ឃុំខ្លួនកីឡាករប្រដាល់ម្នាក់ ពាក់ព័ន្ធនឹងអំពើអាស និង ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ ក្មេងស្រី អាយុ១៦




"ខ្មែរដេលី"
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួន កីឡាករប្រដាល់ មិនសូវល្បីឈ្មោះ ម្នាក់ និង បានបញ្ជួនខ្លួន ទៅឃុំខ្លួននៅក្នុងគុកព្រៃស ជាបណ្តោះអាសន្ន ដើម្បី រង់ចាំការស៊ើបអង្កេតបន្តទៀត  ជាប់ពាក់ព័ន្ធនឹងអំពើអាស និង ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ  ក្មេងស្រី អាយុ១៦ កើតហេតុការណ៍ កាលពីវេលាម៉ោង១ និង ៣០ យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា៖ ជនសង្ស័យរូបនេះ មាន ឈ្មោះ ឌីន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាកីឡាករប្រដាល់នៅក្លឹប «សុភានូ មានជ័យ» មានស្រុកកំណើត នៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ  និង ស្នាក់នៅភូមិកើតហេតុ ខាងលើ។ ជនត្រូវចោទបានចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ«អំពើអាស-ប្រទុស្តិ៍កេរ និង ប៉ុនប៉ងរំលោភសេពសន្ថវៈ»។

មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា៖ ឈ្មោះ ឌីន ឆៃណា ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់ បានលបលួចចូលទៅចាប់រំលោភកេ្មងស្រី អាយុ ១៦ឆ្នាំ ម្នាក់ នៅក្នុងបន្ទប់  បន្ទាប់ពីជននេះ បានផឹកទឹកត្នោតជូអស់២០លីត្ររហូតស្រវឹងជោកជាំ ជាមួយមិត្តភក្តិ ៣នាក់ នៅយប់កើតហេតុនោះ។ នាពេលសាកសួរនៅ ដំណាក់សមត្ថកិច្ចនគរបាល ជននេះ បានសារភាពថា៖ នៅយប់កើតហេតុនោះ ខ្លួន ពិតជាបានចូលទៅចាប់អោប ថើប និង ប៉ុនប៉ងចាប់រួមភេទ ជនរងគ្រោះមែន ក៏ប៉ុន្តែពុំបានសម្រេចនោះទេ ដោយសារ នាងស្រែកឆោឡោ  និង រត់ចេញពីបន្ទប់៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនក្រឡាបញ្ជីម្នាក់នៅសាលាដំបូងខេត្តបន្ទាយមានជ័យទៀតហើយសង្ស័យពាក់ព័ន្ធអំពើពុករលួយ

លោក XU BU ៖ ចិនតែងតែចាត់ទុកកម្ពុជា ជាមិត្តជិតស្និទ្ធ និងជាដៃគូដែលទុកចិត្ត ដើម្បីដោះស្រាយនូវបញ្ហាតំបន់ និងអន្តរជាតិនានា

ប្រមុខគណបក្សប្រជាជនកម្ពុជា៖សមិទ្ធផលទាំងឡាយដែលបានកើតនៅលើទឹកដីកម្ពុជាជាការខិតខំរបស់គណបក្សប្រជាជន

រាជរដ្ឋាភិបាលមិនឲ្យនាំចេញទឹកដោះម្តាយពីកម្ពុជា

កម្ពុជាប្រឈមនឹងការខ្វះឈាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 224
សប្ដាហ៍នេះ : 19108
ខែនេះ : 209000
សរុប : 16471008