ក្រុមហ៊ុនផលិតរថយន្តអ៊ីស៊ុយហ្ស៊ុយភ្ជាប់កិច្ចសហការផ្សព្វផ្សាយនៅលើសារព័ត៌មានខ្មែរដេលី




ក្រុមហ៊ុនផលិតរថយន្តអ៊ីស៊ុយហ្ស៊ុយ(ISUZU) ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ បានបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយផលិតផលរថយន្តរបស់ខ្លួននៅលើទំព័រសារព័ត៌មានខ្មែរដេលី។

ការបញ្ជាក់ពីបំណងនេះធ្វើឡើងក្នុងឱកាសគណៈប្រតិភូរបស់ក្រុមហ៊ុនផលិតរថយន្តអ៊ីស៊ុយហ្ស៊ុយ ប្រចាំប្រទេសថៃ ចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសារព័ត៌មានខ្មែរដេលី នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នាទីស្នាក់ការក្រុមហ៊ុន ខ្មែរ អ៊ីនធើណេតសិនណល ម៉េឌៀ គ្រុប (KIMG)។

តំណាងក្រុមគណៈប្រតិភូ បានសុំអនុញ្ញាតលោក ងិន សុផល និពន្ធនាយកសារព័ត៌មានខ្មែរដេលីជាខេមរភាសា អញ្ជើញភ្នាក់ងារសារសារព័ត៌មានខ្មែរដេលី ទៅទស្សនកិច្ចសិក្សាស្វែងយល់ពីចង្វាក់ផលិតកម្ម និងទីផ្សាររថយន្តនៅក្នុងប្រទេសថៃនាដើមខែកុម្ភៈខាងមុខនេះ។

កញ្ញា ORN RAKTIPRAKORN ជំនួយការនាយកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន Tri Petch ISUZU Sales Co., Ltd. បានថ្លែងថា នាពេលកន្លងមក សារព័ត៌មានខ្មែរដេលី បានជួយផ្សព្វផ្សាយព័ត៌មានជាច្រើនពីសមិទ្ធផលរបស់រថយន្តអ៊ីស៊ុយហ្ស៊ុយ បន្ទាប់ពីក្រុមហ៊ុនបើកការិយាល័យនាំចូល និងលក់ដោយផ្ទាល់នៅរាជធានីភ្នំពេញ។ កញ្ញា ORN បានឲ្យដឹងថា ក្រុមហ៊ុនរថយន្តអ៊ីស៊ុយហ្ស៊ុយ បានពង្រីកការលក់មកកាន់ប្រទេសកម្ពុជា និងឡាវ។ សម្រាប់ប្រទេសកម្ពុជា មានផែនការលក់ឲ្យបាន១០ភាគរយ ក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីការមកដល់។

លោក ងិន សុផល និពន្ធនាយកសារព័ត៌មានខ្មែរដេលីជាខេមរភាសា ស្វាគមន៍ទទួលកិច្ចសហការផ្សព្វផ្សាយពីសមិទ្ធផលសម្រេចបានរបស់ក្រុមហ៊ុនផលិតរថយន្តអ៊ីស៊ុយហ្ស៊ុយ។ លោកថ្លែងថា សារព័ត៌មានខ្មែរដេលី ជាអង្គភាពផ្សព្វផ្សាយព័ត៌មានមួយដែលផ្តោតលើការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ […យើងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយយើងមានភ្នាក់ងារចាំរាយការណ៍អំពីរឿងនេះ។ យើងមិនគិតថា ការវិនិយោគនោះនៅក្នុងប្រទេស និងក្រៅប្រទេសនោះទេ។ គោលដៅរបស់យើង គឺទាក់ទាញការវិនិយោគឲ្យមានកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកកំណើនសេដ្ឋកិច្ច...]។ លោក ងិន សុផល កត់សម្គាល់ថា ប្រភេទរថយន្តភីកអាប់(Pick Up) ដែលនិយមប្រើប្រាស់នៅទីជនបទក្នុងប្រទេសថៃ ក៏មានប្រើប្រាស់នៅភាគខាងលិច និងខាងជើងនៃប្រទេសកម្ពុជា តាំងពីក្រុមហ៊ុនមិនទាន់ មានទីស្នាក់ការនៅភ្នំពេញ។ លោកថ្លែងថា [...ពីមុនរថយន្តភីកអាប់របស់អ៊ីស៊ុយហ្ស៊ុយ ឃើញប្រើច្រើនសម្រាប់ប្រជាជនរស់នៅភាគខាងលិច និងខាងជើងនៃប្រទេសកម្ពុជា ដែលភាគច្រើនជារថយន្តប្រើប្រាស់ហើយនៅប្រទេសដែលគេប្រកាន់ឆ្វេង(រថយន្តចង្កូតស្តាំ)។ តែបច្ចុប្បន្ននេះ គឺឃើញមានប្រើប្រាស់ច្រើននៅភ្នំពេញ ប៉ុន្តែសម្បូរទៅអ្នកមានទ្រព្យស្តុកស្តម្ភ និងអ្នកមានសេដ្ឋកិច្ចធូរធារ...]។ លោក ងិន សុផល សង្ឃឹមថា រថយន្តអ៊ីស៊ុយហ្ស៊ុយនឹងទទួលបានជោគជ័យនៅក្នុងទីផ្សារប្រទេសកម្ពុជា ខណៈសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជាមានភាពរីកចម្រើនប្រសើរឡើង។

ក្រុមហ៊ុន Tri Petch ISUZU Sale Co., Ltd ហៅកាត់ថា (TIS) ដែលជាក្រុមហ៊ុននាំមុខគេខាងរថយន្តPick Up នៅប្រទេសថៃ ដែលទទួលសិទ្ធិអាជីវកម្មពីប្រទេសជប៉ុន បាននាំចូលរថយន្តចំនួន២ប្រភេទប្រើប្រាស់ប្រេងម៉ាស៊ូតផលិតឡើងដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ គឺមួយប្រភេទជារថយន្តទេសចរណ៍លក្ខណៈគ្រួសារ៧កៅអី និងរថយន្តPick Up ៥កៅអី។

រថយន្តទេសចរណ៍លក្ខណៈគ្រួសារ៧កៅអី គឺម៉ាក ISUZU Mu-X Blue Power(SUV) ចំណែក រថយន្តPick Up ៥កៅអី គឺម៉ាក ISUZU D-Max Blue Power ត្រូវបាននាំចូល កាលពីខែមិថុនា ឆ្នាំ២០១៦ សម្រាប់បំពេញតម្រូវការ និងជម្រើសនៅក្នុងប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន គឺរថយន្ត Pick Up ម៉ាក ISUZU D-Max លក់ចាប់ពីតម្លៃ២៨.០០០ដុល្លារអាម៉េរិក និង ISUZU Mu-X លក់ក្នុង តម្លៃ៤៧.០០០ដុល្លារអាម៉េរិក នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយសេវាកម្មធានារ៉ាប់រងជួសជុល និងថែទាំរយៈពេល៣ឆ្នាំ ឬ១សែនគីឡូម៉ែត្រ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ក្រោយដំឡូងមីនិងស្រូវធ្លាក់ថ្លៃប្រជាកសិករក្នុងស្រុកបាណន់ងាកមកដាំដំណាំស្អំដែលកំពុងត្រូវប៉ាន់លើទីផ្សារសព្វថ្ងៃ

តំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែតទិញភ្លើងអគ្គិសនីពីក្រុមហ៊ុនថៃ

ស្ថិរភាពវិស័យអាកាសចរកម្ពុជាក្នុងកំណើនអក្សរ”V”

ថៃបន្តយុទ្ធសាស្ត្រទីផ្សារទំនិញOTOPនៅកម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

សណ្ឋាគារលំដាប់ផ្កាយ៥អណ្តែតលើអាកាសកណ្តាលភ្នំពេញ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2883
សប្ដាហ៍នេះ : 36845
ខែនេះ : 271652
សរុប : 16142381