រឿង”សសរកន្លោង”ទាក់ទាញខ្លាំង




"ខ្មែរដេលី"
ភ្នំពេញ៖ ផលិតកម្មឥន្ទ្រានិម្មិតបានចេញថតរឿង “សសរកន្លោង”ហើយជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ពីអ្នកគាំទ្រ។ ចាប់អារម្មណ៍ក៏ព្រោះតែទិដ្ឋភាពនិងបច្ចេកទេសនៃការផលិតភាពយន្តនេះមានការទាក់ទាញខ្លាំង។

ទិដ្ឋភាពស្រុកស្រែជនបទសម័យបុរាណ ត្រូវបានបង្ហាញក្រោយពីរឿង”សសរកន្លោងចេញថត។ទីតាំងភូមិសាស្ត្រទឹកដីខេត្តកណ្តាលត្រូវបានផលិតកររៀបចំឲ្យមានទិដ្ឋភាពស្រស់ស្អាតដែលនាំអារម្មណ៍អ្នកមើលរូបភាពនឹកស្រមៃដល់សម័យបូរាណកាល។ នៅមានទិដ្ឋភាពប្លែកចម្លែកអារម្មណ៍មិនធ្លាប់មានជាច្រើនទៀតត្រូវបានបង្ហាញគ្រាដែលក្រុមការងារផលិតនិងសិល្បករល្បីឈ្មោះជាច្រើនបានបន្តដំណើរទៅថតដល់តំបន់ខេត្តកំពតនិងខេត្តកែប។

អ្នកស្រីចាន់ណា សុខឃីម ចាងហ្វាងផលិតកម្មឥន្ទ្រានិម្មិតបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ខែមីនានេះក្រុមផលិតករ និងសិល្បករនឹងបន្តដំណើរទៅផ្តិតយករូបភាពប្លែកៗជាច្រើនទៀតនៅខេត្តទាំងពីរខាងលើ។ អ្នកស្រីបន្តថារឿង”សសរកន្លោង” នឹងអាចក្លាយជារឿងដែលកាន់តែចាប់អារម្មណ៍ជាងរឿង”កំណត់ហេតុនាងនាថ”ព្រោះតែរឿងថ្មីនេះបានសម្រិតសម្រាំងគ្រប់ផ្នែក ទាំងតារាសម្តែង សាច់រឿង ប្លង់ បច្ចេកទេសត្រូវបានយកចិត្តទុកដាក់និងបំពាក់ទៅដោយសម្ភារៈផលិតដែលជាបច្ចេកវិទ្យាទំនើប ដើម្បីប្រាកដថាជារឿងដែលមានគុណភាពខ្ពស់។ អ្នកស្រីលើកឡើងដែរថា ដោយសារតែចង់ឲ្យរឿងនេះក្លាយជារឿងដែលគួរឲ្យខ្លាច និងភ័យរន្ធត់ ផលិតករបានសហការជាមួយអ្នកជំនាញផ្នែកតុបតែងមុខ រហូតឲ្យតារាសម្តែងក្លាយជាតួអង្គខ្មោចថ្មីគួរឲ្យខ្លាចនិងមិនធ្លាប់មានពីមុន។

អ្នកស្រីបញ្ជាក់ដែរថា តួលេចចំណាយលើរឿង”សសរកន្លោង”បានកើនឡើងកាន់តែខ្ពស់ប្រមាណជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយអ្នកស្រីនៅតែមានជំនឿចិត្តលើផលិតករ និងសិល្បករដែលបានរួមសហការគ្នាក្នុងការបង្កើតឲ្យមានភាពយន្តមួយថ្មីនិងមានគុណភាព។ អ្នកស្រីបន្តថារឿងនេះអាចនឹងបញ្ចប់ការថតក្នុងអំឡុងចុងខែមីនា នេះនិងបន្តធ្វើការកាត់តផ្នែកបច្ចេកទេស ប្រមាណពី៣ទៅ៤ខែមុនពេលចាក់បញ្ចាំងក្នុងរោងភាពយន្ត។


គួរបញ្ជាក់ដែរថាបន្ទាប់ពីទទួលបានជោគជ័យខ្លាំងពីការចាក់បញ្ចាំងរឿងដំបូងរឿង”កំណត់ហេតុនាងនាថ”ផលិតកម្មឥន្ទ្រានិម្មិតបានរៀបចំពិធីក្រុងពាលីប្រកាសចេញផលិតរឿង”សសរកន្លោងកាលពីព្រឹកថ្ងៃទី៦មីនាឆ្នាំ២០១៧នេះនាទឹកដីវិហារសួគ៌ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។តារាសម្តែងនៅក្នុងរឿងនេះមានកញ្ញាយ៉ែមស្រីពេជ្រលោកទ្រីតារាវុធលោកភីម៉ៃអ្នកនាងម៉េងប៉ោងលោកហេងចាន់វិសាលអ្នកនាងឆៃលីដាឡែនលោកហ៊ុនសុភីនិងតារាសម្តែងថ្មីដែលសុទ្ធសឹងតែជាFeshie Boy និងFreshie Girl មានសម្រស់ស្រស់ស្អាតសង្ហានិងមានសមត្ថភាពខ្ពស់ក្នុងការសម្តែងផងដែរ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 915
សប្ដាហ៍នេះ : 21382
ខែនេះ : 62464
សរុប : 17627161