តំណាងអយ្យការកំពុងពិនិត្យមើលភស្តុតាងលើតាងករណីស្ត្រីម្នាក់ប្តឹងប្រធានគណបក្សអំណាចខ្មែរ




"ខ្មែរដេលី"
ភ្នំពេញ៖អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកលីសុផាណាបានថ្លែងកាលពីល្ងាចថ្ងៃទី១០ ខែមករាឆ្នាំ២០១៧ថា ចំពោះបណ្តឹងរបស់ស្ត្រីម្នាក់ដែលប្តឹងប្រធានគណបក្សអំណាចខ្មែរនោះ លោក សេង ហៀងជាតំណាងអយ្យការកំពុងចាត់ការដោយត្រូវស្តាប់ចម្លើយភាគីពាក់ពន្ធ័និងពិនិត្យលើភស្តុតាងជាដើម។

លោក សួន សេរីរដ្ឋា ត្រូវបានស្ត្រីម្នាក់ឈ្មោះ ម៉ៃ ស្រីលក្ខណ៍ដែលជាអតីតអ្នកអនាម័យនៅគណបក្ស ដាក់ពាក្យបណ្ដឹងប្តឹងពីបទ ប៉ុនប៉ងឃាតកម្ម និងបទបរិហារកេរ្តិ៍ជាសាធារណៈហើយកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លោកបានឡើងឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញលើករណីនេះ។

ទាក់ទងបញ្ហានេះលោក សួន សេរីរដ្ឋា បានថ្លែងថាអ្នកប្តឹងលោកនោះគឺជាអតីតអ្នកអនាម័យនៅគណបក្សអំណាចខ្មែរហើយបានសុំឈប់ ដោយសារជាប់រវល់កិច្ចការផ្ទាល់ខ្លួន។ លោកបញ្ជាក់ថា “នាងជាអតីតៈអ្នកបោសសំអាតអានាម័យនៅគណបក្សអំណាចខ្មែរ ហើយដែលនាងបានសុំឈប់ក្រោមមូលហេតុ ៖ រវល់កិច្ចការផ្ទាល់ខ្លួន និងផ្លាស់ប្តូរទីលំនៅ។ក្រោយមកស្រាប់ឃើញដីកាតុលាការកោះហៅខ្ញុំទៅ យោងពាក្យបណ្តឹងនាងប្តឹងខ្ញុំពីបទបង្កាច់កេរ និងប៉ុនប៉ងមនុស្សឃាត។ ខ្ញុំអត់ដឹងខ្លួនផង ហើយព្រឹកមិញ ខ្ញុំទៅតុលាការ ជាមួយលោកមេធាវីខ្ញុំ លោក សុខ សំអឿន ឆ្លើយតាមការកោះហៅពូព្រះរាជអាជ្ញារង”។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋាធ្លាប់បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើងនិងបានទាមទារជំងឺចិត្តចំនួន៥០០លានរៀល(ប្រហែល១២៥០០០ដុល្លារ)ហើយបានអះអាងថាបើឈ្នះនឹងយកថវិកាទាំងនេះជួយមន្ទីរពេទ្យគន្ធបុប្ផាប៉ុន្តែបណ្តឹងនោះត្រូវបានព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ សម្រេចតម្កល់ឥតចាត់ការ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោអរគុណបងប្អូនដែលមកពីគណបក្សសង្គ្រោះជាតិ ដែលសម្រេចចិត្តចូលរួមបម្រើប្រទេសជាតិជាមួយ គណបក្សប្រជាជនកម្ពុជា

សមាជិករដ្ឋសភាជំនួសកៅអតីតបក្សសង្គ្រោះជាតិនឹងត្រូវទទួលស្គាល់នៅដើមសប្តាហ៍ក្រោយនេះ

រដ្ឋាភិបាលជប៉ុនហៅមន្រ្តីវ័យក្មេងកម្ពុជាចូលរួមកម្មវិធីផ្លាស់ប្តូរផ្នែកឧស្សាហកម្ម

គ.ជ.ប ធ្វើការបែងចែកអាសនៈដែលនៅទំនេររួចហើយ ខណៈគណបក្សនយោបាយពីរមិនទទួលយក

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អាចនឹងគ្រងដំណែងជាអនុប្រធានរដ្ឋសភា


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 865
សប្ដាហ៍នេះ : 21332
ខែនេះ : 62414
សរុប : 17627111