ឆ្នាំ២០១៧ សាខាកាកបាទក្រហមរាជធានី មាវិស័យស្នួល៤ ឆ្ពោះ ទៅសម្រេចសមិទ្ធផលថ្មី




"ខ្មែរដេលី"
ភ្នំពេញ៖ ក្នុងឆ្នាំ២០១៧នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានផ្តោតលើវិស័យស្នួលចំនួន៤ ជាអាទិភាព ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជាមួយអនុខាសាខណ្ឌទាំង១២  អ្នកស្មគ្រ័ចិត្ត យុវជនកាកបាតក្រហមកម្ពុជា និងអ្នកពាក់ព័ន្ធដែលបានខិតខំ រួមគ្នាអនុវត្តទិសដៅ និងភារៈកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៏ណាំនាំរបស់កាកបាតក្រហមកម្ពុជា។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានលើកឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងទិសដៅផែនការឆ្នាំ២០១៧ របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ មករា នៅសាលារាជធានីភ្នំពេញថា សាខាកាកបាទក្រហមរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រើប្រាស់ធនធានរបស់ខ្លួន ក្នុងការឆ្លើយតប ចែករំលែកពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។ លោក អភិបាលបន្តថា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបំពេញនូវបេសកកម្មមនុស្សធម៌ខ្លួនជាច្រើន ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ មានចាស់ជរា ជនគ្មានពឹង ស្រ្តីមេម៉ាយទុរគត ស្រ្តីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ ពិសេស អន្តរាគមន៍បានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរជាដើម។ លោក អភិបាលបានបញ្ជាក់ថា ជាក់ស្តែងក្នុងឆ្នាំ២០១៦កន្លងមកនេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រាប់ម៉ឺនគ្រួសារក្នុងខណ្ឌទាំង១២ តាមរយៈកញ្ចប់អំណោយបែងចែងរបស់ថ្នាក់កណ្តាល ចុះសកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួនជាប់ប្រចាំដូចភ្លៀងរលឹម ក្នុងន័យផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែងគ្រប់កាលៈទេសៈ ក្រោមពាក្យស្លោកទីណាមានទុក្ខលំបាក ទីនោះមានបេសកម្មកាកបាតក្រមហកម្ពុជាជាអ្នករ៉ាប់រង។

លោក ស្រី ឡោក ខេង អនុសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញបានបញ្ជាក់ថា ជាទិសដៅការងាររបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់អនុវត្តក្នុងឆ្នាំ២០១៧នេះ  បានផ្តោតលើវិស័យស្នូលជាអាទីភាពចំនួន៤ ។ ទី១ ការគ្រប់គ្រងគ្រោះមហន្តរាយ ទី២-ការលើកកម្ពស់សុខភាព វិស័យសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍។ទី៣-ការលើកកម្ពស់គោលការណ៏គ្រឹៈ និងតម្លៃមនុស្ស និងទី៤ ការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ក្នុងន័យបង្កើតប្រសិទ្ធភាព និងជំនឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ពិសេស ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រយៈពេលជាង៤ខែ សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទ សរុបមានចំនួន៧៣០ករណី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវគណៈបញ្ជាការឯកភាព រាជធានី ខេត្ត កម្លាំងសមត្ថកិច្ច ត្រូវ ការពារសន្តិសុខ សុវត្ថិភាព ជូន ពលរដ្ឋ ឲ្យបានល្អពេលការបោះឆ្នោត

ជំនួយចិនមកលើកម្ពុជាកើនដល់ជាង៤ពាន់លានដុល្លារ

សម្តេចតេជោហ៊ុនសែនរាជរដ្ឋាភិបាលមិនទាន់មានផែនការជន្លៀសពលករកម្ពុជាពីកូរ៉េនោះទេ

អ្នកនាំពាក្យបក្សកាន់អំណាចថា ថ្ងៃ១៧ មេសា ១៩៧៥គឺជាថ្ងៃជ័យជំនះរបស់កម្លាំងតស៊ូខ្មែរ លើរបបលោកសេនាប្រមុខ លន់នល់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1046
សប្ដាហ៍នេះ : 55461
ខែនេះ : 251214
សរុប : 17004083