ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”




"ខ្មែរដេលី"
ភ្នំពេញ៖តារាសម្តែងស្រីសម្តីបានពីររូបបានប៉ះគ្នាក្នុងឈុតកំប្លែងកាច់កុងស្នានីសគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តរឿង“Supper Mom”របស់ផលិតកម្មមហាហង្ស។ភាពយន្តថ្មីបែបកំប្លែងនេះបានសម្ពោធចាប់ចាក់បញ្ចាំងហើយកាលពីថ្មីៗនេះនៅរោងភាពយន្តលេជេនទួលគោកក្រោមវត្តមានសិល្បករជាច្រើនរូប។
   
អគ្គនាយកប្រតិបត្តិផលិតកម្មមហាហង្សលោកអ៊ិនសុភិនបញ្ជាក់ថា“Supper Mom”គឺជាខ្សែភាពយន្តកំប្លែងថ្មីប្លែកបែបស្រុកស្រែដែលចូលរួមសម្តែងដោយតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើន។លោកបញ្ជាក់ថាខ្សែភាពយន្តថ្មីនេះគឺនិយាយពីក្រុមគ្រួសារពីររបស់នាងខ្ញុងនិងនាងកាតុដែលម្តាយនឹងម្តាយតែងកាត់កុងផ្ចាញ់ផ្ចាលឌឺដងគ្នាខណៈដែលកូនប្រុសស្រីរបស់ពួកគេស្រលាញ់គ្នា។អ្វីដែលកាន់តែប្លែកខ្សែភាពយន្តនេះមានឈុតឆាកកំប្លែងស្នេហាជាដើមដែលធ្វើឲ្យអ្នកទស្សនាពេញចិត្តសម្រាប់ខ្សែភាពយន្តនេះ។អ្នកនាងបន្តថាខ្សែភាពយន្តនេះបានចំណាយទុនប្រមាណជាង៧ម៉ឺនដុល្លារមុនពេលចាក់បញ្ចាំងនៅរោងភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ខាងមុខ។លោកថានេះគឺជាខ្សែភាពយន្តខ្នាតធំទីបីហើយដែលផលផលិតកម្មចេញថតក្នុងឆ្នាំនេះបន្ទាប់ពីរឿង“៣០ថ្ងៃ”។លោកថាបញ្ជាក់ថាការជ្រើសរសើតួអង្គសំខាន់ពីររូបគឺអ្នកនាងកាតុនិងនាងខ្ញុងសម្តែងក្នុងខ្សែភាពយន្តនេះព្រោះតែអ្នកទាំងពីរគឺជាតារាកំប្លែងដែលពូកែខាងលេងពាក្យសម្តីផ្លែផ្កាឌឺដងគ្នាហើយមិនដែលសម្តែងរូមគ្នាពីមុនមកហើយផលិតកម្មជឿជាកក់ថាខ្សែភាពយន្តថ្មីនេះនឹងទទួលបានការគាំទ្រច្រើននៅពេលចាក់បញ្ចាំងនៅរោងភាពយន្តនៅពេលខាងមុខ។

អ្នកនាងកាតុបញ្ជាក់ថាក្នុងខ្សែភាពយន្តនេះនាងសម្តែងជាតួម្តាយឈ្មោះនាយខ្សាយជាម្តាយតួឯកស្រី។នាងបន្តថាវាពិតជាប្លែកដែលអ្នកនិពន្ធនិងដឹកនាំរឿងជ្រើសរើសនាងនិងនាងខ្ញុងមកសម្តែងរួមគ្នាជាលើកដំបូងហើយពួកនាងសុទ្ធតែសម្តីមិនចេះចាញ់គ្នា។នាងបន្តថាឈុតឆាកកំប្លែងសើចចុកពោះព្រោះតែការកាច់កុងគ្នាច្រើនពិសេសគឺការកំប្លែងបែបស្រុកស្រែថ្មីប្លែកពីរឿងមុនៗ

នាងស្រេងសុកាន់ដាហៅនាងខ្ញុងបានបញ្ជាក់ដែរថាបើទោះបីជាមិនធ្លាប់សម្តែងរួមគ្នាក្នុងខ្សែភាពយន្តខ្នាតធំពីមុនមកក្តីក៏នាងនិងអ្នកនាងកាតុធ្លាប់បានជួបគ្នាជាញឹកញាប់ក្នុងកម្មវិធីកម្សាន្តនានារបស់ទូរទស្សន៍ហើយការចាក់សម្តីឌឺដងទៅវិញទៅមកក៏តែងធ្វើឡើងដែរកន្លងមកប៉ុន្តែវាត្រឹមតែនៅលើឆាកខណៈដែលការរាប់អានគ្នាជិតដិតនៅក្រោយឆាក។នាងបន្តថាខ្សែភាពយន្តនេះនឹងធ្វើឲ្យអ្នកទស្សនាពេញចិត្តជាមួយនឹងឈុតឆាកកំប្លែងថ្មីជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថាខ្សែភាពយន្តរឿង“Supper Mom” ត្រូវបាននិពន្ធឡើងដោយលោកអ៊ិនសុភិនកែសម្រួលដោយលោកសោមសារ៉ាពេជ្រដឹកនាំសម្តែងដោយលោកជុំវិចិត្រ។តារាសម្តែងក្នុងខ្សែភាពយន្តនេះភាគច្រើនគឺជាតារាកំប្លែងប្រុសស្រីល្បីឈ្មោះមានដូចជានាយពាក់មីនាយក្រូចនាយគ្រឿននាយសុបិនDJ កាកាកញ្ញាសុខសោមាវត្តីនាងខ្ញុងនាងកាតុនិងតារាសម្តែងជាច្រើនរូបទៀត។៕



ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច

ទើបបាន៣ខែកូនស្រីគង់សុជាតិមានតម្លៃខ្លួនជិត១ម៉ឺនដុល្លារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2643
សប្ដាហ៍នេះ : 13364
ខែនេះ : 58705
សរុប : 17512171