វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នឹងក្លាយជាទីស្តីការក្រសួងធម្មការ និងសាសនា




"ខ្មែរដេលី"
វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលមានទីតាំងខាងជើងវិមានរដ្ឋសភាជាតិ នឹងត្រូវអភិវឌ្ឍន៍ទៅជាទីស្តីការក្រសួងធម្មការ និងសាសនា ក្នុងគោលបំណងជម្រះមន្ទិលសង្ស័យថា ទីតាំងមួយនេះ ត្រូវលក់ទៅឲ្យម្ចាស់សណ្ឋាគារ និងកាស៊ីណូណាហ្កាលវើល ដែលនៅជាប់របងនឹងគ្នា។

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលធ្លាប់រងការរិះគន់ពីមហាជនពីការលក់ឲ្យម្ចាស់សណ្ឋាគារ និងកាស៊ីណូណាហ្កាលវើល ដោយកម្ទេចរបង និងយកទីធ្លាដាក់កន្លែងចតយានយន្តនោះ ត្រូវបានក្រសួងជំនាញរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា នៅតែរក្សាដដែល។ មិនមានគម្រោងណាមួយ ផ្លាស់ប្តូរទីតាំងអគារនោះឡើយ ផ្ទុយទៅវិញ នឹងសាងសង់អគារថ្មីនៃទីស្តីការក្រសួងធម្មការ និងសាសនា ដែលមានកម្ពស់៦ទៅ៧ជាន់។

លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ទីស្តីការក្រសួងធម្មការ និងសាសនា នឹងចាប់សាងសង់នៅលើដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដោយប្រើប្រាស់ថវិការដ្ឋ។  ការឲ្យដឹងនេះធ្វើឡើងក្នុងឱកាសចូលបំភ្លឺគណៈកម្មការជំនាញរដ្ឋសភា កាលពីរសៀលថ្ងៃទី១០ ខែមករា ដែលដឹកនាំដោយលោក  យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍(គណៈកម្មការទី៧)នៃរដ្ឋសភា។

គណៈកម្មការជំនាញរដ្ឋសភា បានអញ្ជើញឯ.ឧម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចូលបំភ្លឺ ជុំវិញបញ្ហា៖ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិកសាកលវិទ្យាល័យ សហលក្ខន្តិកៈមន្ត្រីសង្ឃ និង បញ្ហាដែលជាមន្ទិលសង្ស័យ ព្រមទាំងសំណូមពរផ្សេងៗទៀត។

លោក ហ៊ឹម ឆែម បញ្ជាក់ថា ទីតាំងដែលត្រូវសាងសង់ទីស្តីការក្រសួងធម្មការ និងសាសនា ត្រូវ បានធ្វើពិធីចុះបឋមសីលារួចរាល់ហើយកាលពីចុងឆ្នាំ២០១៦។ លោកបន្តថា ការសាងសង់ នឹងចាប់អនុវត្តនៅពេលខាងមុខនេះ ដោយចែកជា៣ដំណាក់កាល។

អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក    មិន ឃិន ព្រមទំាងសហការី កាលពីចុងឆ្នាំ២០១៤ ធ្លាប់បានសន្យាជាមួយគណៈកម្មការជំនាញរដ្ឋសភា នឹងអភិវឌ្ឍន៍វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឲ្យមានប្រសើរឡើងវិញ បន្ទាប់ពីកន្លែងត្រូវបានទុកចោល ដោយមិនមានសកម្មភាព។

លោក  យ៉ែម បុញ្ញឫទ្ធិ កត់សម្គាល់ថា ទីតាំងតម្កល់ឯកសារសាសនាព្រះពុទ្ធ និងអក្សរសាស្ត្រមួយនេះ កំពុងវិវឌ្ឍទៅរកភាពប្រសើរឡើងជាបណ្តើរៗ ដោយមិនមានការបាត់បង់ដី។ «យើងសង្កេតឃើញថា កំពុងអនុវត្តមានពេញលេញមែន។ យើងមិនមានការមន្ទិលសង្ស័យអីទៀតទេ ក៏ប៉ុន្តែនៅសល់បញ្ហាសោភណ្ឌភាពនៅក្រៅរបងបន្តិច ព្រោះឃើញមានធុងខៀវពីរនោះ គឺវាហាក់ដូចជាមិនស៊ីគ្នានឹងពុទ្ធសាសនបណ្ឌិត្យប៉ុន្មានទេ ក៏ប៉ុន្តែខាងក្រសួងលោកបានបំភ្លឺថា លោកនឹងទាក់ទងទៅសាលារាជធានីភ្នំពេញ ដើម្បីសុំឲ្យគេកែអម្អរបៀបម៉េចឲ្យឃើញសោភណ្ឌភាពហ្នឹងវាស៊ីគ្នារចនាបថពុទ្ធសាសនបណ្ឌិត្យ»។

បើតាមចម្លើយរបស់លោក ហ៊ឹម ឆែម ទៅកាន់គណៈកម្មការរដ្ឋសភា គឺទីស្តីការថ្មីរបស់ក្រសួងនេះ នឹងត្រូវសាងសង់រួចរាល់នៅក្នុងឆ្នាំ២០១៨ ចំណែកទីស្តីការចាស់ នឹងប្រគល់ទៅឲ្យពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដើម្បីបង្កើតទៅជាបន្ទប់ថ្នាក់រៀន ឬការិយាល័យផ្សេងៗទៀត ដែលបម្រើប្រោយជន៍ដល់វិស័យពុទ្ធិកសិក្សា។

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានកសាងឡើងសម្រាប់រក្សាឯកសារអក្សរសាស្ត្រ គម្ពីសាសនាព្រះពុទ្ធ វប្បធម៌ បោះពុម្ពផ្សព្វផ្សាយ ទុកឲ្យសាធារណជន សិស្ស និស្សិត ព្រះសង្ឃ អ្នកស្រាវជ្រាវ ស្វែងយល់បន្ថែមពីប្រធានបទផ្សេងៗ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េអះអាងពីការបន្តទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើងជាមួយកម្ពុជា

កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលម្អការគ្រប់គ្រងបឹង

សម្ដេចតេជោ ហ៊ុន សែនជូនពរបងប្អូនខ្មែរកាត់ចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3265
សប្ដាហ៍នេះ : 5927
ខែនេះ : 39544
សរុប : 17833167