រាជរដ្ឋាភិបាលសម្រេចឈប់យកលុយធ្វើសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ




"ខ្មែរដេលី"
ភ្នំពេញ៖ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច បានចេញប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីកំណត់តម្លៃការផ្តល់សេវា រដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីយកថវិកាជាប្រយោជន៍ដល់ប្រទេសជាតិ ហើយនៅក្នុងប្រកាសនោះបានលុបចោលថ្លៃសេវាសម្រាប់ការងាររដ្ឋបាលមួយចំនួន គឺមិនយកលុយពីប្រជាពលរដ្ឋនោះទេ។

តាមប្រកាសនោះ សេវារដ្ឋបាលរបស់ក្រសួងមហាផ្ទៃ ដែលមិនយកកម្រៃពីប្រជាពលរដ្ឋមានដូចជាៈ ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយ ប្រជាពលរដ្ឋខ្មែរ។ ការផ្តល់សៀវភៅស្នាក់នៅ។ ទុតិយតា ឬតតិយតា សៀវភៅស្នាក់នៅ។ ការស្នើសុំបន្ថែម ឬបន្ថយសមាជិក ក្នុងសៀវភៅស្នាក់នៅ។ ការផ្តល់សៀវភៅគ្រួសារ។ ទុតិយតា និងតតិយតា សៀវភៅគ្រួសារ។ការស្នើសុំបន្ថែម ឬបន្ថយសមាជិកគ្រួសារ ក្នុងសៀវភៅ គ្រួសារ។ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ទុតិយតា ឬតតិយតា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

នៅក្នុងប្រកាសអន្តរក្រសួងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដែលមានការចុះហត្ថលេខារួមគ្នារវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនី្នរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា អនុញ្ញាតឲ្យក្រសួងមហាផ្ទៃអនុវត្តការប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ សេវារដ្ឋបាលដែលផ្តល់ដោយក្រសួងមហាផ្ទៃ ត្រូវបានរៀបចំជាកម្រងសេវារដ្ឋបាល ដែលមានវាយលម្អិតអំពីតម្លៃសេវា រយៈពេលអតិបរមា នៃការផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវារដ្ឋបាលនិមួយៗ។

ក្រសួងមហាផ្ទៃត្រូវបិទផ្សាយជាសាធារណៈ ពិសេសនៅកន្លែងផ្តល់សេវានូវស្តង់ដារសេវារដ្ឋបាល ក្នុងនោះរួមមាន៖ តារាងកម្រងសេវារដ្ឋបាល ទម្រង់ឯកសារ នីតិវិធីសម្រាប់ការផ្តល់សេវារដ្ឋបាល និងការបង់ កម្រៃសេវារដ្ឋាបាល។ក្រសួងមហាផ្ទៃត្រូវរៀបចំឲ្យមានកន្លែងទទួលពាក្យបណ្តឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដាសេវា ឬមានការយកកម្រៃលើសពីការកំណត់ ឬមានការយឺតយ៉ាវហួសរយៈពេលអតិបរមា នៃការផ្តល់សេវាជាដើម។ ក្រសួងមហាផ្ទៃមានភារកិច្ចប្រមូលចំណូលពីកម្រៃសេវារដ្ឋបាល។ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ទទួលខុសត្រូវក្នុងការគ្រប់គ្រងប្រាក់ចំណូលដែលប្រមូលបាន បង់ប្រាក់ចំណូលចូលថវិកាជាតិ និងធ្វើសលាកប័ត្រចំណូលនៅក្នុងជំពូក គណនី អនុគនី នៃមាតិកាចំណូលថវិកា។

រាល់ការទទួលប្រាក់ចំណូលពីកម្រៃសេវារដ្ឋាបាលដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានប័ត្រ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឲ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់និងសារាចរណ៍ណែនាំស្តីពីការគ្រប់គ្រងបង្កាន់ដៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងមហាផ្ទៃត្រូវកំណត់ទីតាំងជាក់លាក់ និងមានមន្ត្រីប្រចាំការនៅកន្លែងផ្តល់សេវា ដែលមានលក្ខណៈជាច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឲ្យបានទាន់ពេលវេលាតាមការកំណត់។

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ត្រូវធ្វើរបាយការណ៍បូកសរុបស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឲ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពលករកម្ពុជានៅក្រៅប្រទេសនិងទទួលបានអត្ថប្រយោជន៍ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

សម្ដេចតេជោ៖ ការកាត់ជំនួយរបស់សហរដ្ឋអាមេរិកចំពោះ គ.ជ.ប គឺជាការរួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

អាជ្ញាធរចាប់ផ្តើមទម្លាក់ស្លាកគណបក្សសង្គ្រោះជាតិ

សាលាឧទ្ទរណ៍សម្រេចតម្កល់ទោស លោក គឹម សុខ ដាក់គុក ១៨ ខែ ដដែល និង បង្គាប់ឲ្យ​សងលុយសម្តេច ហ៊ុន សែន ចំនួន ​៨០០លានរៀល!!

ឃុំខ្លួនមេ​ឈ្មួញ​រកស៊ី​ឈើ​ជនជាតិ​វៀតណាម​ល្បីឈ្មោះ ម្នាក់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ពាក់ព័ន្ធរកស៊ីប្រណិតខុសច្បាប់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 117
សប្ដាហ៍នេះ : 2388
ខែនេះ : 43470
សរុប : 17608122