សហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺនឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍




រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបង្ហើបឲ្យដឹងថា តំបន់ការពារធម្មជាតិកោរដូនតី ទេទឹកពុះ ស្ថិតក្នុងសហគមន៍ជនជាតិភាគតិចសួយក្នុងខេត្តកំពង់ស្ពឺ នឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។

ការទម្លាយប្រាប់ពីមន្ត្រីជាន់ខ្ពស់វ័យក្មេងរបស់រាជរដ្ឋាភិបាលរូបនេះ ធ្វើឡើងក្នុងជំនួបជាមួយ សហគមន៍តំបន់ការពារធម្មជាតិកោរដូនតី ទេទឹកពុះ នៅក្នុងសប្តាហ៍នេះ ដើម្បីឈានទៅកំណត់ព្រំដីសហគមន៍ និងអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិជូនពលរដ្ឋសហគមន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា តំបន់ធម្មជាតិទេទឹកពុះ នឹងត្រូវអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ ដោយសាររាជរដ្ឋាភិបាលកំពុងជំរុញឲ្យក្រុមហ៊ុនទៅវិនិយោគនៅតំបន់នោះ ដូចជាការសាងសង់ស្តូបតំណាងជនជាតិសួយដែលជាម្ចាស់ស្រុក ទីកន្លែងគោរពសក្ការៈ និងទីផ្សារបន្លែធម្មជាតិសម្រាប់ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្ត។ លោកបញ្ជាក់ថា «ការកម្សាន្តនេះ នឹងជួយឲ្យប្រជាពលរដ្ឋនៅសហគមន៍បានទទួលប្រាក់កម្រៃដែលជាចំណូលសម្រាប់អភិវឌ្ឍន៍គ្រួសារ»។

លោកស្រី វ៉ែន សាមីន តំណាងសហគមន៍ជនជាតិភាគតិចសួយ រំពឹងថា ការជួយកំណត់ព្រំដីសហគមន៍ជូនសហគមន៍ជនជាតិខ្លួន និងកសាងរូបសំណាក់ជនជាតិ រួមទាំងទីផ្សារបន្ថែធម្មជាតិរបស់សហគមន៍ នឹងធ្វើឲ្យតំបន់ទេទឹកពុះទៅជាតំបន់ទេសចរណ៍ធម្មជាតិ។

តំបន់សហគមន៍ការពារធម្មជាតិទេទឹកពុះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទេ ឃុំសង្កែសាប ស្រុកឱរ៉ាល់ ខាងលិចទីរួមខេត្តកំពង់ស្ពឺចម្ងាយ៦០គីឡូម៉ែត្រ ជាតំបន់មួយមានទឹកក្តៅផុសចេញពីដី មានបន្ទាត់ផ្ចិតប្រវែង១០០ម៉ែត្រ។ ផ្ទៃទឹកខាងក្រៅ មានទំហំ៨០ម៉ែត្រការ៉េ   ដែលចេញមកពីប្រភព៦  និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ និងមានសីតុណ្ហភាពទឺក ៧០អង្សាសេ។

កន្លែងទាំងមូល គ្របដណ្តប់លើផ្ទៃដី៥ហិកតា  ពោរពេញដោយស្មៅខ្ពស់ៗ  កក់ និង ថ្ម
ក្រហម។ អ្នកភូមិទីនោះ ភាគច្រើន ជាជនជាតិសួយ  ដែលពួកគេ ជឿថាទឹកក្តៅនេះ ស័ក្តិសិទ្ធ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ និងជំងឺស្បែកផ្សេងៗ ពិសេសអ្នកភូមិ ជឿថា លាងមុខ ជាមួយនឹងទឹកក្តៅនេះ នឹងនាំមកនូវសំណាងល្អ៕


ព័ត៌មានតាមប្រតិទិន្ន


អត្ថបទប្រហាក់ប្រហែល

ទេសចរចិនជាង៥០ម៉ឺននាក់ បានមកដល់កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៧

អាងកំពីងពួយ ក្លាយជាតំបន់ទេសចរណ៏ កំពុងទាក់ទាញភ្ញៀវទេសចរ

ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង (ទំនប់ម្កាក់)ក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប

ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់

ទឹកធ្លាក់ជ្រោះអូរដាសិលាទូកមាសជាតំបន់ទេសចរណ៍ធម្មជាតិនៅក្នុងស្រុកកំពង់លែង


អត្ថបទពេញនិយម

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន

កាល់ស្យូមត្រូវបានរកឃើញថាជាផ្នែកសំខាន់នៃការលូតលាស់របស់ឆ្អឹង

ក្រុមហ៊ុនអចលនទ្រព្យមួយមានបំណងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលអាចទទួលមនុស្សរស់នៅ២លាននាក់

ទទួលទានទំពាំងបាយជូរផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់សុខភាពបេះដូង

បាត់លុយជាង២០ម៉ឺនដុល្លារមន្រ្តីបានត្រឹមផ្លាស់ប្តូរតំណែងដោយគ្មានទោសពៃរ៍


កីឡា

សម្ដេចតេជោអបអរសាទរក្រុមកីឡាកាយវប្បកម្មកម្ពុជាដែលបានទទួល មេដាយពីការប្រកួតជើងឯកពិភពលោកលើកទី៩

កម្ពុជាប្រមូលបានមេដាយចំនួន១៧ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ស៊ន សៀវម៉ី រកបានមេដាយមាស១គ្រឿងទៀត ពីកីឡាស៊ីហ្គេម

ប៉េតង់កម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង ពីកីឡាស៊ីហ្គេម

កីឡាករកម្ពុជាយកមេដាយចំនួន២២គ្រឿងមកឲ្យប្រទេសជាតិ


បទអត្ថាធិប្បាយ

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (បញ្ចប់)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)

មីយ៉ាន់ម៉ា: តើជនជាតិរ៉ូហ៊ីងយ៉ាជានរណា? (ត)




ចំនួនអ្នកចូលទស្សនា

ថ្ងៃនេះ : 627
សប្ដាហ៍នេះ : 2119
ខែនេះ : 21849
សរុប : 17693516