ប្រពន្ធរិនសាវ៉េតឈឺកាន់តែធ្ងន់ស្ថិតក្នុងស្ថានភាពអស់សង្ឃឹម




"ខ្មែរដេលី"
ភ្នំពេញ៖ ភរិយារបស់តារាចម្រៀង រិន សាវ៉េត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ជាថ្មីក្រោយពីស្ថានភាពជំងឺកាន់តែធ្វើទុក្ខខ្លាំង ហើយត្រូវបានគ្រូពេទ្យស្វែងរកជំងឺថ្មីបន្ថែមទៀត។ តារាចម្រៀងរិន សាវ៉េតបានថ្លែងក្នុងក្តីអស់សង្ឃឹមថាស្ថានភាពជំងឺប្រពន្ធនឹងវិលមករកភាពប្រក្រតីឡើងវិញ។

ស្ថានភាពជំងឺមហារីកសុដន់ភរិយាតារាចម្រៀងលោករិនសាវ៉េតកាន់តែធ្ងន់ធ្ងរដែលពេលនេះកំពុងតែទទួលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្សី។ តាមស្ថានភាពជំងឺមហារីកបានរីករាលដាលខ្លាំងដល់សួត និងខួបក្បាលរហូតដល់លោក រិន សាវ៉េតបានបង្ហាញក្តីអស់សង្ឃឹមចំពោះស្ថានភាពជំងឺដែលអាចមានសង្ឃឹមតិចណាស់។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោករិនសាវ៉េតបានឲ្យដឹងថាភរិយារបស់លោកបានចូលមកសម្រាកនៅមន្ទីរពេទ្យរុស្សីនេះតាំងពីថ្ងៃទី០៩ខែមេសាឆ្នាំ២០១៧មកម្ល៉េះដោយដំបូងឡើយអាការមិនសូវជាធ្ងន់ធ្ងរឡើយប៉ុន្តែក្រោយបានចាក់ថ្នាំគីមីបន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមកជំងឺកាន់តែធ្វើទុក្ខជាងមុន។ លោកបន្តថាពេលនេះភរិយលោកមិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់មួយមុខឡើយគឺមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយពោលគឺនៅត្រង់ខួរក្បាលនិងសួតជាដើមក៏មានដែរ។លោកលើកឡើងថាភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មកបានធ្វើទុក្ខដល់ខួរក្បាលក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។លោកលើកឡើងដែរថាបន្ទាប់មកគ្រូពេទ្យបានយកទៅស្គែនមើលក្បាលក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យហត់គ្រូពេទ្យពិនិត្យសួតមើលឃើញមានមហារីកនៅត្រង់សួតទៀត។ដោយសារតែជំងឺមហារីកនេះកាន់តែរីករាលដាលស្ទើរគ្រប់កន្លែងនៃរាងកាយបែបនេះលោកថាក្ដីសង្ឃឹមថាអាចជាដូចដើមវិញគឺមានតិចតួចណាស់គឺមានតែសង្ឃឹមលើកព្រះទេដែលអាចជួយបាន៕

ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

អេនជីបន្ថយអាជីពចម្រៀងពង្រីកមុខជំនួញ

ខ្ញុងប៉ះកាតុជឿជាក់លើរឿង“Supper Mom”

តារាក្បាច់គុណល្បីៗ៣រូបរំពឹងលើកការសម្តែងរួមគ្នាក្នុងរឿង”លត់ដែកថែប”

អ៊ាមវន្នីភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិខ្ទេច

ទើបបាន៣ខែកូនស្រីគង់សុជាតិមានតម្លៃខ្លួនជិត១ម៉ឺនដុល្លារ


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2646
សប្ដាហ៍នេះ : 13367
ខែនេះ : 58708
សរុប : 17512174