ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧




“ខ្មែរដេលី”
ក្រសួងទេសចរណ៍ បានប្រកាសថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ កម្ពុជាបានស្រូបយក ចំនួនទេសចរពីប្រទេសចិនសរុប៥២៩,៩៦៧នាក់ ដោយបានកើនឡើងជិត៤០ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ទាប់ពីមកពីបំពេញទស្សនកិច្ចនៅប្រទេសចិនមានប្រសាសន៍ថា ការកើនឡើងចំនួនភ្ញៀវទេសចរចិននេះ ដោយសារកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តទាក់ទាញទេសចរចិនឆ្នាំ២០១៦-២០២០ តាមរយៈសៀវភៅសស្តីពី China Ready សម្រាប់វិស័យទេសចរណ៍កម្ពុជា។

ក្រសួងទេសចរណ៍ បានបង្កើតសៀវភៅសស្តីពី China Ready ដោយផ្តោតលើផែនការយុទ្ធ សាស្រ្ត៤រួមមាន៖ ការពង្រឹងសេវាកម្មពេលមកដល់សម្រាប់ភ្ញៀវទេសចរចិន ការបញ្រ្ជាបការយល់ដឹងសាធារណៈអំពី China Ready ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍  ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាសម្រាប់ភ្ញៀវទេសចរចិន និងការបង្កើតការទ្រទ្រង់។

ទន្ទឹមនឹងផែនការនេះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានចុះហត្ថលេខាភ្ជាប់ជើងហោះហើរដោយត្រង់ពីខេត្តសាន់ស៊ីប្រទេសចិន មកកាន់ប្រទេស កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរចិន ដែលកាន់តែមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ការឯកភាពគ្នាបង្កើតខ្សែហោះហើរត្រង់ពីចិនមកកាន់កម្ពុជានេះបាន ធ្វើឡើងបន្ទាប់ពីលោក រដ្ឋមន្ត្រី ថោង ខុន បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនកាលពីចុងសប្តាហ៍នេះ ហើយបានជួបពិភាក្សាការងារជាមួយលោក Hu Heping អភិបាលខេត្តសាន់ស៊ី ប្រទេសចិន។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជា រំពឹងថា ការភ្ជាប់ខ្សែ អាកាសចរនេះនឹងទទួលបានកំណើនទេសចរចិនមកកាន់តែច្រើន។ លោកមានប្រសាសន៍ថា «បើមានជើងហោះហើរបែបនេះ គឺវាកាន់តែតែមានភាពងាយស្រួលរបស់ទេសចរចិន ដែលមានបំណង មកកំសាន្តនៅប្រទេសកម្ពុជា»។

បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ហើយ ដែលបានធ្វើការហោះហើរត្រង់រវាងប្រទេសចិន និងប្រទេសកម្ពុជា ក្នុងនោះចំនួន៨ក្រុមហ៊ុន ជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន ចំណែកឯចំនួន៤ក្រុមហ៊ុនទៀត ជាអាកាសចរណ៍របស់កម្ពុជា។

កំណើនជើងហោះហើរនេះ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា មានផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរពីប្រទេសចិនឲ្យបានចំនួន២លាននាក់ នៅត្រឹមឆ្នាំ២០២០៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់

ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

តើជនជាតិរ៉ូហ៊ីងយ៉ាមកពីទីកន្លែងណា?: យោងតាមអ្នកប្រវត្តិសាស្រ្ត

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា?

បរិយាយ៖ ទំនាក់ទំនងកម្ពុជាចិននៅក្នុងរជ្ជកាលតេជោសែន

អត្ថាធិប្បាយ៖ ចិន-កម្ពុជា កាន់តែផ្សារសាច់ផ្សារឈាមជាមួយគ្នា

ទស្សនៈ៖ ពូទីននិងអែរដូហ្កាន ចាប់ដៃគ្នាឡើងវិញ ធ្វើឱ្យទំនាក់ទំនងរឹងមាំ




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 2640
សប្ដាហ៍នេះ : 13361
ខែនេះ : 58702
សរុប : 17512168