កាកបាទក្រហមកម្ពុជា ចុះចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ពិការ ចំនួន៥៨៦គ្រួសារ នៅស្រុកជលគីរី




"ខ្មែរដេលី"
កំពង់ឆ្នាំង៖  ប្រជាពលរដ្ឋងាយរងគ្រោះ ក្រីក្រ ជនពិការ និងចាស់ជរា ចំនួន៥៨៦គ្រួសារមកពី៥ឃុំ ភូមិ ២៦ភូមិ ក្នុងស្រុកជលគីរី  នៅព្រឹកថ្ងៃទី ១២ ខែមករាឆ្នាំ២០១៧  បានទទួលអំណោយមនុស្សធម៌ របស់ កាកបាទក្រហមកម្ពុជាសាខាខេត្ដកំពង់ឆ្នាំង  ។

កម្មវិធីនេះបានធ្វើឡើងនៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ក្រោមអធិបតីភាព លោក  អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ខេត្ដកំពង់ឆ្នាំង
លោក  ឈូរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។ដោយឡែកអំណោយដែលបានផ្តល់ជូនពលរដ្ឋ ក្នុងពេលនោះ ក្នុង១គ្រួសារៗទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង សារុង១ មុង១ ភួយ១ និងក្រមា១ ។   

ក្នុងឱកាសនោះលោក  អ៊ុយ សំអាត  និងលោក  ឈូរ ច័ន្ទឌឿន  បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត គេងក្នុងមុង  ហើយជាពិសេសកុំបណ្តោយអោយក្មេងតូចៗលេងទឹកដើម្បីជៀសវៀងមានគ្រោះថ្នាក់ជាយថាហេតុ។   

ជាមួយគ្នានោះដែរ លោក  អ៊ុយ សំអាត  និងលោក  ឈូរ ច័ន្ទឌឿន ក៏បានជម្រាបជូនប្រជាពលរដ្ឋថា នៅថ្ងៃទី០៩ខែមករា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានកិត្តិយស ទទួលបានសញ្ញាប័ត្រ "បណ្ឌិតកិត្តិ យសផ្នែកអក្សរសាស្ត្រពីសកលវិទ្យាល័យជនជាតិក្វាងស៊ី” នៃប្រទេសចិន ដែរនេះស បញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ត្រីកម្ពុជាគំរូដ៏ឆ្នើមមួយរូប ដែលបានលើកតម្កើសមភាពយ៉ែនឌ័រ ក្នុងការជំរុញលើកទឹកចិត្តអោយស្ត្រីមានគំនិតអភិវឌ្ឍន៍ខ្លួនឯង និងបានបំពេញតួនាទីជាអ្នកដឹកនាំ១រូបប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌  ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទូរទៅ ដោយមិនប្រកាន់វណ្ណះ ឬនិន្នាការបយោបាយអ្វីឡើយ៕ 



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ ឈឹម ពិសិដ្ឋ ជំនួយការអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដាក់គុកព្យួរ២ឆ្នាំ និង ពិន័យ ៤លានរៀល ជាប់ ពាក់ព័ន្ធ ការទទួលប្រាក់ពីអ្នកវិនិយោគ ដោយខុសច្បាប់ ជាថ្នូរនឹងការបោះត្រា!!

ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជំងឺផ្ដាសាយប្រភេទថ្មី H7N9

រាជរដ្ឋាភិបាលជំរុញឲ្យតាមសាលារៀនបណ្តុះគំនិតកុមារសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកទេស

ក្រុមហ៊ុនរដ្ឋរបស់ចិនផ្តល់សម្ភារៈបរិក្ខារគ្រឿងចក្រតម្លៃ១លានដុល្លារដល់កម្ពុជា

ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ បាញ់សម្លាប់អ្នករត់តាក់ស៊ី ប្លន់រថយន្តនៅខេត្តកំពង់ឆ្នាំង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

បែកធ្លាយកូនខ្មែរម្នាក់នៅបន្ទាយមានជ័យក្លាយជាកីឡាករដ៏ល្បីប្រចាំប៉ុស្តិលេខ៧នៅប្រទេសថៃគឺកាកា

អាជ្ញាធររាជធានី សុំឲ្យអាជ្ញាធរគ្រប់ខណ្ឌ ប្រមូលផ្តុំកម្លាំងកីឡាការនៅមូលដ្ឋាន ចងជាក្រុម

កម្ពុជាបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯក អាស៊ីអាគ្នេយ៍ លើកទី១

ក្រុមកម្ពុជា យកឈ្នះក្រុមឡាវ២ទល់១វគ្គជម្រុះដំបូង AFF Suzuki Cup 2016

ក្រុម​គោព្រៃកម្ពុជា​ ជួប​ឡាវ​លើកទី៩នឹងជក់ចិត្តជាងលើកមុនៗមិន​ខាន


បទអត្ថាធិប្បាយ

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ

ទស្សនៈ៖ ការស្រេកឃ្លានទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនឹងធ្វើឱ្យអន្តរាយដល់មច្ឆជាតិនិងកសិកម្ម

ទស្សនៈ៖ អាម៉េរិកស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយតួកគី បន្ទាប់ពីប្រេះស្រាំក្រោយរដ្ឋប្រហារ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 443
សប្ដាហ៍នេះ : 1770
ខែនេះ : 86206
សរុប : 17300130