ឆ្នាំ២០១៦ខេត្តបាត់ដំបង ផលិតដំឡូងមីស្រស់បានប្រមាណ ៤លានតោននិង សម្ងួត ប្រមាណ ១,៨លានតោន




"ខ្មែរដេលី"
បាត់ដំបង៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុននាំចេញដំឡូងមី បានអោយដឹងថា ក្នុងឆ្នាំ២០១៦ កន្លងទៅខេត្តបាត់ដំបង ផលិតដំឡូងមីស្រស់បានប្រមាណ ៤លានតោន សម្ងួតជាដំឡូងមីចំណិតបានប្រមាណ ១,៨លានតោន ។

ការបញ្ជាក់របស់លោក មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងតំណាងក្រុមហ៊ុននាំចេញដំឡូងមី បានធ្វើឡើងនៅក្នុងឪកាសដែលលោក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាព នៃការផលិត និងនាំចេញផលិតផលដំឡូងមី ស្ថិតនៅឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

នៅក្នុងឪកាសចុះពិនិត្យ ស្ថានភាព នៃការផលិត និងនាំចេញផលិតផលដំឡូងមី  លោក រដ្ឋមន្ត្រី បាន ជួបជាមួយម្ចាស់ឃ្លាំងស្តុក និងតំណាងក្រុមហ៊ុនដែលមានបំណងធ្វើការនាំចេញផលិតផលដំឡូងមី ដោយបានបង្ហាញពីនីតិវិធី និងការបំពេញបែបបទក្នុងការស្នើសុំគោលការនាំចេញ និងលិខិតបញ្ជាក់ការត្រួតពិនិត្យភូតគាមអនាម័យ ស្របទៅតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុននាំចេញដំឡូងមី បានអោយដឹងថា ក្នុងឆ្នាំ២០១៦ខេត្តបាត់ដំបង ផលិតដំឡូងមីស្រស់បានប្រមាណ ៤លានតោន សម្ងួតជាដំឡូងមីចំណិតបានប្រមាណ ១,៨លានតោន ។បន្ទាប់មក លោករដ្ឋមន្រ្តី បានអញ្ជើញបន្តដំណើរចុះពិនិត្យកសិដ្ឋានដាំបន្លែ មួយកន្លែង ស្ថិតនៅក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អង្គការតម្លាភាព វាយតម្លៃថា សំឡេងឆ្នោតបក្សប្រឆាំង និងបក្សកាន់អំណាចខុសគ្នាតែ៥ភាគរយ

មេដឹកនាំកម្ពុជាទៅកាន់ទឹកដីនៃការកកើតកម្លាំងផ្តួលរំលំរបបប្រល័យពូជសាសន៍

ចាប់ខ្លួនព្រះសង្ឃ ១អង្គ ពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់ !!

តុលាការខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសលោកគ្រូបឋមសិក្សាម្នាក់ ដាក់គុក ៥ ឆ្នាំ ពាក់ព័ន្ធការបៀតបៀនសិស្សស្រី៤នាក់!!

សម្តេចប្រធានរដ្ឋសភា ផ្តើមដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវនិងវៀតណាម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 0
សប្ដាហ៍នេះ : 16481
ខែនេះ : 59156
សរុប : 17134513