អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ




"ខ្មែរដេលី"
អាងកំពីងពួយ នៅក្នុងរដូវវស្សា គឺជាប្រភពទឹក សម្រាប់ស្រោចស្រពបំរើឲ្យវិស័យកសិកម្មរបា់ប្រជាពលរដ្ដ។ អាងកំពីងពួយ ស្ថិតក្នុងខេត្តបាត់ដំបងនេះ  មិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេ  ថែមទាំងបានបំរើឱ្យវិស័យទេសចរណ៍បន្ថែមទៀត គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិ និងអន្តរជាតិ និយមទៅលំហែយក ខ្យល់អាកាស បរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ប្រជាជន នៅក្បែរអាងកំពីងពួយ មានអាជីវកម្ម ធ្វើស្រែចំការ និងនេសាទត្រី  រួមទាំងដាំដំណាំ  បន្លែផ្លែឈើនឹងចិញ្ចឹមសត្វផងដែរ។

ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា អាងកំពីងពួយ គឺជាប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ ក្នុងចំណោមប្រព័ន្ធធារាសាស្ត្រខ្នាតធំដទៃទៀតជាច្រើននៅកម្ពុជា ដូចជា ប្រព័ន្ធធារាសាស្ត្របវេល ប្រព័ន្ធធារាសាស្ត្របាសាក់-ព្រែកជីក ប្រព័ន្ធធារាសាស្ត្រកង្ហត ទំនប់ពហុបំណង... ដែលត្រូវបានកសាងឡើងក្នុងទឹកដីខេត្តបាត់ដំបង ក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបានកម្ពុជា ។

បន្ទាប់ពីបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ពង្រឹងតួទំនប់ ឱ្យអាងកំពីងពូយមានសមត្ថភាពស្តុកទឹកបាន ១៧០ លានម៉ែត្រគូប ការសាងសង់សំណង់ និងប្រព័ន្ធប្រឡាយតូចធំខ្វាត់ខ្វែង បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រកំពីងពួយ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុផ្តល់ទឹកសម្រាប់ការស្រោចស្រពស្រូវវស្សា ចំនួន ២៥.០០០ ហិកតា ស្រូវប្រាំង ១៥.០០០ ហិកតា និងដំណាំរួមផ្សំមួយចំនួន ព្រមទាំងជាប្រភពទឹកសម្រាប់ការទាញយកទៅផលិតទឹកស្អាត បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ក្រៅពីអត្ថប្រយោជន៍ខាងលើ អាងទឹកកំពីងពួយ បានក្លាយទៅជារមណីយដ្ឋានទេសចរធម្មជាតិដ៏ស្រស់ត្រកាល និងជាទីពេញនិយមរបស់អ្នកទេសចរជាតិ និងអន្តរជាតិ ផងដែរ ។

បឹងកំពីងពួយ ជារមណីយដ្ឋានដ៏ទាក់ទាញមួយនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ចម្ងាយ ៣៥ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។

ប្រជាពលរដ្ឋ  ប្រកបរបរលក់ម្ហូបអាហារ បាននាំគ្នាលើកឡើងថា. ក្នុងរដូវប្រាំងនេះ អាកាសធាតុក្ដៅបន្តិច ប៉ុន្តែប្រសិនបើបានអង្គុយក្នុងខ្ទូស តាមមាត់បឹងវិញ ទេសចរនឹងមានអារម្មណ៍ស្រស់ស្រាយ ព្រោះថាបានស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ពួកគាុត់បន្តថា ទេសចរណ៍មកលេងកន្លែងនេះច្រើន ក្នុងអំឡុងថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យទានធំ ជាដើម។

សូមបញ្ជាក់ថា÷  អាងកំពីងពួយស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង. រហូតមកដល់ពេលនេះ មានភ្ញៀងទេសចរជាតិ និងអន្តរជាតិបាននាំគ្នាទៅច្រើន។   ជារមណីយដ្ឋានដ៏ទាក់ទាញមួយនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ចម្ងាយប្រមាណជា៣៥ គីឡូម៉ែត្រ ចេញពីទីរួមខេត្តបាត់ដំបង៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់

ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 624
សប្ដាហ៍នេះ : 2116
ខែនេះ : 21846
សរុប : 17693513