វីដេអូខ្លីអប់រំពីការបើកបរក្រោមឥទ្ធិពលស្រវឹងត្រូវបានផ្សព្វផ្សាយ




"ខ្មែរដេលី"
វីដេអូឃ្លីបក្រោមចំណងជើងថា “មហន្តរាយគ្រួសារ ដោយពិសាគ្រឿងស្រវឹងពេលបើកបរ” ដែលមានរយៈពេល៥នាទី៣៥វិនាទី ត្រូវបានផលិតឡើងដើម្បីបង្ហាញពីសារអប់រំនៃសុវត្ថិភាពក្នុងការបើកបរប្រកបដោយការទទួលខុសត្រូវ។

ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្តួចផ្តើមផលិតសារអប់រំនេះ ដើម្បីក្រើនរំឭក និងពញាក់ស្មារតីពីសុវត្ថិភាពនៃការបើកបរដល់ប្រជាពលរដ្ឋសម្រាប់ឆ្នាំ២០១៧។

នេះជាលើកដំបូងនៃយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរសម្រាប់ឆ្នាំ២០១៧ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន  រួមសហការជាមួយអង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) និងដៃគូប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគ្នា កាលពីខែធ្នូ ឆ្នាំ២០១៦។ ការផលិតសារអប់រំខ្លី និងការផ្សព្វផ្សាយនៃយុទ្ធនាការនេះ នឹងត្រូវចំណាយថវិកាអស់ប្រមាណ១២ម៉ឺនដុល្លារអាម៉េរិក ដែលបានពីជំនួយរបស់អង្គការAPIWSA។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ឲ្យដំណើរការផ្សព្វផ្សាយស្ពតអប់រំលើកដំបូង ក្នុងចំណោមស្ពតអប់រំចំនួន១០ និងវីដេអូផ្សព្វផ្សាយតាមមប្រព័ន្ធផ្សព្វផ្សាយសង្គមពាក់ព័ន្ធនឹងរឿងអប់រំខ្លីៗ ដោយឆ្លុះបញ្ចាំងអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់កម្ពុជា ដែលបង្កនូវសោដនាកម្មស្លាប់បាត់បង់ជីវិត និងរងរបួសយ៉ាងច្រើន។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមករានេះ បានឲ្យដឹងថា ស្ពតអប់រំនីមួយៗត្រូវបានចូលរួមសម្តែងដោយតារាល្បីៗកំពុងពេញនិយម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុនេះ និងត្រូវបានចាក់ផ្សាយទូទាំងប្រទេសដោយបណ្តាញទូរទស្សន៍នានា ដែលបានចូលរួមបរិច្ចាគម៉ោងផ្សាយរបស់ខ្លួនដោយឥតគិតថ្លៃ។ វីដេអូទាំងនេះ ក៏មានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក នៅតាមសាលារៀន និងទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ស្ពតវីដេអូ ដែលបានផលិតឡើងប្រកបដោយការច្នៃប្រឌិតយ៉ាងពិសេសទាំងនេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យរងរបួស និងស្លាប់បាត់បង់ជីវិតនៅតាមដងផ្លូវ តាមមធ្យោបាយអប់រំឲ្យកាន់តែល្អប្រសើរ និងប្រសិទ្ធភាពក្នុងទម្រង់ជា«ការកម្សាន្តបែបអប់រំ»។

សេចក្តីប្រកាសព័ត៌មាន បាននិយាយថា «ស្ពតវីដេអូអប់រំដំបូងនេះមានចំណងជើងថា៖ “មហន្តរាយគ្រួសារ ដោយពិសាគ្រឿងស្រវឹងពេលបើកបរ” ដែលស្ពតនេះផ្តោតជាសំខាន់លើផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ។ ស្ពតវីដេអូនេះបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធរ ដែលកើតមានឡើងបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ។  ផលប៉ះពាល់នេះមិនត្រឹមតែធ្លាក់ទៅលើជនរងគ្រោះដែលពិសាគ្រឿងស្រវឹងប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ»។

ទិន្នន័យផ្លូវការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅឆ្នាំ២០១៥ ប្រទេសកម្ពុជាបានទទួលគ្រោះថ្នាក់ចរាចរណ៍មានប្រមាណជាង៤.៥១៩ករណី ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសចំនួន១៣.៦៤៩នាក់ ក្នុងនោះពលរដ្ឋប្រមាណ២.២៣១នាក់បានស្លាប់។ ចំនួន៤៧ភាគរយ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានអាយុចន្លោះពី១៥ ដល់២៩ឆ្នាំ។ អ្នកជិះម៉ូតូមានចំនួន៧១ភាគរយ ក្នុងចំណោមជនរងគ្រោះដែលស្លាប់ទាំងអស់។

គិតជាមធ្យម កម្ពុជាមានមនុស្សចំនួន៦នាក់ បានស្លាប់ និង១៥នាក់ បានរងរបួសធ្ងន់ធ្ងរ ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ២០១៥។ របាយការណ៍ខាងលើ បានបញ្ជាក់ទៀតថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ(២០០៥-២០១៥) ចំនួនអ្នកស្លាប់បានកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នា ឯចំណែកចំនួនប្រជាជនមានការកើនឡើងត្រឹមតែ១៦ភាគរយប៉ុណ្ណោះ។

តាមការស្រោវជ្រាវរបស់អង្គរជនពិការអន្ដរជាតិ បានបង្ហាញថា ក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋជាង៤០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កដោយគ្រឿងស្រវឹង។ ការបើកបរក្រោមឥទ្ធិពលស្រវឹង ស្ថិតក្នុងចំណោមនៃការព្រួយបារម្ភពីគ្រោះថ្នាក់ដែលបានកើតឡើងដោយ អ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ បើកបរហួសល្បឿនកំណត់ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព ប្តូរទិសដៅមិនប្រុងប្រយ័ត្ន រួមនិងការប្តូរគន្លងផ្លូវមិនប្រុងប្រយ័ត្ន ជាដើម។

វិសោធនកម្មច្បាប់ចរាចរណ៍ ដែលត្រូវបានសភាអនុម័តកាលពីចុងឆ្នាំ២០១៦ បានកំណត់ថា ជនណាបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានធាតុអាកុលចាប់ពី០,៤០មីលីក្រាម ក្នុង១លីត្រខ្យល់ ឬចាប់ពី០,៨០ក្រាម ក្នុង១លីត្រឈាមឡើងទៅ  ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ ៦ខែ និងពិន័យជាប្រាក់ពី៨សែនរៀល ទៅ៤លានរៀល៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល

ស្ត្រីម្នាក់ត្រូវបាន ប្តីកំណាចបាញ់សម្លាប់នៅក្នុងផ្ទះ សង្ស័យរឿងភ្លើងស្នហ៍ប្រច័ណ្ឌ

ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2010
សប្ដាហ៍នេះ : 4672
ខែនេះ : 38289
សរុប : 17831911