ដួងម៉ានិចនិយាយរឿងរាំសិចស៊ីខ្លាំង




លោកវិធន
ភ្នំពេញ៖តារាសម្តែងដួងម៉ានិចបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយវីដេអូរាំគ្រលែងចង្កេះមួយត្រូវបានកេទម្លាយ។ក្រោយចេញក្បាច់រាំបែបសិចស៊ីនេះនាងក៏លេចចេញការរិះគន់មួយចំនួនផងដែរប៉ុន្តែតារាស្រីរូបនេះលើកឡើងថាមិនមានអ្វីខុសទេនិងចាត់ទុកថាជារឿងធម្មតាទៅវិញ។

ទន្ទឹមនឹងមានការគាំទ្របទចម្រៀងនេះក៏លេចចេញការរិះគន់ខ្លះៗពីអ្នកទស្សនាក្រោយពីគេបានឃើញក្បាច់រាំសិចស៊ីរបស់កញ្ញាដួងម៉ានិច។តារាស្រីល្បីឈ្មោះទាំងសិចស៊ីនិងពូកែរាំរូបនេះបានលើកឡើងថាមិនមានអ្វីហួសហេតុពេកទេនូវក្បាច់រាំបែបនេះ។ នាងថាកន្លងទៅបទ”នារីសក់ខ្លី” ក៏នាងធ្លាប់បង្ហាញក្បាច់រាំស្រដៀងគ្នាងនេះផងដែរ។ នាងថា បទនេះជាបទញាក់កន្ត្រាក់អារម្មណ៍ ហើយចំណងជើងបទចម្រៀងក៏ដឹងដែរថាត្រូវរាំនិងសម្តែងបែបម៉េច ដូចនេះនាងស្នើឲ្យអ្នករិះគន់នាងគិតជាថ្មី។ ទោះជាយ៉ាងណានាងមិនបានវាយប្រហាទៅកាន់អ្នករិះគន់វិញទេ ប៉ុន្តែនាងស្នើឲ្យមានការបើកចិត្តទូលាយជាងនេះ ហើយនាងគិតថាមានតែអ្វីដែលប្លែកទេទើបទទួលបានការចាប់អារម្មណ៍ ប៉ុន្តែភាពប្លែកនេះក្នុងន័យសិល្បៈដែលមានដែនកំណត់ផងដែរ។ នាងលើកឡើងដែរថាទន្ទឹមនឹងមានការរិះគន់មួយចំនួនតូច ប៉ុន្តែមានការគាំទ្រជាច្រើនពីទស្សនិកជន និងមានអ្នកសសើរថានាងរាំបានល្អ។ នាងរំពឹងដែរថាការរិះគន់ចំពោះនាងនឹងត្រូវបានបាត់ទៅវិញក្រោយការបញ្ជាក់របស់នាង។

គួរបញ្ជាក់ដែរថាបទ«រាំគ្រលែង»ក្នុងផលិតកម្មថោនដែលជាស្នាដែនិពន្ធនិងច្រៀងដោយតារាចម្រៀងបែបយុវវ័យលោកTO និងលោកTempo កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។បទនេះជាបទបែបសប្បាយៗជាមួយស្នាដៃនិពន្ធបទភ្លេងថ្មីដែលត្រៀមរាំលេងនាឱកាសចូលឆ្នាំថ្មីខាងមុខនេះ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 902
សប្ដាហ៍នេះ : 21369
ខែនេះ : 62451
សរុប : 17627148