ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប




"ខ្មែរដេលី"
ភ្នំពេញ៖ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់) ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប  បច្ចុប្បន្ន បានក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប  បន្ទាប់ពី តំបន់រមណីយដ្ឋានផ្សេងៗទៀត។

ក្រសួងបានឲ្យដឹងទៀតថា ប្រព័ន្ធស្រោចស្រពស្ទឺងជីក្រែង ត្រូវបានបើកការដ្ឋានសាងសង់ឡើងនៅក្នុងឆ្នាំ ២០១៥ ។ មកទល់ពេលបច្ចុប្បន្ន ការដ្ឋាននេះសម្រចការងារបានប្រមាណ ៩៥ ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៧ ខាងមុខ និងអាច ស្រោចស្រពដីកសិកម្មជាង២ម៉ឺនហិកតា ក្នុងស្រុកជីក្រែង។បច្ចុប្បន្ន ប្រពន្ធធារាសាស្ត្រ មួយនេះ បានក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប ដោយបានស្រូបយកភ្ញៀវទេសចរណ៍ប្រមាណ ៧ម៉ឺននាក់ ទៅលេងកំសាន្ត នៅក្នុងឆ្នាំ ២០១៦ កន្លងទៅ ។

ក្រសួងធនធានទឹកបានឲ្យដឹងថា ក្រោមការចង្អុលណែនាំប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធនធានទឹក និងឧតុនិយម ជាសេនាធិការ ប្រព័ន្ធស្រោចស្រពស្ទឺងជីក្រែង ត្រូវបានបើកការដ្ឋានសាងសង់ឡើងនៅក្នុងឆ្នាំ ២០១៥ ។ មកទល់ពេលបច្ចុប្បន្ន ការដ្ឋាននេះសម្រចការងារបានប្រមាណ ៩៥ ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៧ ខាងមុខ ។

បើទោះបីជាមិនទាន់បានសាងសង់រួចរាល់ជាស្ថាពរ បច្ចុប្បន្នប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១៨.២០០ ហិកតា និងស្រូវប្រាំង ចំនួន ៣.២០០ ហិកតា ៕




ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ចិនសន្យាទេសចរមកកាន់កម្ពុជាចំនួន២លាននាក់ នៅត្រឹមឆ្នាំ២០២០

ទេសចរបរទេសជាង៥,៦លាននាក់បានមកដល់កម្ពុជា

ទេសចរចិនមកកាន់កម្ពុជាកើនឡើងដល់១លាននាក់

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3308
សប្ដាហ៍នេះ : 5970
ខែនេះ : 39588
សរុប : 17833210