាំ ២០១៦ ពោលគឺប្រហែល ១៧៤លានដុល្លារ ដោយសារស្ថានភាពតម្លៃកៅស៊ូនៅលើទី ផ្សារអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៥ និងដើមឆ្នាំ ២០១៦ ដែលមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។

តម្លៃកៅស៊ូនាំចេញជាមធ្យមថ្លៃ ១២០៣ដុល្លារ ក្នុងមួយតោន បើធៀបនឹងឆ្នាំ ២០១៥ ដែល តម្លៃជាមធ្យម ១៥៣៩ដុល្លារ ក្នុងមួយតោន គឺបានថយចុះ ២១,៨៣ភាគរយ។

បញ្ហាសេដ្ឋកិច្ចពិភពលោកសកលប៉ុន្មានឆ្នាំកន្លងទៅបានធ្វើអោយឧស្សាហកម្មរថយន្តដែលប្រើប្រាស់ប្រហែល ៧០ភាគរយ នៃផលិតកម្មកៅស៊ូសរុបនោះបានថមថយ។

លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ កម្ពុជា បានមានប្រសាសន៍ថា ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា កើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ខណៈដែលដំណាំកៅស៊ូអោយផលកើនឡើងជាបន្តបន្ទាប់ ក្នុងរង្វង់ពី ៣ម៉ឺន ទៅ ៥ម៉ឺនតោនបន្ថែមទៀតក្នុងមួយឆ្នាំៗ។

លោកបញ្ជាក់ថា កំណើនផលិផលផលជ័រកៅស៊ូបច្ចុប្បន្ន កំពុងផ្តល់លទ្ធភាពកាន់តែច្រើន ឡើងដល់ការផ្គត់ផ្គង់ជ័រកៅស៊ូសម្រាប់បម្រើក្នុងឧស្សាហកម្មកែច្នៃ ប្រសិនបើមានក្រុមហ៊ុន ចង់វិនិយោគរោងចក្រកែច្នៃផលិតជាសំបកយានយន្តនៅកម្ពុជា។

តម្លៃកៅស៊ូលក់ចេញរបស់កសិករនៅសប្តាហ៍នេះបានងើបឡើងសង្សឹមៗរហូតដល់ ១៥០០ដុល្លារ ក្នុងមួយ តោន។

ជុំវិញការងើបឡើងនៃតម្លៃកៅស៊ូ លោក ប៉ុល សុផា បានលើកឡើងទៀតថា តម្លៃកៅស៊ូ លក់ចេញសព្វថ្ងៃនេះ កសិករ ក៏ដូចជាពាណិជ្ជករអាចទទួលយកបាន បើធៀបកាលពីអំឡុង ដើមឆ្នាំមុន ដែលតម្លៃកៅស៊ូធ្លាក់ចុះយ៉ាងគំហុក។

លោកមានសុទិដ្ឋិនិយមថា តម្លៃកៅស៊ូឆ្នាំនេះអាចកើនឡើងសន្សឹមៗជាបន្តទៀត ខណៈ មានក្តីរំពឹងថា សេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ហើយបណ្តាប្រទេសផលិតកៅស៊ូធំៗលើ ពិភពលោកនឹងបន្ថយការផ្គត់ផ្គង់របស់ខ្លួន។

កម្ពុជា បាននាំចេញកៅស៊ូទៅកាន់ប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ចិន និងប្រទេសមួយចំនួន នៅសហគមន៍អឺរ៉ុប។

គិតត្រឹមដំណាច់ឆ្នាំ ២០១៦កន្លងទៅនេះ ការដាំដុះកៅស៊ូនៅកម្ពុជា សម្រេចបានប្រមាណ ៤៣ម៉ឺនហិកតា ដែលក្នុងនោះកៅស៊ូអោយផលប្រមាណជាង ១២ម៉ឺនហិកតា។ តាមការប៉ាន់ ប្រមាណផ្ទៃដីដាំកៅស៊ូនៅកម្ពុជា អាចដាំបានយ៉ាងតិចជាង ៥០ម៉ឺនហិកតាប៉ុណ្ណោះ ព្រោះដី ដែលមានសក្តានុពលដាំកៅស៊ូ គឺមានកម្រិត៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិធ្វើជាដៃគូជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ ដើម្បីជំរុញផលិតកម្មស្រូវអង្ករប្រកបដោយនិរន្តរភាពនៅកម្ពុជា

រថយន្តISUZUដាក់ផែនការដណ្តើមទីផ្សារបន្ថែមទៀត បន្ទាប់ពីលក់បានដល់៩០ភាគរយ

អតិថិជនមិត្តហ្វូនម្នាក់ឈ្នះលុយសុទ្ធរហូតដល់៥០លានរៀល

ក្រុមហ៊ុនអាកាសចរណ៍អាចដឹកលោក សម រង្ស៊ី ចូលស្រុក ទាំងកំពុងជាប់ពិរុទ្ធ

កម្ពុជាទទួលបានហិរញ្ញប្បទានចំនួន១,៥លានអឺរ៉ូ សម្រាប់គម្រោងអភិវឌ្ឍន៍ដោយចីរភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 16455
ខែនេះ : 59130
សរុប : 17134487