ឈ្មួញនាំចេញដំឡូងមីបារម្ភពីវិធានការទប់ស្កាត់ការរត់ពន្ធដំឡូងមីពីប្រទេសជិតខាងរបស់ថៃ




ក្រុមហ៊ុននាំចេញដំឡូងមីនៅបណ្តាខេត្តភាគខាងលិចប្រទេសជាប់ព្រំដែនថៃកំពុងបារម្ភពីការ ដាក់ចេញវិធានការរឹតបណ្តឹងការនាំចូលផលិតផលដំឡូងពីប្រទេសជិតខាងរបស់ថៃ នឹងបង្ក ផលប៉ះពាល់ដល់ផលិតកម្មដំឡូងមីកម្ពុជា ហើយវានឹងដាក់បន្ទុកកាន់តែខ្លាំងទៅលើតម្លៃដំ ឡូងមីដែលកំពុងដាំក្បាលចុះស្រាប់។

យោងតាមប្រភពព័ត៌មានបរទេសបានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាឲ្យក្រុម ហ៊ុននាំចេញផលិតផលម្សៅមីទាំងអស់ឲ្យបង្កើនការស្តុកទុករបស់ខ្លួន ៥០ភាគរយទុកជាមុន ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃដំឡូងមីនៅអំឡុងរដូវកាលប្រមូលផល។

ក្រសួងពាណិជ្ជកម្មថៃ និងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធដទៃទៀត នឹងធ្វើការឃ្លាំមើលពាណិជ្ជ កម្មដំឡូងមី និងម្សៅមីនៅតាមព្រំដែនបន្តទៅទៀត ដើម្បីទប់ស្កាត់ការរត់ពន្ធដំឡូងមីពីប្រ ទេសជិតខាង ព្រោះការកើនឡើងនៃបរិមាណផ្គត់ផ្គង់ នឹងធ្វើឲ្យតម្លៃធ្លាក់ចុះ។

ការធ្វើបែបនេះរបស់រដ្ឋាភិបាលថៃ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រដល់កសិករផលិតដំ ឡូងមីរបស់ខ្លួន នៅក្នុងរដូវប្រមូលផល។

លោក សោម យ៉ិន ប្រធានក្រុមហ៊ុនម៉ាឡៃត្រេឌីង នៅខេត្តបន្ទាយមានជ័យ ដែលនាំចេញដំ ឡូងមីទៅលក់នៅប្រទេសថៃបានថ្លែងថា តម្លៃដំឡូងមីនៅពេលនេះបានធ្លាក់ចុះយ៉ាងខ្លាំង កំពុងបង្កការលំបាកទាំងកសិករ និងពាណិជ្ជករនាំចេញ។

លោកលើកឡើងថា ដំឡូងមីនៅបណ្តាខេត្តជាប់ព្រំដែនថៃស្ទើរតែទាំងអស់ ត្រូវបានពឹងផ្អែក ទីផ្សារប្រទេសថៃ ប្រសិនបើអាជ្ញាធរថៃរឹងបណ្តឹងការនាំចូលដំឡូងមីពីកម្ពុជាទៀត ទាំងកសិក រ និងឈ្មួញនាំចេញ នឹងប្រឈមបញ្ហាកាន់តែធ្ងន់ធ្ងរ។
លោបបញ្ជាក់ថា៖ «តម្លៃនេះវាទាបណាស់ទៅហើយ! តែបើវាបន្តធ្លាក់ថ្លៃថែមទៀត កសិករអាច នឹងប្រឈមបាត់បង់ដីធ្លីក៏ថាបាន ព្រោះថាពួកគាត់សុទ្ធសឹងជំពាក់បំណុលធនាគារ និងមីក្រូ ហិរញ្ញវត្ថុ»។

លោកបន្ថែមថា តម្លៃដំឡូងមីស្ងួតល្អទិញពីកសិករនៅសប្តាហ៍នេះ ថ្លៃពី ៤៥០រៀល ទៅ ៥១០ រៀល ក្នុងមួយគីឡូក្រាម បើធៀបកាលពីអំឡុងមុនចូលឆ្នាំសាកលថ្លៃពី ៥៥០ទៅ ៥៨០រៀល ក្នុងមួយគីឡូក្រាម។

កន្លងទៅអាជ្ញាធរថៃតែងតែរឹតបណ្តឹង និងផ្អាកការនាំចូលពោតពីកម្ពុជា ដោយឡែកកសិផល ដំឡូងមីពុំសូវរឹតបណ្តឹងខ្លាំងនោះទេ។ នេះបើតាមឈ្មួញដំឡូងមីដដែលរូបនេះ។

លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា វាមិនមែនរឿងថ្មីនោះទេ ចំពោះករណីដែលអាជ្ញាធរថៃរឹតបណ្តឹងការនាំចូលកសិផលពីកម្ពុជា ពិសេសដំឡូងមី និង ពោត នៅពេលរដូវប្រមូលផលចាប់ផ្តើមសម្រុកខ្លាំង។
លោកស្រីបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលថៃមានបំណងធ្វើការរឹតបណ្តឹងការនាំចូលកសិផល ពីកម្ពុជា វាបង្ហាញពីការមិនគោរពច្បាប់ពាណិជ្ជកម្មសេរី ប៉ុន្តែគេធ្វើដើម្បីបុព្វហេតុលើកកម្ពស់ ជីវភាពប្រជាកសិកររបស់គេ ដែលយើងលំបាកក្នុងការតវ៉ា ព្រោះថាកន្លងមកយើងធ្លាប់បាន លើកបញ្ហានេះពិភាក្សាជាមួយភាគីថៃច្រើនដងរួចមកហើយ។

លោកថ្លែងទៀតថា រដ្ឋាភិបាលក៏មិននៅស្ងៀមដែរ ដោយសព្វថ្ងៃកំពុងខិតខំស្វែងរកទីផ្សារ ផ្សេងៗ ដើម្បីចៀសវាងពឹងផ្អែកខ្លាំងទីផ្សារប្រទេសជិតខាងថៃ និងវៀតណាម ដែលក្នុងនោះ កំពុងជំរុញការនាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារមានតម្រូវការផលិតផលកសិផល ច្រើនលើពិភពលោក។

បច្ចុប្បន្នផលិតផលដំឡូងមី ភាគច្រើនត្រូវបាននាំចេញទៅលក់នៅប្រទេសថៃ វៀតណាម និង មួយចំនួននាំចេញទៅប្រទេសចិន។

ប្រទេសកម្ពុជាមានផ្ទៃដីដាំដំឡូងមីប្រមាណ ៣០ម៉ឺនហិកតា នឹងផ្តល់ទិន្នផលពី ៧ទៅ ៨លាន តោនក្នុងមួយឆ្នាំៗ៕  ភិរុណ

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិធ្វើជាដៃគូជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ ដើម្បីជំរុញផលិតកម្មស្រូវអង្ករប្រកបដោយនិរន្តរភាពនៅកម្ពុជា

រថយន្តISUZUដាក់ផែនការដណ្តើមទីផ្សារបន្ថែមទៀត បន្ទាប់ពីលក់បានដល់៩០ភាគរយ

អតិថិជនមិត្តហ្វូនម្នាក់ឈ្នះលុយសុទ្ធរហូតដល់៥០លានរៀល

ក្រុមហ៊ុនអាកាសចរណ៍អាចដឹកលោក សម រង្ស៊ី ចូលស្រុក ទាំងកំពុងជាប់ពិរុទ្ធ

កម្ពុជាទទួលបានហិរញ្ញប្បទានចំនួន១,៥លានអឺរ៉ូ សម្រាប់គម្រោងអភិវឌ្ឍន៍ដោយចីរភាព


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 16493
ខែនេះ : 59168
សរុប : 17134525