អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ




"ខ្មែរដេលី"
ភ្នំពេញ៖ កាលពីថ្ងៃទី៧ខែមេសានេះតារាចម្រៀងអេនជីបានប្រកាសបើកមុខជំនួញថ្មីគឺហាងផឹកស៊ីមួយកន្លែងនៅតាមបណ្តោយផ្លូវវ៉េងស្រេងម្តុំសួនឧស្សាហកម្មកាណាឌីយ៉ាដែលចំណាយដើមទុនប្រមាណជាង១០ម៉ឺនដុល្លារបើបូកទាំងតម្លៃផ្ទះដែលបានទិញ។

ក្រោយពីចេញពីផលិតកម្មអឹម(M)ទៅកាន់ផលិតកម្មសាន់ដេតារាចម្រៀងអេនជីបានបន្តការងារសិល្បៈជាច្រើនឆ្នាំប៉ុន្តែកាលពីចុងឆ្នាំ២០១៦តារាស្រីរូបនេះបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយប្អូនប្រុលតារាសម្តែងគង់ចំរ៉ុងនិងត្រូវជាប្អូនថ្លៃតារាចម្រៀងផាន់ម៉ូនីកា។តារាស្រីរូបនេះបញ្ជាក់ថាហាងថ្មីរបស់នាងយីហោ”Mr. Oyster “ដែលជាប្រភេទហាងបម្រើអាហារសមុទ្រនិងគ្រឿងក្លែមជាច្រើនប្រភេទ។នាងថាការសម្រេចចិត្តបើកដំណើរការហាងថ្មីនេះព្រោះតែចង់ដកពិសោធន៍ទៅលើមុខជំនួញថ្មីពិសេសហាងផឹកស៊ីបែបសាមញ្ញនិងមានតម្លៃសមរម្យ។នាងថាអាជីវកម្មនេះគឺថ្មីសម្រាប់នាងនិងគូដណ្តឹងបន្ទាប់ពីហាងលក់សំលៀកបំពាក់”អេនជី”នៅផ្លូវទឹករាំផ្ការាំនិងហាងលក់សំលៀកបំពាក់រ៉ាយុទ្ធ។នាងថាហាងនេះបានចាយដើមទុនប្រមាណជាង២ម៉ឺនដុល្លារអាមេរិកហើយផ្ទះនេះគឺជាផ្ទះផ្ទាល់របស់គូដណ្តឹងនាងដោយគិតតម្លៃប្រមាណ១២ម៉ឺនដុល្លារអាមេរិក។នាងបញ្ជាក់ដែរថាការបើកដំណើរការហាងថ្មីនេះមិនមានការចូលហ៊ុនជាមួយអ្នកណាទេហើយនាងសង្ឃឹមថាមុខជំនួញនេះគឺជាបទពិសោធន៍ថ្មីសម្រាប់នាងមុនពេលចូលរោងការក្នុងឆ្នាំនេះ។តារាស្រីរូបនេះលើកឡើងដែរថាក្រោយរៀបការនិងរវល់ច្រើននឹងមុខជំនួញផ្ទាល់ខ្លួននាងអាចដកឃ្លាខ្លះពីសិល្បៈព្រោះតែនាងចង់សាងសុភមង្គលក្រុមគ្រួសារនិងការមើលខុសត្រូវមុខជំនួញឲ្យបានដិតដល់ប៉ុន្តែសម្រាប់ឱកាសចូលឆ្នាំថ្មីនេះនាងក៏មានបទចម្រៀងខ្លះជូនទស្សនិកជនដែរ។ក្រៅពីហាងនេះនាងនិងគូដណ្តឹងក៏គ្រោងនឹងបើកដំណើរការអាជីវកម្មថ្មីបន្ថែមទៀតផងដែរ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច

ទើបបាន៣ខែកូនស្រីគង់សុជាតិមានតម្លៃខ្លួនជិត១ម៉ឺនដុល្លារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2619
សប្ដាហ៍នេះ : 13341
ខែនេះ : 58682
សរុប : 17512147