បេក្ខជនរដ្ឋមន្ត្រីការបរទសេអាម៉េរិកមានជំហរងាកចេញពីលោក ត្រាំ ចំពោះបញ្ហាសំខាន់មួយចំនួន




ក្រុងវ៉ាស៊ីនតោន
បេក្ខជនរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក រិច ធៀល័រសាន់ កាលពីថ្ងៃពុធ (ត្រូវនឹងថ្ងៃព្រហស្បតិ៍) បានបង្ហាញនូវទស្សនៈប្លែកពីគោលជំហររបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ អំពីបញ្ហាសំខាន់ៗមួយចំនួននៅក្នុងនយោបាយការបរទេសដូចជាការរីកសាយនុយក្លេអ៊ែរ កិច្ចព្រមព្រៀងពាណិជ្ជកម្មការប្រែប្រួលបរិស្ថាន និងទំនាក់ទំនងជាមួយប្រទេសម៉ិកស៊ីកូ។

នៅក្នុងសវនាការរយៈពេល៩ម៉ោងជាមួយព្រឹទ្ធសភា អតីតនាយកប្រតិបត្តិក្រុមហ៊ុនប្រេង Exxon Mobil បាននិយាយថា លោកចង់ថែក្សាការដាក់ទណ្ឌកម្មរបស់អាម៉េរិកប្រឆាំងប្រទេសរុស្ស៊ី ហើយថាសម្ព័ន្ធមិត្តណាតូកំពុងស្ថតិក្នុងភាពប្រុងជើងការដោយសារភាពគឃ្លើនកាន់តែកើនឡើងរបស់រុស្ស៊ី។

នៅក្នុងសវនាការនោះបញ្ហារុស្ស៊ីគ្របដណ្តប់នៅក្នុងព្រឹទ្ធសភាអាម៉េរិកដោយសារតែ ទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋមានការព្រួយបារម្ភអំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាម៉េរិក និងការដាក់តំបន់គ្រីមៀរចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤ផ្តាច់ចេញពីអ៊ុយក្រែន និងបញ្ហាសង្គ្រាមនៅក្នុងប្រទេសស៊ីរី។

លោក រិច ធៀល័រសាន់ បាននិយាយថា គេមិនអាចទទួលយកបានទេចំពោះសម្ព័ន្ធមិត្តរបស់អាម៉េរិកមួយចំនួន ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរនោះ។ លោកក៏មិនបានចាត់ទុកថា ជាភាពចាំបាច់អ្វីដែរ ដើម្បីចុះបញ្ជីក្រុមមូស្លឹម ដោយបាននិយាយថា លោកមិនគាំទ្រការកំណត់ទុកក្រុមមូស្លឹមពិសេសណាមួយនោះទេ។

លោក អេវឺដ ម៉ាកឃី សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យបានលើកសំណួរអំពីអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ នៅក្នុងបទសម្ភាសដែលថា លោកមិនប្រឆាំងចំពោះសម្ព័ន្ធមិត្តណាតូណាមួយរួមមានប្រទេសជប៉ុន ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរនោះទេ លោក ធៀល័រសាន់ ឆ្លើយថា "ខ្ញុំមិនយល់ស្របទេ"។ លោបាននិយាយថា លោលមិនប្រឆាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្នុងភាពជាដៃគូអន្តរប៉ាស៊ីហ្វ៊ិកដែលលោកត្រាំបានរិះគន់នោះទេ ប៉ុន្តែលោកបានទទួលស្គាល់ថា កិច្ចព្រមព្រៀងនោះ ប្រហែលជាមិនបំរើផលប្រយោជន៍អាម៉េរិកទាំងអស់នោះទេ៕ លោក នរៈ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

លោក លីខឹឈាំង និយាយថា ចិននិងអឺរ៉ុបត្រូវតែលើកតម្កើងពាណិជ្ជកម្មសេរី

លោក ភែនស៊ី សន្យាធ្វើការវាយបកយ៉ាងសន្ធប់ទៅលើកូរ៉េខាងជើង

ជ័យជំនះរបស់លោកអេដូហ្កាន់ បានផាត់ចោលការរិះគន់របស់លោកខាងលិចអំពីការធ្វើប្រជាមតិ

កូរ៉េខាងជើងគំរាមសាកល្បងមីស៊ីលរៀងរាល់សប្តាហ៍ពេលលោក ភែនស៊ី ទៅដល់ជប៉ុន

ទំនាក់ទំនងអាម៉េរិក-រុស្ស៊ីធ្លាក់ដល់កម្រិតទាបម្តងទៀតបន្ទាប់ពីវាយប្រហារស៊ីរី


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 16499
ខែនេះ : 59174
សរុប : 17134531