ទើបបាន៣ខែកូនស្រីគង់សុជាតិមានតម្លៃខ្លួនជិត១ម៉ឺនដុល្លារ




"ខ្មែរដេលី"
ភ្នំពេញ៖ក្រោយសម្រាលបានកូនស្រីមិនបានប៉ុន្មានផង ពិធីការិនី គង់ សុជាតិ ចាប់ផ្តើមចេញទទួលយកការងារថ្មីជាបន្តបន្ទាប់។ អ្វីដែលគេភ្ញាក់ផ្អើលគឺនាងស្វាមី និងកូនស្រីដែលមានវ័យទើប៣ខែ ទទួលបានការថតឈុតផ្សព្វផ្សាយពាណិជ្ជមួយដែលមានត្លៃដខ្លួនជិតមួយម៉ឺនដុល្លារអាមេរិក។

កូនស្រីដែលជាដំណក់ឈាមរួមគ្នារវាងគង់ សុជាតិនិងលោកជាវិបុលទទួលបានការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម(ស្ប៉ត)តាំងពីនៅក្នុងផ្ទៃឯណោះហើយស្ប៉ត២ដែលកូនស្រីរបស់អ្នកនាងទទួលមានតម្លៃខ្លួនខ្ពស់ដែរមិនចាញ់ម្ដាយទេ។អ្នកនាងចាត់ទុកថាកូនស្រីដែលមិនត្រឹមតែនាំមកនូវរសជាតិសុភមង្គលទ្វេឡើងនោះទេគឺថែមទាំងនាំមកនូវលាភសំណាងមកឲ្យគ្រួសារ។នាងថាផលិតផលទាំង២ដែលកូនស្រីរបស់ខ្លួនរួមជាមួយស្វាមីត្រូវថតនាពេលដ៏ខ្លីខាងមុខគឺក្រុមហ៊ុនទឹកដោះគោមកពីប្រទេសសិង្ហបុរីនិងក្រុមហ៊ុនសាប៊ូនិងម្សៅសម្រាប់ថែរក្សាស្បែកកុមារមកពីប្រទេសបារាំង។អ្នកនាងមិនបានបង្ហើបពីតម្លៃខ្លួនប៉ុន្មានដែលកូនស្រីឈ្មោះជាសុជាតិនារីទទួលបានពីការថតនោះទេប៉ុន្តែតាមទីផ្សារនៃការថតស្ប៉តរបស់ពិធីការិនីជើងចាស់ដូចជាអ្នកនាងគង់សុជាតិគឺមិនក្រោមម៉ឺនដុល្លារនោះទេ។ដូច្នេះកូនស្រីដែលជាចំណងដៃជាមួយលោកជាវិបុលក៏មានតម្លៃខ្លួនមិនក្រោមម៉ឺនដុល្លារដូចគ្នាដែរ ហើយកូនស្រីនាងក៏នាងអាចទទួលបានការថតផ្សេងៗបន្ទាប់ទៀតនៅពេលខាងមុខ។

ពិធីការិនីរូបនេះលើកឡើងថានាងនិងក្រុមគ្រួសារបានបង្ហាញក្ដីសប្បាយរីករាយហើយចាត់ទុកជាសំណាងរបស់ខ្លួននិងស្វាមីបន្ទាប់ពីកូនស្រីមិនទាន់ចេះនិយាយផងប៉ុន្តែអាចរកចំណូលបានខ្ពស់ស្ទើរនឹកស្មានមិនដល់។គ្រួសាររបស់អ្នកនាងចង់បានកូនប្រុសម្នាក់បន្ថែមទៀតនាពេលដ៏ខ្លីខាងមុខប៉ុន្តែប្រសិនបើគ្មានលទ្ធភាពក្នុងការបង្កកំណើតក៏នាងនិងក្រុមគ្រួសារយល់ថាកូនស្រីម្នាក់នេះពិតជានាំលាភសំណាងនិងសុភមង្គលកាន់តែខ្លាំងសម្រាប់ក្រុមគ្រួសារ។ នាងលើកឡើងដែរថាទាំងកូនប្រុសស្រីរបស់នាងទាំងអស់សុទ្ធតែជាចំណែកនៃជីវិត និងសុភមង្គលរបស់នាងនិងក្រុមគ្រួសារ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 910
សប្ដាហ៍នេះ : 21377
ខែនេះ : 62459
សរុប : 17627156