ស្វែងយល់ពីអត្ថប្រយោជន៍របស់ទឹកបន្ទាលកន្ទុយក្រពើចំពោះសុខភាព




បន្ទាលកន្ទុយក្រពើជាអាហារ និងជាឱសថមួយប្រភេទដ៏មានអត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាពមនុស្សនិងមានវ័យចំណាស់ជាមួយប្រភេទដែលត្រូវបានមនុស្សប្រើប្រាស់ជាយូរលង់ណាស់មកហើយលើសពីនេះវាក៏មានផ្ទុកនូវសារធាតុឱសថអង់ទីប៊ីយ៉ូទិច (ថ្នាំផ្សះ) ដ៏ល្អប្រសើរមួយនៅលើលោកផងដែរ។   

ទទួលទានផ្នែកខាងក្នុងនៃស្លឹកបន្ទាលកន្ទុយក្រពើជំរុញដំណើរការនៅក្នុងរាងកាយមនុស្សឲ្យកាន់តែល្អប្រសើរជាច្រើនដូចជា ការជួយបញ្ជ្រៀបសារធាតុសំខាន់ៗដែលសារពាង្គកាយត្រូវការបានលឿន ជួយសម្រួលដំណើរការផ្នែកដទៃផ្សេងទៀតនៃសារពាង្គកាយ និងជួយសម្រួលដំណើរនៃបញ្ចេញចោលនូវកាកសំណល់ ឬសារធាតុអាក្រក់ចេញពីសារពាង្គកាយផងដែរ។

ទឹកបន្ទាលកន្ទុយក្រពើមានសមត្ថភាពជួយលាងសម្អាតឈាម ជួយកាត់បន្ថយគ្រប់ប្រភេទនៃជំងឺរលាក បញ្ឈប់ការឈឺចាប់ដោយសារជំងឺរលាកសន្លាក់ ជួយការពារការកកើតជំងឺគ្រួសតម្រង់នោម ជួយកាត់បន្ថយកូឡេស្តេរ៉ូល ជួយការពារជំងឺផ្សិតពពួក Candida ជួយបង្កើនភាពអំណត់របស់រាងកាយ ផ្តល់ផលប្រយោជន៍ដល់សុខភាពបេះដូង និងការពាររាងកាយមនុស្សឲ្យជៀសផុតពីហានិភ័យនៃជំងឺស្រ្តេសបានយ៉ាងប្រសើរ។

ផ្សំបញ្ជូលគ្នារវាងទឹកស្អាត និងផ្នែកចាហួយខាងក្នុងរបស់ស្លឹកបន្ទាលកន្ទុយក្រពើដើម្បីបង្កើតជាទឹកបន្ទាលកន្ទុយក្រពើដ៏មានអត្ថប្រយោជន៍ចំពោះសុខភាព។ ប្រើទឹកស្អាតចំណុះមួយកែវ លាយជាមួយស្លឹកបន្ទាលកន្ទុយក្រពើផ្នែកខាងក្នុងប្រវែង ២ អ៊ីងក្រឡុកវាឲ្យសប់និងទុករយៈពេលប្រហែល ១០ នាទីទៅ ២០ នាទី បន្ទាប់មកទទួលទានវាភ្លាមជាមួយនឹងពោះទទេ (មុខទទួលទានចំណីអាហារ)ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតពីវា។

ផ្នែកខាងក្នុងស្លឹករបស់បន្ទាលកន្ទុយក្រពើក៏មានផ្ទុកវីតាមីនសំខាន់ៗជាច្រើនទៀតផងដែរ ដូចជា វីតាមីន E, C, D និងវីតាមីន B-Complex ដែលសុទ្ធតែជាពពួកវីតាមីនដែលសារពាង្គកាយមនុស្សត្រូវជាចាំបាច់សម្រាប់បំពេញការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសពពួកវីតាមីនទាំងនេះផ្តល់អត្ថប្រយោជន៍មួយផ្នែកធំដល់សុខភាពស្បែក សក់ ក្រចក និងបណ្តាជាលិកាផ្នែកទន់ជាច្រើនផ្សេងទៀតទូទាំងរាងកាយ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Anthony William ជាអ្នកនិពន្ធ និងជាសាស្រ្តាចារ្យស្រាវជ្រាវផ្នែកចំណីអាហារ និងសុខភាពបានបង្ហាញនៅលើគេហទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោកថា អ្នកដែលទទួលទានទឹកស្លឹកបន្ទាលកន្ទុយក្រពើបានមួយថ្ងៃមួយកែវជាប្រចាំមុខពេលទទួលទានអាហារ និងមានសុខភាពល្អប្រសើរ ព្រមទាំងមានស្បែក និងជាលិកាផ្នែកខាងក្រៅមួយចំនួនស្រស់ស្អាតដោយធម្មជាតិផងដែរ៕  លោក វុទ្ធា

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

យល់ដឹងអំពីគុណប្រយោជន៍របស់ផ្លែក្រូចឆ្មារចំពោះសុខភាពរបស់មនុស្ស

ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយអវកាសនៅឆ្នាំ២០២៤

LeEco អាចនឹងបង្ហាញវត្តមាន ផលិតផលរបស់ខ្លួននៅអាម៉េរិក


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 623
សប្ដាហ៍នេះ : 2115
ខែនេះ : 21845
សរុប : 17693512