សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីសនាថ្ងៃទី១៥ មករា




ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ (Darosklosters)ប្រទេសស្វីស (Switzerland)នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ ។

តបការអញ្ជើញរបស់នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្លោសស្វាប់(KlausSchwab)ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ។

វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រប្រទេសស្វីស នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំពិភពលោក ៤០ប្រទេសបណ្តាសង្គមស៊ីវិល និងធុរជនសំខាន់ៗសរុបជាង ២.៥០០ នាក់ដោយបានចែករំលែកការយល់ដឹងគំនិតផ្តួចផ្តើមនិងសកម្មភាពចាំបាច់មួយចំនួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។

ការចូលរួមរបស់សម្តេចតេជោ ហ៊ុនសែននៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះគឺជាការបន្តពង្រឹងនូវនយោបាយការទូតរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិនិងជំរុញធ្វើឲ្យកម្ពុជាមានទំនាក់ទំនងកាន់តែធំទូលាយជាមួយអន្តរជាតិ និង ពិភពលោក  នេះជាយន្តការមួយសំខាន់ណាស់ដែលប្រទេសនៅក្នុងតំបន់និងពិភពលោកតែងឲ្យតម្លៃខ្ពស់ទៅលើវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសនិមួយៗដែលអញ្ជើញចូលរួមនៅក្នុងវេទិកាពិភពលោកដ៏សំខាន់នេះ។
   
វេទិកាសេដ្ឋកិច្ចពិភពលោក « World Economic Forum » បានចាប់កំណើតឡើងក្នុងឆ្នំា ១៩៧១ ហើយអ្នកដែលបានផ្តួចផ្តើមគំនិតឲ្យមាន Forum នេះឡើងគឺលោក Klaus Schwab សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសកលវិទ្យាល័យក្រុងហ្សឺណែវប្រទេសស្វ៊ីស។ តាំងពីពេលនោះមកវេទិកាសេដ្ឋកិច្ចពិភពលោកបានរៀបចំកិច្ចប្រជុំជារៀងរាល់ឆ្នំានៅក្នុងទីក្រុងដាវ៉ូសប្រទេសស្វីស។

ជាទូទៅមានប្រធានបទច្រើននិងចម្រុះដែលវេទិកាសេដ្ឋកិច្ចពិភពលោកលើកទៅជជែក។ ក្រៅពីប្រធានបទទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងពិភពលោក កមានប្រធានបទទាក់ទងនឹងផ្នែកផ្សេងៗទៀតរួមមាន បញ្ហាអាកាសធាតុក្នុងភពផែនដី ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាត្បាត បញ្ហាមនុស្សធម៌ ឬមួយក៏ជម្លោះប្រដាប់អាវុធ។ ជារួមវេទិកាសេដ្ឋកិច្ចពិភពលោកគឺជាកន្លែងដែលអ្នកចូលរួមត្រូវលើកយកទៅជជែកនូវបញ្ហាសំខាន់ៗនិងបន្ទាន់ដែលកំពុងកើតមាននៅក្នុងពិភពលោកសព្វថ្ងៃ។

ក្រៅពីជាវេទិកាសាធារណៈ « World Economic Forum » ក៏ជាវេទិកានៃជំនួបក្រៅផ្លូវការជាលក្ខណៈពហុភាគីរវាងប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលដែលចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។

ក៏ដូចជារៀងរាល់ឆ្នាំ« World Economic Forum »លើកទី៤៦ឆ្នាំនេះមានមនុស្សចូលរួមប្រមាណជា ២.៥០០នាក់មកពីជាង១០០ប្រទេសក្នុងលោក។

តាមការគ្រោងទុកប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០១៧ និង អញ្ជើញវិលត្រឡប់វិញនៅថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧ ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រដ្ឋមន្ត្រីសាធារណការ ជំរុញឲ្យក្រុមហ៊ុនឡូជីស្ទីកជប៉ុនវិនិយោគ បង្កើតជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសនៅកម្ពុជា

សភាពាណិជ្ជកម្មអាមេរិកផ្តល់ឱកាសឲ្យយុវជនកម្ពុជា សាកម្តងការងារតាមបណ្តាក្រុមហ៊ុនរបស់ខ្លួន

អ្នកលក់ថ្នាំខ្មែរ នឹងតម្រូវឲ្យសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម

កម្ពុជាសល់ម្រេចកំពតប្រមាណ១០០តោន សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជាគ្រោងស្នើឥណទានពីរដ្ឋចិនលើគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 62
សប្ដាហ៍នេះ : 2333
ខែនេះ : 43415
សរុប : 17608067