ជប៉ុនឈរលំដាប់លេខ ១ បោះទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសប្រទេសកម្ពុជា




"ខ្មែរដេលី"
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា វិនិយោគិនជប៉ុនបានក្លាយជាអ្នកវិនិ យោគនាំមុខគេ ដែលបានបោះទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (SEZ) ចំនួនទឹក ប្រាក់ប្រមាណ ២៩៩លានដុល្លារអាមេរិក បន្ទាប់មកគឺចិន ១៨០លានដុល្លារអាមេរិក តៃវ៉ាន់  ១៤២លានដុល្លារអាមេរិក សឹង្ហបូរី ទឹកប្រាក់ ១៣២លានដុល្លារអាមេរិក កូរ៉េ ទឹកប្រាក់ ៥៨លាន ដុល្លារអាមេរិក និងថៃ ទឹកប្រាក់ចំនួន ៥២លានដុល្លារអាមេរិក។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ការនាំចេញរបស់ជប៉ុនមកកម្ពុជាក្នុងឆ្នាំ ២០១៦ (គិតត្រឹម ខែកញ្ញា) មានទំហំទឹកប្រាក់ចំនួន ២០៩លានដុល្លារអាមេរិក ខណៈកម្ពុជានាំចេញ ត្រឡប់ទៅប្រទេសជប៉ុនវិញ គិតជាទឹកប្រាក់មានចំនួន ៩៣២លានដុល្លារអាមេរិក។

ទំហំពាណិជ្ជកកម្មនាំចេញ នាំចូលសរុប មានតម្លៃទឹកប្រាក់ចំនួន ២១,៩៣ពាន់លានដុល្លារ នៅឆ្នាំនេះ កើនឡើង ៦,៨ភាគរយ ពី ២០,៥២ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ការនាំចេញបានកើនឡើង ៩,៦ភាគរយ រហូតដល់ ៩,៨៦ពាន់លានដុល្លារ ខណៈការនាំចូល កើនឡើងតែ ៤,៥៩ភាគរយ ដែលមានតម្លៃទឹកប្រាក់ចំនួន ១២,០៧ពាន់លានដុល្លារ ដែលជំ រុញឳ្យមានឳនភាពពាណិជ្ជកម្មក្នុងតម្លៃទឹកប្រាក់ ២,២ពាន់លានដុល្លារ។ នេះបើតាមក្រសួង ពាណិជ្ជកម្ម។

ក្រុមហ៊ុនជប៉ុនចូលមកវិនិយោគក្នុងប្រទេសកម្ពុជាភាគច្រើនទៅលើវិស័យឧស្សាហកម្ម ដំឡើងគ្រឿង អេឡិចត្រូនិក ផលិតសម្លៀកបំពាក់ និងស្បែកជើង ធនាគារ និងហិរញ្ញវត្ថុ ផ្សារទំនើប អចលនៈទ្រព្យ ទេសចរណ៍ និងផ្នែកកសិកម្មជាដើម៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ក្រោយដំឡូងមីនិងស្រូវធ្លាក់ថ្លៃប្រជាកសិករក្នុងស្រុកបាណន់ងាកមកដាំដំណាំស្អំដែលកំពុងត្រូវប៉ាន់លើទីផ្សារសព្វថ្ងៃ

តំបន់សេដ្ឋកិច្ចពិសេសក្រុងប៉ោយប៉ែតទិញភ្លើងអគ្គិសនីពីក្រុមហ៊ុនថៃ

ស្ថិរភាពវិស័យអាកាសចរកម្ពុជាក្នុងកំណើនអក្សរ”V”

ថៃបន្តយុទ្ធសាស្ត្រទីផ្សារទំនិញOTOPនៅកម្ពុជា បន្ទាប់ពីពាណិជ្ជកម្មធ្លាក់ចុះ

សណ្ឋាគារលំដាប់ផ្កាយ៥អណ្តែតលើអាកាសកណ្តាលភ្នំពេញ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

មន្ទីររៀបចំដែនដីរាជធានីយល់ព្រមលើសំណើសាងសង់អគារភ្លោះកម្ពស់១៣៣ជាន់


កីឡា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន

មឿន សុខហ៊ុច និង ធី តុងហ៊ី ដណ្តើម៣ពិន្ទុពីកីឡាករថៃ


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2960
សប្ដាហ៍នេះ : 36923
ខែនេះ : 271730
សរុប : 16142459