មនុស្ស៧២០នាក់ ត្រូវបានឃុំខ្លួន និងពិន័យប្រាក់បាន២១,៨លានដុល្លារពាក់ព័ន្ធភាពកខ្វក់ក្នុងបរិយាកាសនៅប្រទេសចិន




ក្រុងសៀងហៃ
យោងតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានឃុំខ្លួនមនុស្ស៧២០នាក់ និងបានបង្ខំឲ្យបង់ប្រាក់ពិន័យបានចំនួន២១,៨លានដុល្លារក្នុងឆ្នាំ២០១៦ពាក់ព័ន្ធទៅនឹងការរំលោភច្បាប់ការពារបរិស្ថាន។

ប្រទេសចិនបានឈានចូលដល់ឆ្នាំទីបីហើយនៅក្នុង "សង្គ្រាមប្រឆាំងភាពកខ្វក់ក្នុងបរិយាកាស" ដែលមានគោលបំណងទប់ទល់មិនឲ្យកើតមានគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញទៅលើដីក្នុងទឹក និងក្នុងលំហរអាកាស បន្ទាប់ប៉ុន្មានទសវត្សរ៍កន្លងមកនៃកំណើនសេដ្ឋកិច្ចឆាប់រហ័ស។

កាលពីសប្តាហ៍មុនទីក្រុងប៉េកាំងបានប្រឈមនឹងស្ថានភាពកខ្វក់ខ្លាំងដោយមានផ្សែងអ័ព្ទក្រាស់បង្ខំប្រជាជនឲ្យស្ថិតនៅក្នុងផ្ទះ។

ទីភ្នាក់ងារពត៌មានស៊ីនហួបានរាការណ៍អំពីសន្និសីទបរិស្ថានជាតិថា ក្នុងឆ្នាំ២០១៦កន្លងមកមានមនុស្សចំនួន៧២០នាក់ត្រូវបានចាប់ឃុំខ្លួននៅទូទាំងប្រទេសចិនពីបទបំផ្លាញបរិស្ថាន។

ទីភ្នាក់ងារបានបន្ថែមថា ទីក្រុងប៉េកាំងបានច្រានចោលគម្រោងការចំនួន១១ ដែលមានតម្លៃជាង៩៧ពាន់លានយន់ (ស្មើ១៤ពាន់លានដុល្លារ) ដោយសារតែការព្រួយបារម្ភអំពីបញ្ហាបរិស្ថានក្នុងឆ្នាំ២០១៦។

ព្រមជាមួយនេះ សម្រាប់តែទីក្រុងប៉េកាំងបានប្តឹងទៅតុលាការអំពីការរំលោភច្បាប់ការពារបរិស្ថានមាន១២៧ករណីកាលពីឆ្នាំ២០១៦ ដោយពិន័យប្រាក់សរុប២១,៨លានដុល្លារ នេះបើយោងតាមសារព័ត៌មានសៀងហៃដេលីបានលើកឡើងនៅក្នុងសេចក្តីរាយការណ៍ដោយឡែក ដែលដកស្រង់ចេញពីអាជ្ញាធរបរិស្ថាន។

កាសែតសៀងហៃដេលីបានបន្ថែមថា មានបណ្តឹង១០.១៨៤ករណី និងពិន័យប្រាក់៨,៧លានយន់ត្រូវបានធ្វើឡើងតែចំពោះប្រភពបញ្ចេញភាពកខ្វក់ចល័ត។ ក្នុងនោះមានរថយន្តជាង១០.០០០គ្រឿង ត្រូវបានទទួលទណ្ឌកម្មដោយសារតែបញ្ចេញភាពកខ្វក់ហួសហេតុ។

មានជើងហោះហើររាប់រយត្រូវបានលុបចោល និងផ្លូវហាយវេជាច្រើននៅភាគខាងជើង ប្រទេសចិនត្រូវបានបិទកាលពីចូលឆ្នាំសាកល ដោយសារផ្សែងអ័ព្ទចុះខ្លាំងពេកមើលផ្លូវមិនឃើញដែលបរិយាកាសពោរពេញដោយភាពកខ្វក់កម្រិតខ្ពស់ប៉ះពាល់ដល់សុខភាព៕ លោក នរៈ


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិន និងអាស៊ាននឹងចាប់ផ្តើមធ្វើការពិគ្រោះយោបល់គ្នាពីច្បាប់ទូន្មានក្នុងសមុទ្រចិនខាងត្បូងក្នុងដើមខែមីនា

ចិនស្វាគមន៍ភាពធូរស្រាលរវាងកូរ៉េទាំងពីរ

បទពិសោធន៍របស់ប្រទេសចិនក្នុងហិរញ្ញវត្ថុដែលមានរាប់បញ្ចូលមានប្រយោជន៍ដល់បណ្តាប្រទេសដទៃទៀត

ប្រធានាធិបតីកូរ៉េខាងត្បូងសាទរតួនាទីរបស់ចិនស្តីពីបញ្ហាឧបទ្វីបកូរ៉េ

ប្រធានាធិបតីចិនជួបជាមួយស្តេចប្រទេសហូឡង់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1948
សប្ដាហ៍នេះ : 4610
ខែនេះ : 38227
សរុប : 17831849