ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់




"ខ្មែរដេលី"
ទេសចរចិន ដែលបានទៅទស្សនានៅរមណីយដ្ឋានអង្គរកាលពីឆ្នាំ២០១៦ គឺមានចំនួន ជិត៧០ម៉ឺននាក់ ក្នុងចំណោមទេសចរបរទេសសរុបជាង២លាននាក់។

របាយការណ៍របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ ភ្ញៀវទេសចរចិន បានទៅកាន់រមណីយដ្ឋានអង្គរមានចំនួន៦៦៦.២៨៥នាក់ក្នុងកំណើនជាង៣០ភាគរយ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៥។

របាយការណ៍ បានឲ្យដឹងទៀតថា ទេសចរបរទេសទៅកាន់តំបន់ទេសចរណ៍មួយនេះ មានជាង២លាន២សែននាក់ មកពី១៨៨ប្រទេស។ ក្នុងចំណោមនេះ ទេសចរចិន គឺស្ថិតនៅលើលេខរៀងទី១ ខណៈទេសចរពីប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ និងទេសចរមកពីសហរដ្ឋអាម៉េរិកជាប់ចំណាត់ថ្នាក់លេខ៣។

ប្រភពបានបញ្ជាក់ថា ចំណូលដែលបានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋាន ក្នុងឆ្នាំកន្លងទៅនេះ បានកើនដល់ជាង៦២,៥លានដុល្លារអាម៉េរិក។

តាមការណ៍ព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក បានឲ្យដឹងថា ប្រទេសចិននឹងក្លាយជាប្រទេសដែលនឹងទទួលទេសចរអន្តរជាតិច្រើនជាងគេ ហើយប្រជាជនប្រទេសនេះ ក៏នឹងចេញធ្វើទេសចរទៅក្រៅប្រទេសច្រើនជាងគេនៅលើពិភពលោក។ នៅត្រឹមឆ្នាំ២០២០ ប្រជាជនក្នុង ប្រទេសមហាយក្សនៅតំបន់អាស៊ីមួយនេះ នឹងចេញធ្វើទេសចរណ៍ក្រៅប្រទេសប្រមាណ២០០លាន នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រាប់ឲ្យដឹងថា កម្ពុជាមានផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិនឲ្យបាន២លាននាក់ នៅត្រឹមឆ្នាំ២០២០។ គោលដៅទេសចរណ៍ ដ៏ធំបំផុតដែលកម្ពុជាអាចទាក់ទាញប្រជាជនក្នុងប្រទេសមហាយក្សនៅតំបន់អាស៊ីមួយនេះ គឺប្រាសាទ្ធវប្បធម៌បុរាណដូចជាអង្គរវត្តនេះជាដើម។

អង្គរវត្ត ប្រជុំទៅដោយប្រាង្គប្រាសាទដ៏ធំបំផុតនៅក្នុងលោក ដែលសាងសង់ឡើងតាមបែបជំនឿព្រហ្មញ្ញសាសនា ក្នុងរជ្ជកាលស្តេចខ្មែរ ព្រះបាទ សូរ្យវ្ម័នទី២ នៅដើមសតវត្សទី១២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។
តំបន់អង្គរដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡា ប្រជុំដោយប្រាសាទចំនួន៩១កន្លែង មានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យ កណ្តាលព្រៃឈើជិត៦ពាន់ហិកតា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ដើម្បីប្រយោន៍ផ្តល់ការជ្រោមជ្រែងថែរក្សា និងអភិរក្ស ព្រមទាំងចូលរួមផ្សព្វផ្សាយផ្នែកទេសចរណ៍ទៅកាន់ពិភពលោក៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 925
សប្ដាហ៍នេះ : 21392
ខែនេះ : 62474
សរុប : 17627171