កម្ពុជា វៀតណាមនិងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ ដើម្បីសម្រេច គោលដៅពាណិជ្ជកម្ម ប្រាំពាន់លានដុល្លារ




"ខ្មែរដេលី"
ភ្នំពេញ៖  នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលនិងលោក TRUONG Quang Nghia រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧  ភាគីទាំងពី បានឯកភាពគ្នាលើការលទ្ធភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ  សម្រេច គោលដៅពាណិជ្ជកម្ម ប្រាំពាន់លានដុល្លារ។

នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអញ្ជើញ ការផ្តល់គាំទ្រ និងកិច្ចប្រតិបត្តិការកំពុងបន្ត ពីសំណាក់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងការរួមចំណែកដល់ការស្តារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា ដូចជា៖ ការសាងសង់ផ្លូវជាតិលេខ៧៨ ស្ពានជ្រៃធំ-ឡុង ប៊ិញ និងផ្លូវតភ្ជាប់រវាងឱយ៉ាដាវ - ឡេថាញ់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមរដ្ឋមន្ត្រី QUANG Gghia បានកំណត់សម្គាល់ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាក់ទងនឹង ការសិក្សាលទ្ធភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ និងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យដឹកជញ្ជូន ឆ្នាំ២០១៦-២០២៥ និងចក្ខុវិស័យឆ្នាំ២០៣០។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូន ខាងភាគីវៀតណាមថា៖ សេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់សម្រាប់ កិច្ចសហប្រតិបត្តិការ ដែលបានលើកឡើង នេះនឹងត្រូវរៀបចំរួចរាល់ ដោយមានការពិគ្រោះយោបល់ពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធដទៃទៀត។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងការបើកច្រកទ្វារឆ្លងកាត់ ព្រំដែននឹងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ គោលដៅពាណិជ្ជកម្ម ដែលមានទំហំរហូតដល់ប្រាំពាន់លានដុល្លារ និងចំនួនភ្ញៀវទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ។

លោក QUANG Nghia បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់។ លោកបានកត់សម្គាល់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ស្តីពីការបង្កើតនិងការធ្វើឱ្យប្រសើរឡើង ច្រកទ្វារឆ្លងកាត់ព្រំដែន ការសិក្សាលទ្ធភាពសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ហូជីមិញ និងក្រុមការងារស្តីពីផ្លូវទឹកនិងការដឹកជញ្ជូនតាមសមុទ្រ ដើម្បីពង្រីកផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបង្កើតគណៈកម្មាធិការចម្រុះមួយដើម្បីពិភាក្សាបន្ថែមទៀតអំពីផ្លូវទឹក និងការអភិវឌ្ឍការដឹកជញ្ជូនតាមសមុទ្រ និងបានស្វែងរកការគាំទ្រពីភាគីវៀតណាមផងដែរ ទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកសិង្ហបុរី-គុនមីញ ដើម្បីបញ្ចប់ការតភ្ជាប់ពីឡុកនិញទៅហូជីមិញ។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខ រវាងក្រសួងទាំងពីរស្តីអំពីបញ្ហា ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ពលករកម្ពុជានៅក្រៅប្រទេសនិងទទួលបានអត្ថប្រយោជន៍ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

សម្ដេចតេជោ៖ ការកាត់ជំនួយរបស់សហរដ្ឋអាមេរិកចំពោះ គ.ជ.ប គឺជាការរួមចំណែកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

អាជ្ញាធរចាប់ផ្តើមទម្លាក់ស្លាកគណបក្សសង្គ្រោះជាតិ

សាលាឧទ្ទរណ៍សម្រេចតម្កល់ទោស លោក គឹម សុខ ដាក់គុក ១៨ ខែ ដដែល និង បង្គាប់ឲ្យ​សងលុយសម្តេច ហ៊ុន សែន ចំនួន ​៨០០លានរៀល!!

ឃុំខ្លួនមេ​ឈ្មួញ​រកស៊ី​ឈើ​ជនជាតិ​វៀតណាម​ល្បីឈ្មោះ ម្នាក់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ពាក់ព័ន្ធរកស៊ីប្រណិតខុសច្បាប់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 114
សប្ដាហ៍នេះ : 2385
ខែនេះ : 43467
សរុប : 17608119