កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ




“ខ្មែរដេលី”
កីឡាករផ្នែកវ៉ូវីណាមកម្ពុជា បានត្រលប់មកមាតុភូមិវិញជាមួយនឹងមេដាយចំនួន២២គ្រឿង ក្នុងការប្រកួតដណ្តើមកីឡាវ៉ូវីណាមពិភពលោកចំនួន៤៥ប្រទេស នៅទីក្រុងញ៉ូដេលី ប្រទេសឥណ្ឌា។

ក្នុងចំណោមមេដាយទាំងនេះ គឺមានមេដាយមាសចំនួន៤ មេដាយចំនួនប្រាក់៩ និងមេដាយចំនួនសំរឹទ្ធ៩ ដែលបានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក នាឆ្នាំ២០១៧នេះ(5th World Vovinam Championship 2017)។

ក្រោយការមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមកីឡាករ កីឡាការិនី ម្ចាស់មេដាយ កីឡាវ៉ូវីណាម បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ចំពោះការទទួលបានជោគជ័យ នៅលើឆាកអន្តរជាតិលើកនេះ។

ក្រុមកីឡាករ កីឡាការិនី ក៏បានបង្ហើបពីការលំបាកមួយចំនួន ក្នុងអំឡុងដំណើរ ចូលរួមប្រកួតនៅឥណ្ឌា ដែលបណ្តាលមកពីបញ្ហាអាកាសធាតុ និងម្ហូបអាហារ។ ទោះជាយ៉ាងណា កត្តាទាំងនេះ មិនបានរារាំងពួកគេ ក្នុងការដណ្ដើមមេដាយជូនជាតិមាតុភូមិឡើយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើទំព័រហ្វេសប៊ុក បានចូលរួមអបអរសាទរកីឡាករកម្ពុជា ដែលទទួលបានមេដាយមាសវ៉ូវីណាមសម្រាប់ឆ្នាំ២០១៧នេះ។

សម្ដេចតេជោ បានសរសេរថា ក្រុមកីឡាករ កីឡាការិនីកម្ពុជាដែលទទួលបានជ័យជំនះ នៃការប្រកួតកីឡាវ៉ូវីណាមពិភពលោក បានមកដល់កម្ពុជាជាមួយនឹងការរៀបចំជាក្បួនដង្ហែរ ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

ការប្រកួតកីឡាវ៉ូវីណាមពិភពលោក ត្រូវបានបញ្ចប់ជាស្ថាពរកាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង ញូវដេលី ប្រទេសឥណ្ឌា បន្ទាប់ពីដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរីជាប់លេខ២ និងម្ចាស់ក្បាច់គុន វៀតណាម ជាប់លេខ១៕







ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង


កីឡា

សម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ពានរង្វាន់កីឡាវាយ កូនហ្គោលពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» លើកទី២

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 3349
សប្ដាហ៍នេះ : 6011
ខែនេះ : 39628
សរុប : 17833251