គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបងសម្រេចការងារបានប្រមាណ ៩៨% គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ




"ខ្មែរដេលី"
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំមានទីតាំងសំណង់មេស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង គិតមកត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ នេះដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបងសម្រេចការងារបានប្រមា ណ  ៩៨% ហើយ គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ។

ក្រសួងធនធានទឹកបានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ នេះ ដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង ដែលជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំ ស្ថិតក្នុងខេត្តបាត់ដំបង សម្រេចការងារបានប្រមាណ ៩៨% ហើយ ។ គម្រោងអភិវឌ្ឍន៍ ទំនប់ពហុបំណងបាត់ដំបង មានទីតាំងសំណង់មេស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្រសួងបញ្ជាក់ថា  គម្រោងនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តដោយលើកទំនប់តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងទឹក ដែលមានសមត្ថភាពស្តុកទឹកបាន ចំនួន ២៨៦ លានម៉ែត្រគូប ។ ទឹកដែលប្រមូលស្តុកទុកនេះ នឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤៧.០០០ ហិកតា និងស្រូវប្រាំង ចំនួន ១២.០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី ។

គម្រោងនេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់ ព្រមទាំងកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ផងដែរ ។ គម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងបាត់ដំបង គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ៕





ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

រយៈពេលជាង៤ខែ សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទ សរុបមានចំនួន៧៣០ករណី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវគណៈបញ្ជាការឯកភាព រាជធានី ខេត្ត កម្លាំងសមត្ថកិច្ច ត្រូវ ការពារសន្តិសុខ សុវត្ថិភាព ជូន ពលរដ្ឋ ឲ្យបានល្អពេលការបោះឆ្នោត

ជំនួយចិនមកលើកម្ពុជាកើនដល់ជាង៤ពាន់លានដុល្លារ

សម្តេចតេជោហ៊ុនសែនរាជរដ្ឋាភិបាលមិនទាន់មានផែនការជន្លៀសពលករកម្ពុជាពីកូរ៉េនោះទេ

អ្នកនាំពាក្យបក្សកាន់អំណាចថា ថ្ងៃ១៧ មេសា ១៩៧៥គឺជាថ្ងៃជ័យជំនះរបស់កម្លាំងតស៊ូខ្មែរ លើរបបលោកសេនាប្រមុខ លន់នល់


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

លោក សៅ សុខា៖ មន្ត្រីអាវុធហត្ថជាង៨០០នាក់នឹងត្រូរចាប់ខ្លួនមុនគេ ប្រសិនបើមិនចុះបញ្ជីប្រើប្រាស់អាវុធ


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2089
សប្ដាហ៍នេះ : 24631
ខែនេះ : 220384
សរុប : 16973246