ថៃ នរៈសត្យា៖ ថៃ នរៈពិទូធ្វើឲ្យគ្រួសាររងភាពអាម៉ាស់




"ខ្មែរដេលី"
ភ្នំពេញ៖ ករណីចាប់ខ្លួនអតីតតារាសម្តែង ថៃ នរៈពិទូ និងភរិយាទាក់ទិននឹងករណីគ្រឿងញៀន បានធ្វើឲ្យកក្រើកអស់មហាជន។ លោកថៃ នរៈសត្យា អនុរដ្ឋលេខធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាឪពុកបានថ្លែងមិនការពារកូនប្រុសនិងកូនប្រសាស្រីទេទាក់ទិននឹងករណីខាងលើ ហើយថែមទាំងចាត់ទុកថាវាគឺជាទង្វើដែលធ្វើឲ្យក្រុមគ្រួសាររងភាពអាម៉ាស់ខ្លាំង។

ករណីចាប់ខ្លួនអតីតFreshie Boy លេខ១ឆ្នាំ២០០៧លោកថៃនរៈពិទូរួមទាំងប្រពន្ធនិងបក្សពួកកាលពីល្ងាចថ្ងៃទី១០ខែមករាកន្លងទៅនៅលើទឹកដីខេត្តបាប់ដំបងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។

លោកថៃ នរៈសត្យាជាឪពុកបានថ្លែងថាកន្លងមកលោកមិនបានដឹងអំពីកូនប្រុសដែលលង់ខ្លួនជួញដូរគ្រឿងញៀននេះទេព្រោះតែលោកថៃ នរៈពិទូមិនបានស្ថិតក្រោមបន្ទុករបស់លោកពោលគឺក្រោយពីកូនប្រុសរៀបការជាមួយនឹងភរិយាគេរួចមក។ លោកក៏មិនមានគម្រោងជួយអន្តរាគមន៍ណាមួយជួយដល់កូនប្រុសពីការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថាកូនៗគឺម្តាយឪពុកបង្កើតបានតែរូបរាងកាយ និងព្យាយាមអប់រំណែនាំឲ្យដើរក្នុងផ្លូវល្អ ប៉ុន្តែចិត្តគំនិតលោកមិនអាចគ្រប់គ្រងនិងបង្កើតបាននោះទេ។ លោកថាទឹកចិត្តឪពុកបានត្រឹមតែអាណិតតែបើឲ្យលោកទៅធ្វើអីខុសនឹងច្បាប់លោកមិនធ្វើទេហើយលោកទុកសិទ្ធិអោយតុលាការដោះស្រាយតាមនិតិវិធីទៅចុះ។

លោកបន្តថារឿងនេះគ្មានឪពុកម្ដាយណាចង់ឲ្យកូនធ្វើនិងចង់ឃើញកូនទទួលរងភាពអាម៉ាស់ដូច្នេះទេ។

យោងតាមរបាយការណ៍ពីការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយក្រុមអន្តរាគមន៍បង្ការនិងបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចេញថាជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនទាំង៦នាក់ដែលបានចាប់ខ្លួនក្នុងនោះមានលោកថៃនរៈពិទូរួមទាំងប្រពន្ធឈ្មោះអោករតនៈប៉ុណ្ណិកាផងដែរ។វត្ថុតាងមានថ្នាំញៀនប្រភេទកេតាមីន ( Ketamine) ចំនួន០៣កូនថង់ទម្ងន់០,៨៨ក្រាមឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន០២ថ្នាំអំពូលDiazepam ចំនួន០២អំពូលថ្នាំគ្រាប់Zepamចំនួន១៦បន្ទះដែកកេះចំនួន០៣គម្របដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១បំពង់ទុយយោបឺតចំនួន០១ដុំថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនក្រដាសអាលុយមីញ៉ូមចំនួន០១ដុំនិងសំបកថ្នាំមួយចំនួនទៀត៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 133
សប្ដាហ៍នេះ : 2404
ខែនេះ : 43486
សរុប : 17608138