អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច




"ខ្មែរដេលី"
ភ្នំពេញ៖តារាចម្រៀងសំនៀងថ្នម លោក អាម វន្នីទួទួលបានការអាណិតខ្លាំងក្រោយពីដំណឹងភ្លើងលេបត្របាក់ផ្ទះនៅស្រុកកំណើតខេត្តបាត់ដំបងកាលពីរាត្រីថ្ងៃទី២៤ខែមីនានេះ។តារាចម្រៀងរបនេះបានទម្លាយសារដ៏កម្សត់ជាមួយនឹងការសោកស្តាយចំពោះការបាត់បង់ទ្រព្យសម្បត្តិខ្ទេចគ្មានសល់។

មូលហេតុនៃការចេះផ្ទះនេះត្រូវបានលោកលើកឡើងថាដោយសារមូលហេតុនៃការផ្ទុះចរន្តអគ្គីសនីប៉ុន្តែមិនមានអ្នកដែលរងរបួសធ្ងន់ធ្ងរនោះឡើយ។តារាចម្រៀងរូបនេះបានចេញពីភ្នំពេញទាំងយប់ក្រោយពីទទួលដំនឹងពីសាច់ញាតិប៉ុន្តែក្រោយធ្វើដំណើរអស់រយៈពេលប្រមាណ៥ម៉ោងលោកមកដល់ផ្ទះជាទីជម្រកនៅសល់តែផះ។អតីតបេក្ខជនលេចធ្លោក្នុងកម្មវិធីCambodian idol រដូវកាលទី១អ៊ាមវន្នីបានថា«ផ្ទះកម្សត់របស់ខ្ញុំលែងមានទៀតហើយជាង៣០០គីឡូពីភ្នំពេញតើខ្ញុំមកពន្លត់យ៉ាងម៉េចទាន់មកដល់សល់តែផេះ»។ទន្ទឹមនឹងការបង្ហោះសារខាងលើគេសង្កេតឃើញអ្នកគាំទ្រនៅលើបណ្តាញសង្គមក៏ដូចជាមិត្តសិល្បករសិល្បការិនីបានចូលរួមបញ្ចេញមតិជាច្រើនចូលរួមសោកស្តាយចំពោះរឿងដែលមិននឹកស្មានដល់មួយនេះ។ទោះជាយ៉ាងណាងលោកអ៊ាមវន្នីនៅមិនទាន់អាចកំណត់ចំពោះការខូចខាតនៅក្នុងអគ្គិភ័យខាងលើនៅមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយប៉ុន្តែអ្វីដែលលោកបាត់បង់គឺទាំងទ្រព្យសម្បត្តិទាំងអស់រួមទាំងឯកសារស្រាវជ្រាវនិងពិពន្ធបទភ្លេងត្រូវបានភ្លើងចេះអស់គ្មានសល់។
 ជាមួយគ្នានេះគេក៏បានឃើញសប្បុរសជនមួយចំនួនបានផ្តល់ថវិកាដល់លោកសម្រាប់បំពេញការខ្វះខាតបណ្តោះអាសន្ន។លោកថាជាផ្ទះដែលធ្លាប់ជាទីជម្រករស់នៅតាំងពីក្មេងត្រូវឆេះខ្ទេចមួយប្រព្រិចភ្នែកហើយជម្រើសរបស់លោកនៅពេលនេះគឺមានតែនាំជីដូននិងម្តាយទៅស្នាក់នៅភ្នំពេញជាផ្ទះជួលបណ្តោះអាសន្នសិន ទន្រាំនឹងលោករកវិធីដោះស្រាយថានឹងគិតជាយ៉ាងណាបន្ត៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 918
សប្ដាហ៍នេះ : 21385
ខែនេះ : 62467
សរុប : 17627164