តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”




"ខ្មែរដេលី"
ភ្នំពេញ៖  យ៉ាងហោចណាស់មានតារាសម្តែងក្បាច់គុណប្រុសស្រីល្បីឈ្មោះ៣រូបបានបង្ហាញវត្តមានក្នុងភាពយន្តរឿង “លុតដែកថែប”របស់ផលិតកម្ម Eye Love Film។តារាក្បាច់គុណ៣រូបនោះមានដូចជាលោក សុខ ដែន លោក សុវណ្ណគិរី និងកញ្ញា សមថារដ្ឋ។

ភាពយន្តរឿង "លត់ដែកថែប" ដែលជាស្នាដៃលោក សុខ ដែន ដឹកនាំលើកដំបូង បានធ្វើពិធីសម្ពោធនៅថ្ងៃទី ២៧ និងចាក់បញ្ចាំងនៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះហើយ ។តារាសម្តែងរូបនេះរំពឹងខ្ពស់លើស្នាដៃផលិតលើកដំបូងនេះថានឹងអាចទាក់ទាញអារម្មណ៍ទស្សនិកជនឲ្យចូលទស្សនាបានច្រើន។ លោកយល់ថាភាពយន្តរបស់លោកផលិតដោយការសម្រិតសម្រាំងនិងទទួលបានការគាំទ្រច្រើនពីតារាសម្តែងជើងចាស់ និងអាចទាក់ទាញអ្នកទស្សនាជាច្រើននាក់គ្រាដែលឈុតខ្លី(Trailer)ត្រូវបានដាក់បង្ហាញទស្សនិកជនកន្លងមក។ លោក សុខ ដែន បន្តថា រឿង "លត់ដែកថែប" បានឆ្លងកាត់ការត្រួតពិនិត្យពីនាយកដ្ឋានភាពយន្ត និង ទទួលបានការកោតសរសើរច្រើនពីមន្ត្រីជំនាញ។ លោកថារឿងនេះជាប្រភេទរឿងមានគ្រប់រសជាតិ ស្នេហា កំប្លែង និងវាយតប់ខ្លាំងដែលសម្រិតសម្រាំងការផលិតទាំងសាច់រឿង ទេសភាព ប្លង់នៃការផលិត បច្ចេកទេសកាត់តខ្ពស់និងតារាសម្តែងសុទ្ធតែល្បីៗនិងមានទេពកោលសល្យ។ ដោយសារមានឈុតឆាក វាយប្រហារច្រើន ភាពយន្តនេះមានតារាក្បាច់គុនល្បុកតោ និងការាតេដូជាច្រើនចូលសម្ដែងនោះ ។លោកក៏ជាតួសម្ដែងនៅក្នុងរឿងដែរ ដោយក្នុងរឿងនេះ លោកថាខ្លួនបានបង្ហាញក្បាច់គុណអស់ពីសមត្ថភាពដើម្បីធ្វើខ្សែរឿងរស់វើក។

លោកសុវណ្ណ គិរី ដែលជាកីឡាករជម្រើសជាតិ និងជាគ្រូបង្វឹកផ្នែកការ៉ាតេដូល្បីឈ្មោះ ក៏មានវត្តមានក្នុងរឿងនេះដែរ ដោយលោកបញ្ជាក់ថាបានសម្ដែងយ៉ាងអស់ពីសមត្ថភាពក្នុងឈុតវាយតប់ដើម្បីឲ្យរឿងរស់រវើក។ លោកថាខ្លួនប្រឡូកក្នុងវិស័យសិល្ប: តាំងពីឆ្នាំ២០០៨ ទាំងផ្នែករឿងដុំ និងភាគទូរទស្សន៍ ដោយភាគច្រើនក្រៅពីសម្ដែងជាតួច្រឡឺម គឺសម្ដែងជាតួវាយតប់តែម្ដង។ ក្នុងរឿង «លត់ដែកថែប» លោកគឺជាតួកាចម្នាក់ ហើយក្បាច់គុណការាតេដូ ដែលលោកនឹងប្រើ ក៏នឹងប៉ះជាមួយក្បាច់គុនល្បុក្កតោដ៏ខ្លាំងក្លារបស់លោកដែន និងសម ថារ័ត្នផងដែរ។

នៅក្នុងរឿងនោះក៏មានវត្តមានកីឡាការិនី សម ថារ័ត្ន ឬកញ្ញា«តាឡនតន» ផងដែរ ដោយនាងត្រូវបានគេអះអាងថានឹងបញ្ចេញក្បាច់រស់រវើកមិនខុសពីពេលដែលនាងចេញថតក្នុងរឿង “Jailbreak”នោះទេ។ លោកថាឈុតលោតផ្លោះ និងវាយកាប់ចាក់ពិបាកៗជាច្រើន ដោយចាត់ទុកថាក្នុងរឿង«លត់ដែកថែប»ជារឿងដែល ពិបាកថត ៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

តារាភាពយន្តសិង្ហបូរីចំនួន៣ដួងបង្ហាញមុខនៅភ្នំពេញ ជាមួយភាពយន្តភាគដ៏ល្បីសម្រាប់ចុងឆ្នាំ២០១៧នេះ

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 922
សប្ដាហ៍នេះ : 21389
ខែនេះ : 62471
សរុប : 17627168