ឈិតសុជាតាបង្ហាញមុខកូន តែមិនបង្ហាញមុខប្តី




"ខ្មែរដេលី"
ភ្នំពេញ៖អតីតពិធីការិនីនិងសម្ដែងអ្នកនាងឈិតសុជាតាបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាស្រីរូបនេះបង្ហាញមុខមាត់កូនប្រុសស្រីភ្លោះគួរឲ្យស្រលាញ់។ ទោះជាយ៉ាងចិត្តសឿងបង្ហាញមុខកូនទាំងមិនទាន់រៀបការក្តីក៏តារាស្រីរូបនេះនៅមិនទាន់បង្ហាញមុខមាត់ស្វាមីរបស់នាងនៅឡើយទេ។

ឈិត សុជាតាបានបង្ហោះរូបថតកូនប្រុសស្រីរហូតដល់មានការភ្ញាក់ផ្អើលហើយចុងក្រោយនាងទទួលស្គាល់ថាទារកដែលនាងបង្ហោះរូបលើបណ្តាញទំនាក់ទំនងសង្គមនោះគឺជាកូនប្រុសស្រីរបស់នាង។ ដំណឹងនៃការការបង្កើតកូនភ្លោះប្រុសទាំងមិនបង្ហាញមុខស្វាមីបានធ្វើឲ្យមានលេចចេញការភ្ញាក់ផ្អើលខ្លាំងគ្រាដែលនាងឈិតសុជាតាទទួលបានការកោតសសើរជាងការរិះគន់។កោតសសើរព្រោះតែនាងហ៊ានបង្ហាញមុខកូនប្រុសស្រីបណ្តូលចិត្តទាំងមិនដែលឲ្យទស្សនិកជនបានឃើញស្វាមីម្តងណានៅឡើយហើយអ្វីដែលគេកោតសសើរនាងគឺចង់បង្ហាញឲ្យមហាជនដឹងថាក្នុងនាមជាម្តាយនាងមានទំនួលខុសត្រូវនិងសុខចិត្តទទួលស្គាល់កូន។ទោះជាងយ៉ាងណាតារស្រីរូបនេះហាក់មិនទាន់មានភាពក្លាហាងក្នុងការបង្ហាញមុខប្តីជាសាធារណៈនៅឡើយក្តីបើទោះបីជានាងលើកឡើងថា បានស្គាល់គ្នាជាមួយបុរសនោះរយៈពេល២ឆ្នាំមកហើយនិងមានការទទួលស្គាល់ពីក្រុមគ្រួសារទាំងសងខាងនោះ។ នាងហាក់មិនមានបំណងវិលចូលសិល្បៈទេគ្រាដែលនាងមានក្រុមហ៊ុនទេសចរណ៍ និងមានកូនត្រូវមើលថែនោះ។

ប្រភពពីអ្នកសិល្បៈលើកឡើងថាក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះនាងចេញចូលប្រទេសថៃញឹកញាប់ហើយបានផ្អាកការងារសិល្បៈចោលនិងសំងំពរពោះបង្កកំណើតកូនភ្លោះខាងលើ។កូនភ្លោះទាំង២របស់នាងត្រូវបានចិញ្ចឹមក្នុងកែវតាំងពីអាយុ៦ខែដោយទើបនឹងបានយកចេញពីពេទ្យថ្មីៗនេះ។កូនប្រុសច្បងរបស់អ្នកនាងបានដាក់ឈ្មោះថាមេសាមហាសម្បត្តិហៅBoy និងកូនស្រីភ្លោះគឺឈ្មោះមេសាដានីតាហៅApple ។ប្រភពបន្តថាឈិតសុជាតានិងស្វាមីបានស្រលាញ់គ្នាអស់ជាច្រើនឆ្នាំហើយស្វាមីនាងគឺជាមន្ត្រីរាជការនិងជាអ្នកជំនួញដែលនៅពីក្រោយការបើកជំនួញទេសចរណ៍ដ៏ធំនៅបណ្តោយផ្លូវកម្ពុជាក្រោមនោះ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 912
សប្ដាហ៍នេះ : 21379
ខែនេះ : 62461
សរុប : 17627158