នៅចន្លោះឆ្នាំ២០០១ដល់២០១៤ កម្ពុជាបាត់បង់ព្រៃឈើសរុបជាង១,៤៤លានហិចតា




"ខ្មែរដេលី"
ភ្នំពេញ៖ អង្គការណាសាឃ្លាំមើលផែនដីបានចេញរបាយការណ៍មួយកាលពីថ្ងៃទី១០  ខែមករា អមដោយរូបភាពពីផ្កាយរណបបង្ហាញថា៖ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាបាត់បង់ព្រៃឈើរហ័សជាងគេក្នុងពិភពលោក។ របាយការណ៍ដដែលបញ្ជាក់ថាទេសភាពព្រៃឈើក្នុងប្រទេសកម្ពុជាទោះបីក្នុងតំបន់ការពារក៏ត្រូវបានកាប់សំអាតដែរអំឡុងពេលមួយទសវត្សកន្លងមកនេះ។ ភាគច្រើននៃគម្របព្រៃឈើទាំងនោះត្រូវបានកាប់បំផ្លាញនិងដាំជំនួសវិញដោយដំណាំកៅស៊ូ។

បើយោងតាមះអង្គការណាសាឃ្លាំមើលផែនដី (NASA Earth Observatory) ការផ្លាស់ប្តូររូបភាពទេសភាពព្រៃឈើកម្ពុជាពីសម្បូរបែបទៅកាន់ការរលាយបាត់បង់រូបរាង ត្រូវបានលាតត្រដាងតាមរយៈ ការប្រៀបធៀបរូបភាពពីផ្កាយរណប Landsat នៃព្រៃឈើនៅលើផ្ទៃដីជិតព្រំដែនខេត្តកំពង់ធំ និងកំពង់ចាម ក្នុងកាលបរិច្ឆេទដំបូងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០០០ ធៀបទៅនឹងទិន្នន័យ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥បានបង្ហាញថាព្រៃឈើត្រូវបានជំនួសដោយក្រឡាចត្រង្គដូចជាផ្លូវថ្នល់និងចំការកៅស៊ូទ្រង់ទ្រាយធំ។

អ្នកស្រាវជ្រាវដែលធ្វើការងារជាមួយនឹងទិន្នន័យរូបភាព Landsat និងទិន្នន័យសេដ្ឋកិច្ចផ្សេងទៀតរកឃើញថាការផ្លាស់ប្តូរតម្លៃកៅស៊ូជាសកល និងកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ចបានដើរតួនាទីសំខាន់ក្នុងការបង្កើនអត្រាកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ ដីសម្បទានដែលរដ្ឋាភិបាលបានជួលទៅឲ្យអ្នកវិនិយោគក្នុងស្រុកនិងបរទេសសម្រាប់ធ្វើកសិកម្មផលិតផលឈើនិងតម្រូវការផ្សេងទៀត។ អ្នកស្រាវជ្រាវរកឃើញបន្ថែមទៀតថាអត្រាបាត់បង់ព្រៃឈើក្នុងដីសម្បទានមាននៅគ្រប់ទីកន្លែងកើនឡើងពី ២៩% ទៅ១០៥%បើធៀបនឹងដីក្រៅសម្បទាន។

 អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Maryland និង វិទ្យាស្ថានធនធានពិភពលោកនៃអង្គការឃ្លាំមើលព្រៃឈើពិភពលោកបានប្រើប្រាស់ទិន្នន័យផ្កាយរណប Landsat ដើម្បីតាមដានអត្រាបាត់បង់ព្រៃឈើលើមាត្រដ្ឋានពិភពលោកមួយបង្ហាញថាប្រទេសជាច្រើនបានបាត់បង់ព្រៃឈើរាប់សិបហិកតាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះខណៈកម្ពុជាកំពុងប្រជែងនឹងការកើនឡើងខ្លាំងនៃកាប់បំផ្លាញព្រៃឈើ។ នៅចន្លោះឆ្នាំ២០០១ ដល់ ២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ១៤,៤%មានន័យថាកម្ពុជាបាត់បង់ព្រៃឈើសរុបជាង(មួយលានបួនសែនហិកតា)១,៤៤លានហិកតា ។ ប្រទេសដទៃទៀតដែលបង្កើនអត្រាបាត់បង់ព្រៃឈើរហ័សផងដែររាប់បញ្ចូល Sierra Leone (១២.៦%) ,Madagascar (៨.៣%),Uruguay (៨.១%) និង Paraguay (៧.៧%)។   

 តាមន័យទូលាយព្រៃឈើគឺជាតំបន់ដែលគ្របដណ្តប់ដោយដើមឈើរួមបញ្ចូលដង់ស៊ីតេដើមឈើ កម្ពស់ដើមឈើ ការប្រើប្រាស់ដី ជំហរផ្លូវច្បាប់ និងមុខងារអេកូឡូស៊ី។ អង្គការកសិកម្ម និងស្បៀងអាហារពិភពលោកបានប៉ាន់ប្រមាណថាក្នុងឆ្នាំ២០០៦ ព្រៃឈើគ្រប់ដណ្តប់ប្រហែល ៣០% នៃផ្ទៃដីរបស់ពិភពលោកឬស្មើនឹង៤.០០០លានហិកតា។

 គួរជម្រាបថាអង្គការណាសាឃ្លាំមើលផែនដី (NASA Earth Observatory) គឺជា គ្រឹះស្ថានបោះពុម្ពផ្សាយសម្រាប់វិទ្យាស្ថានស្រាវជ្រាវអវកាសNASA ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មានបេសកកម្មចែករំលែកជាមួយនឹងសាធារណជននូវ រូបភាព រឿងរ៉ាវ និងការរកឃើញអំពីបរិស្ថានប្រព័ន្ធផែនដី និងបរិយាកាសដែលផុសឡើងពីការស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA រាប់បញ្ចូលទាំងបេសកកម្មផ្កាយរណបរបស់ខ្លួនក្នុងការស្រាវជ្រាវនិងគំរូភាព៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្ដេចតេជោ៖ ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់យ៉ាងរួមទាំង សិទ្ធិជ្រើរើសជំនឿសាសនា

រដ្ឋសភាកម្ពុជាជំរុញរដ្ឋាភិបាលពន្លឿនគម្លាតអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម

រដ្ឋសភាអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញដោយសំឡេង១២៣នៃសមាជិកទាំងមូល

ស្ត្រីម្នាក់ត្រូវបាន ប្តីកំណាចបាញ់សម្លាប់នៅក្នុងផ្ទះ សង្ស័យរឿងភ្លើងស្នហ៍ប្រច័ណ្ឌ

ជនជាប់ចោទជួញដូរគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ត្រូវបានតុលាការដាក់ពន្ធនាគារ ម្នាក់ៗ ​២​ឆ្នាំ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 1936
សប្ដាហ៍នេះ : 4598
ខែនេះ : 38215
សរុប : 17831837